ឆ្នាំ​ទាំង​៣ ឡាក់​ឆុង​ក្នុង​ឆ្នាំ ២០២៣ ប្រឹង​រក​ណាស់​ដែរ​ តែ​មិន​សល់​ទ្រព្យ

  • 2022-12-06 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង​បី គួរ​បង្ការ​ខ្លួន ត្បិតត្បៀត​ការ​ចាយ​វាយ​ពី​ពេល​នេះ​ទៅ ព្រោះ​ឆ្នាំ​ក្រោយ​អ្នក​រក​បាន​ប៉ុណ្ណា​ក៏​ពិបាក​សល់​ច្រើន​ដែរ។

១. ឆ្នាំ​វក

ឆ្នាំ​វក​បង្ការ​ខ្លួន​ចំពោះ​ករណី​ចោរ​លួច​ ចោរ​ប្លន់ បោក​ប្រាស់ និង​ត្រូវ​ជន​ខិលខូច​ធ្វើ​បាប​ឲ្យ​មែនទែន។ ត្បិត​ឆ្នាំ​ក្រោយ​មិនមែន​ជា​ឆ្នាំ​អំណោយផល​សម្រាប់​អ្នក​ឡើយ​អ្នក។ សម្រាប់​រឿង​មនោសញ្ចេតនា គូស្រករ​របស់​អ្នក​មិន​យល់​ចិត្ត​គ្នា​នោះ​ទេ នៅ​ជិត​គ្នា​មាន​តែ​ការ​ឈ្លោះ​ប្រកែក​មិន​ស្រាកស្រាន្ត។

២. ឆ្នាំ​ខាល

បញ្ហា​សុខភាព​ឆ្នាំ​ខាល​មិន​អំណោយផល​ដែល​ធ្វើ​ឲ្យ​អ្វី​ៗ​ក៏​យឺតយ៉ាវ​តាម​នោះ​ដែរ។ ឆ្នាំ​មួយ​នេះ​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន ពាក់ព័ន្ធ​រឿង​ក្រលៀន និង​សរសៃ កុំ​ធ្វេសប្រហែស​ឲ្យ​សោះ។ សម្រាប់​រឿង​ស្នេហា​វិញ មាន​តែ​ជួប​គូកម្ម​ដោយ​ជួប​បែកៗ​ មិនមាន​អ្នក​ណា​អាច​យក​ជា​ការ​បាន​ឡើយ។

៣. ឆ្នាំ​ជូត

ឆ្នាំ​ជូត​ នៅ​ក្នុង​ឆ្នាំ ២០២៣ រង​សម្ពាធ​ផ្លូវ​ចិត្ត​ច្រើន​ដែល​ឧស្សាហ៍​ធ្វើ​ឲ្យ​អ្នក​ឈឺក្បាល​រ៉ាំរៃ​មិន​បាត់។ ក្រៅ​ពី​នេះ ជម្ងឺ​ចាស់​ពី​មុន​ក៏​លាប់​ឡើង​វិញ ធ្វើ​ឲ្យ​អ្នក​ពិបាក​ផ្ដោត​អារម្មណ៍។ រីឯ​រឿង​ស្នេហា​វិញ សម្រាប់​អ្នក​មាន​គម្រោង​រៀបការ​ឆ្នាំ​ក្រោយ ខ្លាច​ក្រែង​តែ​ត្រូវ​លើក ព្រោះ​មិន​ទាន់​អំណោយផល៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម