៣ចំណុច សម្រាប់ពិចារណាកុំធ្វើការប្រៀបធៀបបំបាក់ទឹកចិត្តខ្លួនឯង
- 2022-10-21 03:55:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ចំណុច សម្រាប់ពិចារណាកុំធ្វើការប្រៀបធៀបបំបាក់ទឹកចិត្តខ្លួនឯង
មែនទែនទៅការចង់បាន រឺចង់សម្រេចអ្វីមួយ គេត្រូវជម្នះ អត់ធ្មត់ តស៊ូ ក្រាញននៀល បែកញើសហូរញើស ហើយព្យាយាមបង្កើតឱកាស និងចាប់ឱកាស ទោះមានត្រឹម១% ក៏ដោយ។ មកដល់ចំណុចនេះមានន័យថាទាំងការរស់នៅ ការងារ ការប្រាស្រ័យទាកទងក្នុងសង្គម លុយកាក ភាពមានក្រ ឬដោយដំណពូជពីកំណើតក៏ដោយ បើអ្នកកំពុងតែប្រៀបធៀប? កំពុងតែតូចចិត្ត? អន់ចិត្ត? ឬអ្នកកំពុងតែបែងចែកឋានៈ តួនាទី ឬពាក្យថាមានក្រ ? គ្មានថ្ងៃធ្វើឲ្យជីវិតអ្នកប្រសើរឡើងទេ។ មានពាក្យមួយឃ្លាពោលថា៖ ដេកតែស្រមៃ គ្មានគិតធ្វើអី នឹងរៀនផ្លាស់ប្តូរទម្លាប់អាក្រក់ក្នុងខ្លួនចោល គឹកុំសង្ឃឹម គ្មានថ្ងៃលាភសំណាងដើរចូលមកក្នុងជីវិតអ្នកឡើយ។
សូមកុំមានទម្លាប់មិនល្អ នៃការយល់ឃើញមួយចំនួនមិនគួរប្រៀបធៀបការរស់ខ្លួនឯងជាមួយអ្នកដទៃ។ កញ្ញាចែករំលែក ៣ចំណុចខាងក្រោមសម្រាប់ពិចារណា តែកុំធ្វើប្រៀបបំបាក់ទឹកចិត្តខ្លួនឯង ឬបន្ទោសបង្អាប់កំណើត៖
១-ការយល់ឃើញឲ្យស្របនឹងស្ថានការណ៍មិនអាចដូចគ្នាទាំងស្រុង ឧទា៖ . រៀនចប់បរិញ្ញាបត្រដូចគ្នា ប៉ុន្តែកម្រិតចំណេះដឹងមិនប្រាកដថាដូចគ្នាទេ។ . ប្រាក់ខែដូចគ្នា ប៉ុន្តែមិនប្រាកដថាតួនាទី និងសមត្ថភាពការងាដូចគ្នាទេ ។ . ជោគជ័យដូចគ្នា ប៉ុន្តែមិនប្រាកដថា ការតស៊ូប្រឹងប្រែង ភាពឆ្លាតវៃ និងការលះបង់កន្លងមក វាដូចគ្នានោះទេ ។
២-ភាពខុសគ្នារវាងកំណើតបុគ្គលមានអំណោយផលពីធម្មជាតិ បូកគួរផ្សំនឹងការប្រឹងប្រែងផង កំណើតខ្លះក៏មិនទាក់ទងនឹងភាពមានក្រ ឆ្លាតល្ងង់ដែរ។ គ្រាន់មនុស្សខ្លះកើតមកនៅក្នុងជម្រកទ្រព្យ លុយឡាន គ្រឿងសម្ភារៈនិយមមកស្រាប់ ជាមួយនិងការជ្រោមជ្រែងយ៉ាងសម្បើម ខ្លីៗសូម្បីតែដើរក៏មានអមដែរ ។ អ្នកខ្លះទៀតកើតមកជាមួយនឹងពិភពឱកាស ឆ្វេងឱកាសស្ដាំឱកាស ឱកាសខ្លះប្រគេនដល់ដៃគេតែម្ដង។ អ្នកខ្លះទៀតវិញកើតមកមានគ្រប់យ៉ាងទាំងអស់នោះតែម្ដង មិនបាច់ខ្វល់ មួយជីវិតបិទភ្នែកសប្បាយ គេហៅថាអំណោយផលពីធម្មជាតិ។ ។
