ម្ហូបដែលអ្នកចង់ញ៉ាំនឹងបង្ហាញពីស្ថានភាពរបស់អ្នកនៅចុងឆ្នាំនេះ
- 2022-12-05 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ហូបដែលអ្នកចង់ញ៉ាំនឹងបង្ហាញពីស្ថានភាពរបស់អ្នកនៅចុងឆ្នាំនេះ
មុខម្ហូបដែលអ្នកចង់ញ៉ាំនឹងបង្ហាញពីស្ថានភាពរបស់អ្នកនៅពេលចុងឆ្នាំខាងមុខនេះ។
១. មុនពេលឈានចូលឆ្នាំថ្មី អ្នកនឹងទទួលបានឱកាសផ្លាស់ប្ដូរអាជីពការងារ ដោយនឹងអាចទទួលបានការងារដែលល្អប្រសើរជាងមុន និងជាការងារដែលអ្នកតែងប៉ងប្រាថ្នាតាំងពីយូរ។ អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងសំណាងជាងកាលពីដើមឆ្នាំ។ បើចាប់ឱកាសនេះបាន ជីវិតអ្នកនឹងផ្លាស់ប្ដូររហូត។
២. ការងាររបស់អ្នកនៅប៉ុន្មានខែចុងឆ្នាំមិនងាយស្រួលនោះទេ ដោយចំនួនការងារគរឡើងខ្លាំង ធ្វើឲ្យអ្នកធ្វើមិនទាន់ ហត់ខ្លាំងពេក ប៉ះពាល់ដល់សុខភាពទៀតផង។ សម្រាប់អ្នក ការទទួលខុសត្រូវគឺសំខាន់បំផុត ដូចនេះហើយ ទោះបីជាការងារច្រើនយ៉ាងណាក៏អ្នកព្យាយាមបញ្ចប់ការងារឲ្យទាន់ពេលវេលា។
៣. ចុងឆ្នាំនេះ អ្នកនឹងមានអារម្មណ៍ថាខ្លួនចាស់ទុំជាងមុនច្រើន ព្រោះក្នុងឆ្នាំនេះ អ្នកឆ្លងកាត់រឿងច្រើនខ្លាំងណាស់។ ក្រៅពីនេះ សមិទ្ធិផលដែលអ្នកទទួលបាននៅក្នុងឆ្នាំនេះ ធ្វើឲ្យអ្នកញញឹមទាំងមានមោទនភាព ព្រោះមិននឹកស្មានថាខ្លួនអាចសម្រេចបានដល់កម្រិតនេះ។
៤. មុនពេលដាច់ឆ្នាំចាស់ ឈានចូលឆ្នាំថ្មី អ្នកនឹងអាចទទួលបានឱកាសមួយ។ បើអ្នកសម្រេចថាចាប់យកឱកាសនេះ អ្នកត្រូវព្យាយាមជាងមុន ព្រោះការងារទោះបីជាទទួលបានអត្ថប្រយោជន៍ច្រើនជាងមុនក៏ដោយ ក៏មកជាមួយទំនួលខុសត្រូវធំជាងមុនដូចគ្នា៕