ចង់ដឹងថារាសីឆ្នាំណាខ្លះឆុង នៅក្នុងឆ្នាំ២០២៣ សម្រាប់ឆ្នាំ"ថោះ" នេះ
- 2023-01-05 09:27:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងថារាសីឆ្នាំណាខ្លះឆុង នៅក្នុងឆ្នាំ២០២៣ សម្រាប់ឆ្នាំ"ថោះ" នេះ
ឆ្នាំឆុង ជាឆ្នាំដែលមានគ្រោះពេញមួយឆ្នាំ ពិបាករកសំណាង និងភាពសុខសប្បាយបានដូចគេណាស់។ ម្ល៉ោះហើយ ដើមឆ្នាំ ២០២៣ កាន់តែកៀកមកដល់ ឆ្នាំទាំង៥ ត្រូវ ប្រញាប់រំដោះគ្រោះកាត់គ្រោះ និងរកវិធីនាំយកលាភសំណាង មកឲ្យជីវិតវិញបាន។
ដោយសារតែឆ្នាំ២០២៣ជាឆ្នាំថោះ ខ្លួនឯងក៏ឆុង រួមជាមួយឆ្នាំ៥ដែលឆុងខ្លាំងជាមួយឆ្នាំថោះ តំណាងដោយសត្វ "ទន្សាយ" ក្នុងនោះមានដូចជាជូត, ថោះ, រកា និងមមី ត្រូវប្រញាប់កាត់គ្រោះ ឬធ្វើរឿងអ្វីក៏បានដើម្បីកាត់ស៊យយកលាភសំណាងមកវិញ។ ប៉ុន្តែទន្ទឹមនឹងនេះលោកអ្នកអាខក្រឡកមើលការឆុងរបស់ឆ្នាំទាំង៤ នេះ តើឆ្នាំណាឆុងខ្លាំង នឹងតិច ហើយឆុងហេង ឬខ្សោយ។ តើក្រឡេកមកមើលតួលេខឆុងជាមួយកញ្ញា ខាងក្រោមទាំងអស់គ្នា៖
១. ឆ្នាំជូតឆុង ៥០% សម្រាប់ឆ្នាំ ២០២៣ ចូលឆ្នាំថោះ៖ ឆុងដោយមានបញ្ហា រឿងរញ៉េរញ៉ៃ មានទំនាស់ទាស់ទែង នឹងអាចឈានដល់មានបញ្ហាផ្លូវច្បាប់ ទទួលទោសទ័ណ្ឌដោយមិនដឹងខ្លួន ហើយថែមទាំងទទួលការបៀតបៀននឹងសំបូរដោយរឿងក្តៅក្រហាយ។ មួយទៀតចាត់ទុកថាមានឥទ្ធិពលក្នុងផ្លូវអាក្រក់ចូលមកដូចគ្នា ជាពិសេសបញ្ហាស្នេហា អាចមានជនទី៣ចូលមកបំបែកនា។ មួយវិញទៀត កំឡុងពេលនេះអាចមានេះជនខិលខូចមកមួលបង្កាច់នាំឲ្យខូចខូចកេរ្តិ៍ឈ្មោះ និងកិត្តិយស កុំទុកចិត្តអ្នកណាខ្លាំងពេក ជាពិសេសរឿងលុយកាក់ ជាមួយក្រុមមិត្តភ័ក្ដិដែលអាចឈានទៅការមិនចុះសម្រុងគ្នា។
២. ឆ្នាំថោះឆុង ១០០% សម្រាប់ឆ្នាំ ២០២៣ ចូលឆ្នាំថោះ៖ ជាឆ្នាំឆុងជាមួយឆ្នាំខ្លួនឯង ដូច្នេះពេញមួយឆ្នាំនេះអ្នកនឹងជួបបញ្ហានិងស្នេហា និងហិរញ្ញវត្ថុ ដោយសារតែការចាយលុយមិនចេះសន្សំលុយ ហើយការវិនិយោគនិងអាចនឹងខាតបង់ មានបញ្ហាជាមួយមនុស្សជាទីស្រឡាញ់ ឬសាច់ញាតិមិនចុះសម្រុង ត្រូវបានមិត្តរួមការងារក្បត់ ឬលួចពីការងាររបស់អ្នក។ កុំជ្រៀតជ្រែកជាមួយអំពើអាក្រក់ណាមួយឲ្យសោះ ព្រោះអាចនឹងត្រូវមានទោសដាក់ពាក្យបណ្ដឹងដល់តុលាការ។ លើសពីនេះ ត្រូវព្យាយាមអត់ធ្មត់ទោះបីជាមានរឿងធ្វើឲ្យខូចចិត្តខ្លាំងយ៉ាងណា។ ចំណែកបញ្ហាសុខភាពមានជំងឺតិចតួច សូមថែខ្លួនក្នុងរដូវកាលនេះ។ តែក៏មានករណីឆុងហេយផងដែរ មិនមែនចេះតែឆុងទំាំងអស់នោះទេ។
៣. ឆ្នាំរោងឆុង ៥០% សម្រាប់ឆ្នាំ ២០២៣ ចូលឆ្នាំថោះ៖ ឆុងត្រូវមានបញ្ហាត្រូវគេលាបពណ៏ មានអ្នកទំលាក់កំហុស មិនថារឿងផ្ទាល់ខ្លួនឬកន្លែងការងារមោះទេ នាំរឿងឲ្យស្មុគស្មាញដែលចេញពីអ្នកនៅជុំវិញខ្លួននាំមកឲ្យខ្លួន នឹងនាំឲ្យមានបញ្ហាសម្ពន័្ធភាព ធ្វើបាត់តំនាក់ទំនង នឹងទំនុកចិត្តគ្នាស្ទើរតែពិបាកនឹងស្រោចស្រង់។ សម្រាប់អ្នកធ្វើការ ឬរកស៊ីគួរតមការនិយាយស្តី ឬផ្ញើរការទុកចិត្ទៅលើអ្នកក្បែរខ្លួនពេកអីខ្លាចនាំឲ្យមានបញ្ហាដល់ខ្លួនពិសេសគួរកុំយកអាសារអ្នកឌទៃក្រែងធ្វើគុណបានទុក្ខនាំទុក្ខដាក់ខ្លួនទៅវិញ។