ប៉ុន្តែទន្ទឹមគ្នានោះដែរ ក៏មានមនុស្សមួយចំនួនកើតក្នុងភាពខ្សត់ខ្សោយ ស្ថានភាពបែកបាក់ តែលតោល ហើយល្ហរល្ហេវ ដែរ។ រៀនទទួលស្គាល់ បើយើងខ្វះយើងត្រូវខំប្រឹងប្រែងទើបសម្រេចគោលដៅបាននាថ្ងៃអនាគត ទោះមិនដូចគេ ឬស្នើរគេ តែវាល្អប្រសើរសម្រាប់ជីវិតខ្លួនឯង។ ព្រោះការអង្គុយបន់ផ្សង ចាំព្រេងសំណាងប្តូរជោគវាសនាមិនអាចទៅរួចនោះទេ អ្នកខំ អ្នកបាន អ្នកអាចដើរដល់គោលដៅជីវិតអ្នកដែលបានគ្រោងទុក ចាំសំណាងឬភាពមានបានចង់ដូចគេ មិនមែនធ្លាក់ពីលើមេឃ ដេកចាំនោះទេថាវានឹងរត់មករកអ្នកបើមិនរត់ស្វែងរកតាមចាប់ឲ្យបានក្នុងដៃ។
៣-កុំបំបាក់ខ្លួនឯង ឬទៅច្រណែនអ្នកណា ព្រោះដង្ហើមដែលយើងដក និងលទ្ធផលជីវិតដែលយើងមាន វាបញ្ជាក់ពីកម្រិតនៃភាពរឹងមាំ ការតស៊ូ ភាពឈ្លាសវៃ និងភាពពូកែៗដែលយើងមានរួចបាត់ហើយ។ ត្រូវមានមោទនៈភាពនៅចំពោះមុខនូវលទ្ធផលទាំងនេះ ព្រោះវាកើតចេញពីកាក់សេន និងកម្លាំងញើសឈាមរបស់យើង។ ចាំទុកថានៅពេលយើងប្រៀបធៀបជាមួយអ្នកណាម្នាក់ ឬលើកចំណុចគេមានយើងគ្មានមកដាក់មុខពេក យើងនឹងបាក់កម្លាំងចិត្ត គ្មានកម្លាំងចាំឱកាស និងក្តីសុបិនដែលអ្នកចង់ក្លាយជាអ្វីនាថ្ងៃអនាគតបាន។ រៀនទទួលស្គាល់ រៀនកែប្រែ រៀនបោះចោល រៀនត្រេកអរនឹង ភាពជោគជ័យរបស់អ្នកដទៃខ្លះ រៀនជួយលើកទឹកចិត្តខ្លួន និងអ្នកដែលជួបបញ្ញាខ្លះដែរ កុំសើចចំអក និងបំផ្លាញទឹកចិត្តគេ ឬខ្លួនឯង។ បើអ្នកនៅតស៊ូ មិនបោះបង់ អ្នកនៅតែមានសង្ឃឹមជានិច្ច ទោះជាវាពិបាកបន្តិចក្នុងការដើរ តែអ្នកបានទទួលស្គាល់ភាពជាខ្លួនឯង ធ្វើជាខ្លួន និងទទួលស្គាល់អ្វីដែលខ្លួនឯងត្រូវការបំផុតសម្រាប់ជីវីតនាថ្ងៃអនាគត។