កូនស្រីមហាសេដ្ឋីសិង្ហបុរីលែងប្ដីទី២ក្រោយការ ៥០ថ្ងៃ
- 2022-12-05 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនស្រីមហាសេដ្ឋីសិង្ហបុរីលែងប្ដីទី២ក្រោយការ ៥០ថ្ងៃ
កូនស្រីកំពូលមហាសេដ្ឋីប្រទេសសិង្ហបុរីធ្លាប់គិតថា ស្វាមីទីពីរនឹងនាំមកនូវក្ដីសុខឲ្យគ្នា តែអ្វីៗខុសពីនាងរំពឹងទុកទាំងអស់។
កាលពីថ្ងៃទី ៤ ខែធ្នូកន្លងទៅនេះ ចែករំលែកជាមួយទស្សនាវដ្ដី Icon, Lim Kim កូនស្រីកំពូលមហាសេដ្ឋីប្រទេសសិង្ហបុរី Peter Lim បានឲ្យដឹងថា មង្គលការទីពីររបស់ខ្លួនជាមួយអ្នកជំនួញ Leslie Leow បានបែកបាក់ក្រោយរយៈពេលប្រមាណ ៥០ថ្ងៃ។
អ្នកនាងស្នងមរតកប្រមាណ ២.៤ពាន់លានដុល្លារ ធ្លាប់គិតថា ក្រោយបរាជ័យមង្គលការទី១ នាងនឹងរកបានក្ដីសុខនៅលើកទីពីរនេះ។ តែខុសស្រឡះ ដោយក្រោយពេលរៀបការ នាង និងអតីតស្វាមីមានតែការឈ្លោះប្រកែកគ្នារាល់ថ្ងៃ ដោយការគិតរបស់អ្នកទាំងពីរមិនស្របគ្នាទាល់តែសោះ។
មួយផ្នែកនៃការបែកបាក់នេះ អ្នកនាងត្រកូលអភិជនអាយុ ៣០ឆ្នាំបានឲ្យដឹងថា មកពីអ្នកទាំងពីរមិនស្វែងយល់គ្នាឲ្យច្បាស់សិនមុនរៀបការ។ មុនពេលមានស្វាមីទីពីរ Lim Kim ធ្លាប់រៀបការនឹងមហាសេដ្ឋី Kho Kai Bin រយៈពេលពីរឆ្នាំ និងមានកូនប្រុសម្នាក់។ Lim Kim ត្រូវបានចាត់ទុកថាជា Rich Kid ល្បីឈ្មោះនៅក្នុងប្រទេសដោយឪពុករបស់នាងជាម្ចាស់ក្លឹបបាល់ទាត់អេស្បាញ Valencia CF៕