៧ សញ្ញានេះអាចបញ្ជាក់បានយ៉ាងច្បាស់ថា ដៃគូរបស់អ្នកមិនចង់ធ្វើការប្តេជ្ញាចិត្តជាមួយអ្នកឡើយ

  • 2022-07-28 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានដៃគូសង្សារជាច្រើនណាស់ដែលបានធ្វើការត្អូញត្អែរអំពីបញ្ហារបស់ខ្លួនជាមួយដៃគូទៅកាន់អ្នកដទៃ មិនថាបញ្ហាអ្វីក៏ដោយ ជាពិសេសនោះគឺអំពីការភ័យខ្លាចរបស់ដៃគូក្នុងការប្តេជ្ញាចិត្តចំពោះរឿងអនាគតជាមួយគ្នា។ វាបានធ្វើឲ្យដៃគូម្ខាងទៀតមានអារម្មណ៍ថាកំពុងតែជាប់គាំបានត្រឹមជាសង្សារ ឬបានត្រឹមជាមិត្តភក្តិដែលធ្វើឲ្យមានភាពមិនសប្បាយចិត្តកើតឡើង ហើយវាអាចធ្វើអោយមនុស្សម្នាក់នោះស្ថិតនៅក្នុងស្ថានភាពមួយច្របូកច្របល់អំពីអារម្មណ៍របស់គេ។

ការភ័យខ្លាចនៃការប្តេជ្ញាចិត្តគឺអាចបណ្ដាលមកពីការឈឺចាប់ពីអតីតកាលរបស់គេ ឬក៏ការស្ទាក់ស្ទើរចំពោះអនាគតថាខ្លួនចង់បានអ្វីឲ្យប្រាកដ។ ពួកគេអាចនឹងខ្លាចថាទំនាក់ទំនងរបស់ពួកគេអាចប្រែទៅជាការបែកបាក់មិត្តភាពប្រសិនបើពួកគេយករឿងអាពាហ៍ពិពាហ៍មកធ្វើការពិភាក្សាលឿនពេក។

ខាងក្រោមនេះគឺជាសញ្ញាដែលបញ្ជាក់ថាដៃគូសង្សាររបស់អ្នកមានការភ័យខ្លាចចំពោះការប្តេជ្ញាចិត្តចំពោះអ្នកទៅលើរឿងអនាគត៖

  • គាត់មិនចូលចិត្តធ្វើការរៀបចំផែនការ រៀបចំគម្រោង ឬពិចារណាអំពីរឿងអនាគតជាមួយឡើយ
  • គាត់បញ្ចេញអកប្បកិរិយាជាប់គាំងនៅពេលអ្នកនិយាយអំពីការប្តេជ្ញាចិត្តរឿងអនាគត
  • គាត់មិនមានភាពច្បាស់លាស់ ឬមិនសូវជាមានមនោសញ្ចេតនាជាមួយអ្នកឡើយ
  • គាត់មានគម្រោងអនាគតរបស់គាត់ តែវាមិនបានបូកបញ្ចូលអ្នកនៅក្នុងនោះទេ
  • គាត់មិនសូវជាឆ្លើយតមទៅនឹងអ្វីដែលអ្នកបានសួរគាត់ឡើយ (តែគាត់ឆ្លើយរឿងផ្សេងទៅវិញ)
  • គាត់តែងតែយកការសម្រុះសម្រួលមកប្រើជាមួយអ្នកនៅពេលឈានដល់ចំណុចនៃការប្តេជ្ញាចិត្ត
  • គាត់នឹងធ្វើការបញ្ជាក់ម្តងហើយម្ដងទៀតថាគាត់ចង់ឲ្យទំនាក់ទំនងនោះទៅតាមដំណើរយឺតៗសិន

មនុស្សម្នាក់ៗមានបុគ្គលិកលក្ខណខុសៗគ្នាដែលធ្វើឲ្យមនុស្សម្នាក់នោះក្លាយជាបុគ្គលនោះ ហេតុដូច្នេះហើយបានជាមនុស្សខ្លះខ្លាចការប្តេជ្ញាចិត្ត ខណៈពេលដែលអ្នកផ្សេងទៀតមានទំនោរចំពោះការប្ដេជ្ញាចិត្តយ៉ាងខ្លាំងចំពោះដៃគូរបស់ខ្លួន តែវាមិនមែនមាន ន័យថាមនុស្សម្នាក់នោះមិនចង់ធ្វើនោះឡើយ ប៉ុន្តែពួកគេគ្រាន់តែខ្លាចអំពីទំនួលខុសត្រូវដែលពាក់ព័ន្ធយ៉ាងធំធេងនៅថ្ងៃអនាគត៕

ចុចអានបន្ត៖ វិធីមួយនេះ ដែលនឹងធ្វើឲ្យអ្នកទទួលបានក្ដីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ

អត្ថបទ៖ Chrel Den