ក្រោយអាយុ ៤០ឆ្នាំ តើអ្នកបានស្រណុកសុខស្រួល ឬនៅហត់នឿយខ្លាំងនៅឡើយ
- 2022-12-05 04:19:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយអាយុ ៤០ឆ្នាំ តើអ្នកបានស្រណុកសុខស្រួល ឬនៅហត់នឿយខ្លាំងនៅឡើយ
ចង់ដឹងថា ក្រោយអាយុ ៤០ឆ្នាំ អ្នកមានទ្រព្យធំដើម្បីសម្រាកកាយហើយ ឬនៅ សូមជ្រើសយកចម្លើយមួយខាងក្រោម។
១. ដងវិថីការងារ និងលាភសំណាងរបស់អ្នកនឹងចាប់ផ្ដើមស្ទុះឡើងក្រោយអាយុ ៤០ឆ្នាំ។ ដូចនេះហើយ ទោះបីជាក្រោយអាយុនេះ អ្នកមិនទាន់បានសម្រាកក៏ដោយ តែអ្នកក៏មិនហត់ខ្លាំងនោះដែរ ដោយពេលវេលាភាគច្រើន អ្នកចំណាយសម្រាប់តែកើបលាភជ័យ លុយហូរចូលតែប៉ុណ្ណោះ។
២. អ្នកជាមនុស្សពូកែសង្កេតមជ្ឈដ្ឋានជុំវិញខ្លាំង ដូចនេះ តាំងពីអាយុក្មេងខ្ចី គឺអ្នកចេះវិនិយោគលុយនៅត្រង់ណាដើម្បីរកប្រាក់ចំណេញហើយ។ នៅពេលវ័យរាងជ្រេបន្តិច គឺអ្នកចាំតែគេងប្រមូលផលចំណេញពីទ្រព្យទាំងនេះប៉ុណ្ណោះ។ ក្រោយអាយុ៤០ឆ្នាំ ការងារគ្រាន់តែទុកកម្សាន្តអារម្មណ៍អ្នកប៉ុណ្ណោះ ដោយអ្នកមិនពឹងផ្អែកលើវាទាំងស្រុងឡើយ។
៣. ក្រោយអាយុ៤០ឆ្នាំ ទើបអ្នកយល់ឃើញថា ពិភពលោកនេះនៅមានរឿងល្អច្រើនខ្លាំងណាស់ ហើយអ្នកពេញចិត្តនឹងជីវិតរបស់ខ្លួននៅពេលនោះ។ ទោះបីជាមិនសល់ទ្រព្យធំខ្លាំងក៏ដោយ តែអ្នកមានថវិការចាយវាយគ្រប់គ្រាន់ ហើយអ្នកក៏មិនហត់ខ្លាំងដូចគ្នា៕