៤.ឆ្នាំមមីឆុង ៥០% សម្រាប់ឆ្នាំ ២០២៣ ចូលឆ្នាំថោះ៖ ឆ្នាំ២០២៣ មមីនឹងជួបរឿងអាក្រក់ អាចមានបញ្ហាស្រ្តេសខ្លាំង ឬជួបគ្រោះដោយការហូរឈាមចៃដន្យជាពិសេសសង្គម និងមនុស្សជុំវិញខ្លួនដែលបង្កបញ្ហាដល់អ្នក។ សូមប្រយ័ត្នអ្នកក៏អាចជួបប្រទះបាត់បង់លុយកាក់ខ្លះៗដែរ។ សុខភាពសម្រាប់អ្នកឆ្នាំមមី ក្នុងឆ្នាំនេះគឺអាចមានបញ្ហាសុខភាពផ្លូវអារម្មណ៏ធ្ងន់ធ្ងរ ព្រោះជួបរឿងបញ្ហាច្រើនគួរសម ជួនកាលរឿងមិនគួរឲ្យអ្នកគិតសោះ ក៏អ្នកយកមកគិតយ៉ាងធ្ងន់ខួរក្បាលខ្លួនឯងដែរ រហូតដល់ធ្វើឲ្យអារម្មណ៏អ្នកប្រែប្រួលពីមនុស្សដែលធ្លាប់ស្លូតបូត ប្រែជាកាចសាហាវ អារម្មណ៏ឆេវឆាវខ្លាំងជាងមុន រហូតអាចបង្កជាគ្រោះថ្នាក់ដល់ខ្លួនឯងទៀតផង។ ពិសេសតមសម្តីខ្លគខ្លាចបែកបាក់សាមគ្គី ទាស់ទែង អាចត្រូវបែកឃ្លាតឆ្ងាយពីគ្រួសារ នាំឲ្យខ្លួនឯកោ នឹងមានក្រយល់ច្រលំគ្នា។
៥. ឆ្នាំរកាឆុង ១០០% សម្រាប់ឆ្នាំ ២០២៣ ចូលឆ្នាំថោះ៖ ករណីឆុងស៊យ ឆ្នាំរកាឆុងខ្លាំង១០០ភាគរយ អ្នកដែលកើតក្នុងឆ្នាំរកា ឆ្នាំនេះឆុង១០០ភាគរយ រហូតមានការប៉ះទង្គិច ឬផលប៉ះពាល់ខ្លាំងជាងឆ្នាំណាទាំងអស់។ ឆ្នាំនេះអ្នកមានឱកាសប្រឈមមុខត្រូវគេដណ្តើមការងារ នឹងបញ្ហាអាក្រក់ ថាមពលអវិជ្ជមានច្រើន ដូច្នេះហើយ អ្នកគួរមានស្មារតីប្រុងប្រយ័ត្ន និងគិតគូរក្នុងជីវិតឲ្យមែនទែន។ ជាងនេះទៅទៀតអាចមានជម្លោះមានបញ្ហា ជាមួយគ្រួសារ ឬបែកបាក់សាមគ្គី រកាអាចជួបប្រទះឧបសគ្គ ឬកំហុសច្រើនជាងធម្មតារហូតសឹងតែថាបោះបង់ឱកាសល្អៗចោលហើយរាល់បញ្ហាទាំងនោះទាមទារឲ្យអ្នកត្រូវប្រើបញ្ញាខ្ពស់ណាស់ក្នុងការដោះស្រាយ។ ប្រសិនបើមានហេតុណាមួយកើតឡើង សូមព្យាយាមមានគំនិតសុទិដ្ឋិនិយម នេះគឺដូចជាបានរកឃើញមេរៀនសាកល្បងមួយទៀតក្នុងជីវិត ដែលពេល កន្លងផុតទៅ នឹងកាន់តែរឹងមាំនិងមានសមត្ថភាពកាន់តែខ្លាំងជាងមុន។ រីឯសុខភាព អាចមានការឈឺថ្កាត់ ចូរថែរក្សាខ្លួនឲ្យមែនទែន ពិសេសការធ្វើដំណើរប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍។ សម្រាប់ការបណ្តាក់ទុនរកស៊ី អាចចខាតបង់នឹងមានវិបត្តិកើតឡើងជាច្រើនដោយនឹកស្មានមិនដល់។
ករណីឆ្នាំរកា ឆុងហេង៖ គឺអាចនឹងហេងខ្លាំងមែនទែន ទទួលបានលាភសំណាង ការងាររីកចម្រើនហើយថែមទាំងទទួលបានឱកាសល្អៗច្រើន នឹងមានការផ្លាស់ប្តរអ្វីម្យ៉ាងដែលធ្វើឲ្យអ្នកក្លាយជាអ្នកមានរីកចម្រើន ខ្លាំងភ្លាមៗ ពិសេសនឹងធ្វើឲ្យជីវិតធ្នកប្រែប្រួលខ្លាំងទៅជាល្អខ្លាំងក្នុងឆ្នាំឆុងនេះទៅវិញ។
ប្រភព: ផេក & App My Destiny - វាសនាខ្ញុំ (ហុងស៊ុយបែបវិទ្យារបស់អ្នកគ្រូ ណាលី)