គួរប្រយ័ត្នមនុស្សមុខពីរ​ តែងនិយាយពាក្យទាំង៣នេះមិនថាអ្នកជិតស្និទ្ធប៉ុណ្ណា

  • 2023-01-11 08:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាមរយៈពាក្យសម្ដី អ្នកអាចទស្សន៍ទាយបានថាតើមនុស្សដែលអ្នកកំពុងរាប់អានពិត ឬធ្វើជាជិតស្និតជាមួយអ្នកកុហកមុខពីរឬអត់?

កញ្ញាដែករំលែក 3ចំណុចខាងក្រោមនៃទង្វើមនុស្សដែលសម្តែងមុខពីរធ្វើជាល្អនឹងព្យាយាមយកចិត្តទុកចាក់ជាមួយអ្នកតែតាមពិតកំពុងធ្វើរឿងមិនល្អពីក្រោយខ្នងអ្នកទៅវិញ៖

១.ចូលចិត្តនិយាយអាក្រក់ដាក់អ្នកដទៃ លើលោកនេះគ្មានអ្វីដែលមិនអាចទៅរួចនោះទេ។ មិនខ្វះទេមនុស្សនៅចំពោះមុខគេឈ្លើយ តែនៅពីក្រោយខ្នងគេតែងនិយាយអាក្រក់និងធ្វើឲ្យអ្នកលង់ជឿតែចាំចាកពីមុចពីក្រោយ។មនុស្សមុចពីរ ចូលចិត្តប្រើពាក្យកុហក សម្តែងធ្វើជាស្និតផ្អែមល្ហែមជាមួយអ្នកទាំងក្នុងចិត្តរបស់គេដើម្បីបិទបាំងការពិត។ ពូកែនិយាយបង្វក់ ហើយឆ្លៀត ប្រសិនបើនរណាម្នាក់ពិចារណាពីចំណុចខ្វះខាតរបស់អ្នក ពួកគេមិនណែនាំអ្នកឱ្យផ្លាស់ប្តូរទេ ប៉ុន្តែគ្រាន់តែនិយាយអាក្រក់ពីអ្នកនៅពីក្រោយខ្នងរបស់អ្នក។ រឿងល្អសម្រាប់អ្នក ត្រូវតែបញ្ចប់ទំនាក់ទំនងជាមួយមនុស្សទាំងនេះភ្លាមៗទៅជាការល្អ ប្រយ័្នតនាំរឿងដាក់ខ្លួនឯង សុខជាងយកខ្លួនបៀត។

២.ចិត្តលើកសរសើរនិងលើកសរសើរ មនុស្សពុតត្បុតចូលចិត្តលើកសរសើរអ្នកដទៃដដែលដល់មេឃ តែសរសើរសម្លាប់ទឹកចិត្តខ្លួនឯងប៉ុណ្នោះ។ ជាពិសេស ពេលជួបអ្នកដែលមានឋានៈខ្ពស់ជាងអ្នក ទោះមានរឿងអ្វីកើតឡើងក៏ដោយ គេនឹងដូរចិត្តលើកសរសើរអ្នកដទៃជាមុនសិន ដើម្បីឲ្យអ្នកដ៏ទៃសប្បាយចិត្ត តែមិនមែនសរសើរង្នកទៀត។ ដូច្នេះហើយ នៅក្នុងក្រុមហ៊ុន និងអង្គការជាច្រើន មានមនុស្សច្រើនណាស់ ដែលចូលចិត្តនិយាយបង្អួតអ្នកដ៏ទៃ ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន។ មនុស្សភាគច្រើនដឹងថាពាក្យរបស់គេមិនពិត គួរកុំចាញ់បោកមនុស្សបែបនឹង។ ចាំថាការវិនិច្ឆ័យខុសធ្វើឱ្យអ្នកងាយនឹងធ្វើខុស ហើយនៅទីបំផុតក្លាយជាអ្នករងគ្រោះគ្មានបញ្ជីដាក់ឲ្យខ្លួនឯង។ អ្នកមិនគួរសេពគប់ជាមួយមនុស្សប្រភេទនេះទេដកខ្លួនចេញឲ្យឆ្ងាយកាន់តែឆាប់កាន់តែល្អ។

៣.ចូលចិត្តនិយាយរឿងគ្មានន័យ លើលោកនេះមិនខ្វះទេ មនុស្សទំនេរចូលចិត្តជជែកគ្នាលេង ចូលចិត្តនិយាយរឿងនេះនោះពីនេះពិនោះជាការសប្បាយវាជារឿងធម្មតា។ ប៉ុន្តែបើការជជែកនោះជាករឆ្លៀតពេលមួយប្តូរប្រធានបទលើកយកនរណាម្នាក់មកជជែកចំឈ្មោះ ឬជាការកម្សាន្តក្នុងប្រៀបធៀប ចាប់កំហុស នោះជារឿងមិនល្អទៅវិញ គួរតែកុំនៅស្តាប់ឬចូលរួមបរិយាយច្រើនក្រែងនាំបញ្ហាចូលមកដល់ខ្លួនឯងបាននឹងខូចឈ្មោះផងដែរ។
ចាំថាមានទំនាក់ទំនងជាមួយមនុស្សបែបនេះគឺគ្រាន់តែជាការខ្ជះខ្ជាយពេលវេលា និងការខំប្រឹងប្រែងរបស់អ្នកជាមួយរឿងអត់ប្រយោជន៍។ ពេលខ្លះវាថែមទាំងធ្វើឱ្យអ្នកចាញ់បោក បំផ្លាញខ្លួនឯង និងក្លាយខ្លួនជាមនុស្សចចេកចចូកគ្មានការពិតនឹងគួរឲ្យខ្លាខបើមានអ្នកជិតស្និតនឹងអ្នកដែលអ្នកកំពុងចូលរួមជជែកនោះមកវិញ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម