បើ​ដាច់​លុយ​ពេល​សុខ​ចិត្ត​អត់ ហាម​ដាច់​ខាត​ប្រើ​របស់​ទាំង​នេះ​មួយ​ទឹក

  • 2023-08-21 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ជៀសវាង​រឿង​មិន​ល្អ​កើត​ឡើង អ្នក​មិន​គួរ​ប្រើ​របស់​ទាំង​នេះ​មួយ​ទឹក​ជា​ដាច់​ខាត។

១. ហឹង​ដូន​តា ជំនាង​ផ្ទះ

គេ​ជឿជាក់​ថា រាល់​ហឹង​នីមួយ​ៗ ក្រោយ​ពេល​ប្រើ​ម្ដង​ហើយ គឺ​សុទ្ធ​តែ​មាន​ម្ចាស់​ទាំង​អស់ ទោះ​បី​ជា​លែង​ប្រើ​ទៀត​ក៏​ដោយ។ ដូច​នេះ​ហើយ អ្នក​មិន​អាច​យក​ហឹង​ដែល​ប្រើ​ហើយ​មក​ប្រើឡើង​វិញ​នោះ​ទេ ត្បិត​ម្ចាស់​ចាស់ និង​ម្ចាស់​ថ្មី នឹង​ឈ្លោះ​ប្រកែក​គ្នា ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ត្រឹម​តែ​មិន​ទទួល​លាភ​សក្ការៈ​នោះ​ទេ គឺ​ខ្សត់ខ្សោយ​ជាង​មុន​ទៅ​ទៀត។

២. កញ្ចក់

កញ្ចក់​ត្រូវ​បាន​គេ​ជឿ​ថា​ជា​វត្ថុ​មាន​ជីវិត​នៅ​ក្នុង​ក្បួន​ហុងស៊ុយ​បុរាណ​ចិន។ ក្រៅ​ពី​ទុក​ឆ្លុះ​មើល កញ្ចក់​ក៏​ត្រូវ​បាន​ប្រើ​ក្នុង​គោល​បំណង​រក្សា​លំនឹង​នៅ​កន្លែង​ដែល​វា​ដាក់​តាំង។ ទោះ​បី​ជា​រើ​ទៅ​កន្លែង​ផ្សេង​ក៏​ដោយ ក៏​ញាណ​កញ្ចក់​នៅ​តែ​ឈរ​នៅ​កន្លែង​ទី​មួយ​ដែល​ខ្លួន​ស្នាក់​នៅ​ដែរ ដែល​ធ្វើ​ឲ្យ​មិន​ចម្រុងចម្រើន​ដល់​អ្នក​ប្រើ​ក្រោយ​នោះ​ទេ។

៣. អំបោស ប្រដា​ប់​ជូត​ចាស់

អំបោស និង​ប្រដាប់​ជូត​ផ្ទះ​ចាស់​គឺ​ជា​របស់​បោស​សំអាត​ថាម​ពល​ល្អ របស់​ម្ចាស់​មុន ដូច​នេះ​នៅ​ពេល​អ្នក​យក​របស់​ចាស់​គេ​មក​ប្រើ ហាក់​ដូច​អ្នក​យក​រឿង​មិន​ល្អ​មក​ដាក់​ខ្លួន។ ទោះ​បី​ជា​របស់​ទាំង​នេះ​នៅ​ថ្មី​យ៉ាង​ណា​ក៏​អ្នក​មិន​គួរ​ស្ដាយ​ ហើយ​យក​មក​ប្រើ​នោះ​ទេ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម