ឆ្នាំទាំងបី ពិបាកមុនមែនពិត តែស្រណុកក្រោយ
- 2023-02-08 08:50:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំទាំងបី ពិបាកមុនមែនពិត តែស្រណុកក្រោយ
ឆ្នាំទាំងបីខាងក្រោម នៅពេលវ័យក្មេងអាចត្រូវហត់ជាងគេ តែនៅពេលវ័យជ្រេបន្តិចគឺលែងលំបាកហើយ។
១. ឆ្នាំមមែ
ឆ្នាំមមែជាមនុស្សរស់នៅបែបស្ងប់ស្ងាត់ មិនចូលចិត្តឡូយឆាយ ឬអួតក្អេងក្អាងនោះឡើយ។ តែដោយសារតែកាលពីក្មេងនៅចូលចិត្តលេងច្រើន គួបផ្សំនឹងមិនទាន់មានគំនិតចាស់ទុំ ធ្វើឲ្យឆ្នាំនេះ ពិបាកសល់ទ្រព្យធំ។ ដល់ជ្រេបន្តិច ទើបឆ្នាំនេះសន្សំទ្រព្យបាន៕
២. ឆ្នាំរកា
ពាក់កណ្ដាលជីវិតដំបូង អ្នកឆ្នាំរកាអាចជួបផលពិបាកច្រើន ដោយសារត្រូវគេបោក។ អ្នកឆ្នាំនេះមិនមែនជាមនុស្សឆ្លាតខ្លាំងពេកនោះឡើយ ដូចនេះ អ្នកងាយត្រូវជាប់អន្ទាក់គេដោយមិនដឹងខ្លួន។ នៅពេលឆ្លងបទពិសោធន៍ច្រើនហើយ ទើបអ្នកលែងងាយជឿគេ កសាងសមិទ្ធិផលសម្រាប់ខ្លួនឯង។
៣. ឆ្នាំកុរ
ពាក់កណ្ដាលជិវិតអ្នកកើតឆ្នាំកុរ មួយចំនួនធំគឺរស់នៅដោយមិនសូវមានគម្រោងផែនការច្បាស់លាស់។ ពួកគេតែងគិតថា រស់ដល់ណា គិតដល់នោះ ដោយមិនគ្រោងទុកមុនវែងឆ្ងាយឡើយ។ នៅពេលស្គាល់អស់ភាពលំបាក ទើបឆ្នាំនេះពុះពារដើម្បីឲ្យឈប់វេទនាទៀត។
ប្រែសម្រួល៖ Caramel