តើ​អ្នក​ណា​នឹង​ឈោង​ដៃ​ជួយ​អ្នក​ នៅ​ពេល​អ្នក​ខ្សត់​កម្រ​បំផុត?

  • 2022-11-21 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា​ អ្នក​ណា​នឹង​ជួយ​អ្នក​ពេល​អ្នក​ពិបាក​បំផុត រូប​ទី​មួយ​ដែល​អ្នក​ឃើញ​នឹង​បង្ហាញ​ពី​លទ្ធផល។

១. ឆ័ត្រ

សង្សារ ឬ​ប្ដី​ប្រពន្ធ​របស់​អ្នក​ ​នឹង​នៅ​ចាំ​ជួយ​យក​អសារ​អ្នក​នៅ​ពេល​អ្នក​ធ្លាក់​ចូល​ស្ថានភាព​យ៉ាប់​បំផុត។ ដោយ​សារ​តែ​សង្សារ​របស់​អ្នក​ជា​មនុស្សជាក់ស្ដែង មិន​មែន​ជា​មនុស្ស​ស្រមើស្រមៃ ដូច​នេះ​ហើយ ពេល​នៅ​ក្បែរ​គ្នា អ្នក​នឹង​មាន​អារម្មណ៍​ថា​កក់​ក្ដៅ។ អ្នក​មិន​ដែល​រំពឹង​ឡើយ​ថា សង្សារ​នឹង​ជា​អ្នក​ដែល​អ្នក​អាច​ពឹង​ពាក់​បាន តែ​គេ​ចាស់​ទុំ​ជាង​អ្នក​គិត​ច្រើន។

២. កូន​ក្មេង

បង​ប្អូន​ សាច់​ញាតិនឹង​ជា​អ្នក​ជួយ​អ្នក​នៅ​ពេល​ដែល​អ្នក​ពិបាក​បំផុត។ អ្នក​មិន​សូវ​ស្និទ្ធិ​ជាមួយ​អ្នក​ខាង​ក្រៅ​ច្រើន​ឡើយ ដោយ​មាន​តែ​គ្រួសារ​ប៉ុណ្ណោះ ដែល​អ្នក​ទុក​ចិត្ត។​ សំណាង​ល្អ ពួក​គេ​ក៏​ជា​មនុស្ស​ល្អ​ដែល​មិន​ដែល​ទុក​អ្នក​ចោល​ដូច​គ្នា ដូច​នេះ​ហើយ អ្នក​អាច​ទុក​ចិត្ត​លើ​ពួក​គេ​បាន​ពេល​ពិបាក។

៣. ផ្កាយ

មិត្តភ័ក្ដិ​ជិតស្និទ្ធិ​នឹង​ជា​មនុស្ស​ឈោង​ដៃ​ទៅ​ជួយ​អ្នក​នៅ​ពេល​អ្នក​ពិបាក​បំផុត។ ជា​ធម្មតា អ្នក​ក៏​ជា​មនុស្ស​ជួយ​យក​អសារ​អ្នកដ​ទៃ ដូច​នេះ​កុសល​បុណ្យ​ទាំង​នេះ នឹង​តប​ស្នង​អ្នក​វិញ នៅ​ពេល​អ្នក​ស្ថិត​ក្នុង​គ្រា​លំបាក។ មិត្ត​ៗ​របស់​អ្នក​នឹង​មិន​ចាក​ចោល​អ្នក​ឡើយ ទោះ​បី​ជា​អ្នក​ទៅ​ជា​យ៉ាង​ម៉េច​ក៏​ដោយ។

៤. ព្រះចន្ទ

នឹង​គ្មាន​អ្នក​ណា​ជួយ​អ្នក​ឡើយ​នៅ​ពេល​អ្នក​ពិបាក ព្រោះ​អ្នក​មិន​ផ្ដល់​​ឱកាស​ឲ្យ​គេ។ អ្នក​មើល​ពី​ខាង​ក្រៅ​ជា​មនុស្ស​រឹងមាំ តែ​ខាង​ក្នុង​ជា​មនុស្ស​ងាយ​ប៉ះទង្គិច​ផ្លូវ​អារម្មណ៍ មិន​ចង់​បាន​ការ​អាណិត​ ឬ​ជួយ​ពី​អ្នក​ដទៃ។ អ្នក​ជឿជាក់​លើ​សមត្ថភាព​ខ្លួន​ឯង​ថា ខ្លួន​មឹង​អាច​ដោះ​ស្រាយ​បាន​គ្រប់​បញ្ហា៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម