មកដឹងតម្លៃអលង្ការកូនស្រីឯកឧត្តម យឹម លាង ពាក់បានរឹតតែបើកភ្នែកធំៗ
- 2022-12-07 08:37:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃអលង្ការកូនស្រីឯកឧត្តម យឹម លាង ពាក់បានរឹតតែបើកភ្នែកធំៗ
នៅប៉ុន្មានថ្ងៃមកនេះ ផ្ទុះការចាប់អារម្មណ៍ច្រើនអំពីសម្រស់កូនស្រីរបស់ឯកឧត្តម យឹម លាង អគ្គស្នងការនគរបាលជាតិ គឺកញ្ញា លីនដា ក្រោយកញ្ញា បានលេចវត្តមានក្នុងពិធីរៀបមង្គលដ៏ធំមួយនៅរាជធានីភ្នំពេញ។
ក្រោយឃើញតាមរយៈរូបថតប៉ុន្មានសន្លឹក ប្រិយមិត្តលើបណ្ដាញសង្គម បានពោលសរសើរថា យុវតីរូបនេះពិតជាអំណោយផលទាំងព្រម ដែលមានភាពកើតក្នុងគ្រួសារត្រកូលអភិជន ហើយមានទាំងសម្រស់ មានទាំងចំណេះដឹង។ ទន្ទឹមនឹងការចាប់អារម្មណ៍នេះ ប្រិយមិត្តបណ្ដាញសង្គម នៅបានស្រាវជ្រាវអំពីតម្លៃគ្រឿងអលង្ការរបស់កញ្ញាថែមទៀត ដែលក្រោយមកបានដឹងថា គ្រឿងអលង្ការទាំងនោះមានតម្លៃរាប់ម៉ឺនដុល្លារអាមេរិកឯណោះ។
តាមប្រិយមិត្តលើបណ្ដាញសង្គម តម្លៃគ្រឿងអលង្ការទាំងនោះមាន ៖ ទី១កាបូបយួរដៃម៉ាក Channel តម្លៃ ២២ ៧០០ដុល្លារអាមេរិ។ ទី២ឈុតពេជ្រម៉ាក BVLGARI មានខ្សែកពេជ្រ តម្លៃ ២៨០ ០០០ដុល្លារអាមេរិក ក្រវិលមាន ២គូ តម្លៃ ៥៨ ៧៥៨ដុល្លារ និង១គូទៀតតម្លៃ ៣២ ០០០ដុល្លារអាមេរិក។ សរុបអលង្ការដែលពាក់យុវតីនៅក្នុងឱកាសនោះ មានដល់ទៅ 370 758 ដុល្លារអាមេរិកឯណោះ៕