កម្មវិធី "ប៉ាម៉ាក់សម័យថ្មី" វិលត្រឡប់ជាមួយរដូវកាលថ្មី ផ្តល់ជូនប៉ាម៉ាក់នូវចំណេះដឹងនាយុគសម័យថ្មី

  • 2023-03-16 03:35:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើលោកអ្នកចង់ឲ្យកូនៗ ស្គាល់តម្លៃនៃលុយដែរឬទេ? តើចង់ឲ្យកូនៗរបស់លោកអ្្នកមានទម្លាប់ល្អក្នុងការទុកដាក់លុយ ដែរឬទេ? តើចង់ឲ្យកូនៗ លោកអ្នកចេះគ្រប់គ្រងហិរញ្ញវត្ថុតាំងពីតូច ដែរឬទេ? ទាំងអស់នេះមានក្នុងកម្មវិធី ប៉ាម៉ាក់សម័យថ្មី រដូវកាលថ្មី ប្លែក ដែលផ្តល់ជូនប៉ាម៉ាក់នូវចំណេះដឹងមួយនាយុគសម័យថ្មី ទាក់ទងនឹងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុសម្រាប់កូនៗរបស់លោកអ្នកដើម្បីអនាគតរបស់ពួកគេ មិនថាពួកគាត់ប្រកបការងារអ្វី ឬបង្កើតអាជីវកម្មអ្វីនោះទេ ។

ការធ្វើផែនការគ្រប់គ្រងលើការចំណាយ ចំណូលជាមុនពិតជារឿងសំខាន់​ ជាចាំបាច់មែនទេ ចំពោះប៉ាម៉ាក់ នឹងកូនៗនាថ្ងៃអនាគត ពិសេសតើប៉ាម៉ាក់នឹងបង្រៀនកូនតាមវិធីណាដើម្បីក្មេងឆាប់យល់នឹងចាប់អារម្មណ៍ពីការសន្សំ និងស្គាល់ពីតម្លៃលុយ។ នេះជាជ្រុងមួយនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់កុមារ។

កុំភ្លេចណារង់ចាំទស្សនា កម្មវីធីប៉ាម៉ាក់សម័យថ្មី ដែលនឹងមានចាក់ផ្សាយក្នុងផេកផ្លូវកររបស់ ប៉ាម៉ាក់សម័យថ្មី - Modern Parenting , Kanha របស់ Sabay រៀងរាល់ថ្ងៃពុធ វេលាម៉ោង៖ ១២ថ្ងៃត្រង់។ ធានាថាមានអ្វីប្លែកពិសេស ជាគន្លឹះពិសោធល្អៗ សម្រាប់ប៉ាម៉ាក់សម្រាប់រដូវកាលថ្មីនេះ។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម