វត្តមួយនៅថៃត្រូវទុកចោល ព្រោះព្រះសង្ឃទាំងអស់ត្រូវទៅមណ្ឌលផ្ដាច់គ្រឿងញៀន
- 2022-12-05 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្តមួយនៅថៃត្រូវទុកចោល ព្រោះព្រះសង្ឃទាំងអស់ត្រូវទៅមណ្ឌលផ្ដាច់គ្រឿងញៀន
វត្តមួយនៅខេត្ត Phetchabun ប្រទេសថៃ ត្រូវបានទុកចោលក្រោយពេលលោក៤អង្គត្រូវបានតេស្តឃើញវិជ្ជមានសេពគ្រឿងញៀន ត្រូវបញ្ជូនទៅមណ្ឌលកែប្រែ។
កាលពីថ្ងៃទី ១ ខែធ្នូកន្លងទៅនេះ បណ្ដាញព័ត៌មាន Thairath បានរាយការណ៍ថា វត្តមួយនៅស្រុក Bung Sam Phan ខេត្ត Phetchabun ប្រទេសថៃត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន ក្រោយពេលលោកសង្ឃទាំង៤អង្គនៅក្នុងវត្តតេស្តឃើញវិជ្ជមាននឹងគ្រឿងញៀន។
“វត្តនៅពេលនេះត្រូវបានទុកចោល ហើយប្រជាជននៅក្នុងតំបន់កំពុងព្រួយបារម្ភ ព្រោះពួកគេគ្មានកន្លែងត្រូវបួងសួង សែនព្រេន” ប៉ូលិសក្នុងតំបន់ប្រាប់ទៅកាន់បណ្ដាញព័ត៌មាន។
ក្រោយពេលត្រូវបញ្ជូនទៅកាន់មណ្ឌលកែប្រែបន្សាបគ្រៀងញៀន លោកទាំង៤ខាងលើក៏ត្រូវបានចាប់ផ្សឹកផងដែរ ព្រោះល្មើសវិន័យព្រះសង្ឃ។ បណ្ដាញព័ត៌មានបានបន្ថែមថា ទីតាំងខាងលើគឺជាតំបន់ងាយទិញគ្រឿងញៀន ដោយគ្រឿងញៀនអាចរកបានគ្រប់ទិសទីជាមួយតម្លៃត្រឹមតែ២០បាត (០.៥៧ដុល្លារ) តែប៉ុណ្ណោះ៕