ចងការគេជាង៧ម៉ឺនដុល្លាររៀបការ បាន៣៣ថ្ងៃប្រពន្ធសុំលែង ព្រោះប្ដីគេងអត់បានបើកទ្វារឲ្យ
- 2022-12-05 03:31:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចងការគេជាង៧ម៉ឺនដុល្លាររៀបការ បាន៣៣ថ្ងៃប្រពន្ធសុំលែង ព្រោះប្ដីគេងអត់បានបើកទ្វារឲ្យ
បុរសមកពីប្រទេសចិនម្នាក់បានជិះឡានចងបូរទៅផ្ទះប្រពន្ធទារលុយបណ្ណការវិញ ក្រោយនាងសុំលែងក្រោយរៀបការត្រឹម ៣៣ថ្ងៃ។
កាលពីថ្ងៃទី ២ ខែធ្នូ កន្លងទៅនេះ បណ្ដាញព័ត៌មាន Sohu បានរាយការណ៍ថា បុរសម្នាក់ត្រកូល Hou អាយុ ២៥ឆ្នាំមកពីខេត្ត Henan ប្រទេសចិនត្រូវបានប្រពន្ធសុំលែងក្រោយរៀបការត្រឹម ៣៣ថ្ងៃ។ មុននោះដែរ បុរសវ័យក្មេងរូបនេះបានខ្ចីចងការគេដល់ទៅ ៧២០០០ដុល្លារដើម្បីរៀបការប្រពន្ធ។
ដោយសារតែលុយចងការគេមិនទាន់សងអស់ ហើយត្រូវប្រពន្ធសុំលែងនោះ បុរសខាងលើបានសម្រេចចិត្តទារលុយបណ្ណាការចំនួន ២ម៉ឺនដុល្លារពីអតីតប្រពន្ធវិញ។ បុរសជាប្ដីបានប្រាប់បណ្ដាញព័ត៌មានថា ថ្លៃរៀបការរបស់លោកគឺខ្ពស់ខ្លាំងណាស់បើធៀបនឹងតម្លៃរៀបការគេទូទៅនៅក្នុងតំបន់។
តាមនោះដែរ មូលហេតុដែលខាងស្រីសុំលែងលះគឺមកពី អ្នកទាំងពីរឈ្លោះគ្នា ក្រោយពេលប្ដីភ្លេចបើកទ្វារឲ្យប្រពន្ធ បណ្ដាលឲ្យនាងគេងនៅថ្ងៃមួយយប់។ ក្រោយពេលប្រពន្ធទៅផ្ទះឪពុកម្ដាយបង្កើតវិញ ខាងប្រុសបានដាក់ពាក្យបណ្ដឹងដើម្បីទារលុយបណ្ណការវិញ តែត្រូវតុលាការបដិសេធ ដោយតុលាការនឹងបើកសាវនការម្ដងទៀតនៅខែក្រោយ។
រឿងរ៉ាវរបស់ប្ដីប្រពន្ធនេះត្រូវបានគេចែករំលែកច្រើនលើបណ្ដាញសង្គម ព្រោះរត់តាមមង្គលការអស់លុយច្រើនទាំងសមត្ថភាពខ្លួននៅមានកម្រិត៕