បាក់ជំនី៤ ក្រោយក្អកខ្លាំង ដោយសារញ៉ាំហិរខ្លាំងពេក
- 2022-12-07 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាក់ជំនី៤ ក្រោយក្អកខ្លាំង ដោយសារញ៉ាំហិរខ្លាំងពេក
នៅពេលកំពុងញ៉ាំរបស់ហិរនៅភោជនីយដ្ឋានមួយ នារីម្នាក់មកពីប្រទេសចិន បានក្អកឈ្លក់ ហើយឮសំឡេងបាក់ឆ្អឹងចេញពីទ្រូងរបស់ខ្លួន។
កាលពីថ្ងៃទី ៦ ខែធ្នូកន្លងទៅនេះ បណ្ដាញព័ត៌មាន SCMP បានរាយការណ៍ថា នារីម្នាក់ត្រកូល Huang មកពីទីក្រុងសៀងហៃ ប្រទេសចិន បានបាក់ឆ្អឹងជំនី៤ ក្រោយពេលក្អកដោយសារឈ្លក់ស៊ុបហិរខ្លាំងពេក។
មុននោះដែរ នារីខាងលើបានណាត់គ្នាញ៉ាំស៊ុបហិរជាមួយក្រុមមិត្តភ័ក្ដិខ្លួន ក្រោយពេលញ៉ាំមួយសន្ទុះ នាងក៏ឈ្លក់ទឹកស៊ុបហិរ ហើយក្អកខ្លាំងៗជាប់គ្នាយូរ។ នាងស្មានថានេះគ្រាន់តែជាការក្អកធម្មតា នាងក៏បន្តញ៉ាំជាធម្មតា។ តែនៅពេលដកដង្ហើម និងផឹកទឹកនាងមានអារម្មណ៍ថា ឈឺនៅទ្រូងក៏ទៅថត CT ពិនិត្យមើល។
លទ្ធផលបានឲ្យឃើញថា ឆ្អឹងជំនីបួននៅខាងមុខទ្រូងរបស់នាងបានបាក់ និងប្រេះចំនួន ៤។ វេជ្ជបណ្ឌិតបានឲ្យដឹងថាមូលហេតុនៃការប្រេះនេះដោយសារនាងស្គមខ្លាំងពេក ដោយនាងមានកម្ពស់ ១.៧១ម តែមានទម្ងន់ត្រឹម៥០គីឡូប៉ុណ្ណោះ។
គួបផ្សំជាមួយនឹងការក្អកខ្លាំងពេក ព្រោះឈ្លក់ហិរនោះ បានធ្វើឲ្យនាងប្រេះឆ្អឹងជំនី។ ក្រៅពីនេះ នារីខាងលើក៏ញ៉ាំតែចំណីគ្មាន canxi ដែលធ្វើឲ្យនាងងាយពុក និងប្រេះជាងធម្មតា៕