រូបថតមង្គលការគួរព្យួរកន្លែងណាក្នុងបន្ទប់ទើបប្ដីប្រពន្ធចុះសម្រុង មិនឈ្លោះប្រកែកគ្នា
- 2023-08-31 01:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបថតមង្គលការគួរព្យួរកន្លែងណាក្នុងបន្ទប់ទើបប្ដីប្រពន្ធចុះសម្រុង មិនឈ្លោះប្រកែកគ្នា
តើគូស្វាមីភរិយាចាស់ថ្មីគ្រប់រូបមានដឹងទេថា គួរតាំងរូបមង្គលការទីណាដើម្បីម្ចាស់ផ្ទះមានសុភមង្គលនោះ។
កន្លែងគួរតាំងរូបមង្គលការ
មនុស្សជាច្រើនបានគិតថា រូបមង្គលការមិនគួរតាំងនៅបន្ទប់ទទួលភ្ញៀវឡើយដ្បិតនេះគឺជារូបឯកជន។ យ៉ាងណាក្ដី គំនិតខាងលើក៏មិនត្រឹមត្រូវទាំងស្រុងដែរ ដោយតាំងនៅបន្ទប់ទទួលភ្ញៀវនៅតែបាន តែអ្នកគួររកជ្រុងឲ្យបានសមស្របកុំឲ្យប៉ះពាល់ដល់ហុងស៊ុយរបស់ម្ចាស់ផ្ទះ។
យោងតាមក្បួនហុងស៊ុយចិន រូបថតមង្គលការរបស់ប្ដីប្រពន្ធគួរដាក់តាំងនៅទិសខាងជើង គឺល្អសម្រាប់រាសីរបស់ស្វាមី ខណៈនឹងល្អសម្រាប់ប្រពន្ធបើដាក់តាំងនៅទិសខាងត្បូង។ ជៀសវាងដាក់តាំងនៅទិសខាងលិច ដែលអាចធ្វើឲ្យការរកទទួលទានត្រូវរអាក់រអួល។ ក្រៅពីនេះ ហាមដាក់នៅកន្លែងក្ដៅដូចជានៅទូទឹកកក ឬម៉ាស៊ីនត្រជាក់ ដែលអាចធ្វើឲ្យប្ដីប្រពន្ធឈ្លោះប្រកែកគ្នា។
ក្រៅពីនេះ សម្រាប់បន្ទប់គេវិញ ភាគច្រើនប្ដីប្រពន្ធតែងដាក់តាំងរូបនៅលើក្បាលដំណេក យ៉ាងណាក្ដី ដើម្បីលាភហូរចូលនោះ គួរដាក់តាំងរូបនៅខាងឆ្វេងគ្រែ គឺជាជម្រើសល្អបំផុត សម្រាប់ការរកទទួលទានក្នុងគ្រួសារ។ ការដាក់តាំងរូបលើក្បាលដំណេក នឹងធ្វើឲ្យក្ដៅក្រហាយ ប្ដីប្រពន្ធអាចឈ្លោះប្រកែកគ្នា៕