វិធីរៀបចំវាំងនននៅក្នុងផ្ទះឲ្យស្រូបលាភ គេចពីគ្រោះផ្សេងៗ
- 2022-12-21 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីរៀបចំវាំងនននៅក្នុងផ្ទះឲ្យស្រូបលាភ គេចពីគ្រោះផ្សេងៗ
សម្រាប់ម្ចាស់គេហដ្ឋានដែលមិនទាន់ដឹងថា គួររៀបចំវាំងននរបៀបណាដើម្បីទាក់ទាញលាភចូលផ្ទះនោះ អាចមើលវិធីខាងក្រោមបាន។
១. ពណ៌ត្រូវធាតុ
ពណ៌វាំងននដែលត្រូវនឹងធាតុម្ចាស់ផ្ទះ ហើយមិនឆុងគឺដើរតួសំខាន់បំផុត នៅពេលជ្រើសរើសវាំងននថ្មីមកតាំងក្នុងផ្ទ។ បើអ្នកមិនស្គាល់ពណ៌ដែលត្រូវនឹងធាតុរបស់ខ្លួនឯង ហើយជ្រុលយកពណ៌ឆុងវិញនោះ ប្រៀបដូចយកទុក្ខដាក់ខ្លួន។ ជាធម្មតាពណ៌ដែលត្រូវជាមួយធាតុ អ្នកតម្លើងវាំងននគឺដឹង ដូចនេះអ្នកអាចសួរគេបាន។
២. ជៀសវាំងននមានរូបមិនល្អ
សម្រាប់អ្នកចូលចិត្តលេងម៉ូដច្រើន គួរជៀសវាងវាំងននដែលមានម៉ូដប្លែកៗដែលអាចនាំឲ្យថាមពេលមិនល្អចូលផ្ទះ។ រូបវាំងននរូបដូចជា ក្បាលខ្មោច រូបព្រឺព្រួច រំជើបរំជួលគួរជៀសវាងព្រោះអាចនាំរឿងមិនល្អដល់ម្ចាស់គេហដ្ឋាន។
៣. ជៀសវាងរាងចម្លែក
រាង និងម៉ូដវាំងននគួរយកឲ្យស្មើជ្រុង ស្មើសាច់ ដូចជាការេ ឬចតុកោណជាដើម ជៀសវាងយកមិនស្មើសាច់ វាស់មិនស្មោះ ម៉ូដចម្លែក ដែលធ្វើឲ្យថាមពលក្នុងផ្ទះមិនស្មោះ នាំឲ្យសមាជិកក្នុងផ្ទះមានរឿងមិនសមប្រកប៕