ពេលឃើញតារានិករនេះមិនសប្បាយចិត្ត បើអ្នកជាមិត្តគួរលួងលោមគេដោយវិធីណា?

  • 2023-08-28 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​នេះ​ជា​អ្វី​ដែល​តារានិករ​ទាំង​​នេះ​ត្រូវ​ការ​បំ​ផុត ពេល​គេ​កំពុង​ជួប​រឿង​មិន​សប្បាយចិត្ត។

១. Aries

​​កុំ​គិត​ថា តារានិករ​នេះ​ជា​មមនុស្ស​រឹង​មាំ​គ្រប់​ពេល ព្រោះ​តាម​ពិត​ទៅ​គេ​ក៏​ចេះ​ទន់​ខ្សោយ ​​ត្រូវ​ការ​អ្នក​លួង​លោម​ដែរ។ ​ទោះ​បី​ពេល​ជួប​រឿង​ក្រៀម​ក្រំ ​គេ​ចូលចិត្ត​ធ្វើ​ធម្មតា ​តែ​តាម​ពិត​​គេ​ត្រូវ​ការ​អ្នក​លួង​លោម​ដែរ។ ​បើសិន​ជា​មាន​អ្នក​មក​ខ្វល់​ពី​គេ​ គេ​នឹង​ឆាប់​មាន​អារម្មណ៍​ល្អ​ឡើង​វិញ។

២. ​Taurus

​កុំ​គិត​ថា ​តារានិករ​នេះ​រឹង​មាំ​ហើយ អ៊ីចឹង​មិន​បាច់​ទៅ​លួង​លោម​ក៏​បាន​ ​រួច​ទុក​គេ​ចោល​ម្នាក់​​ឯង​នោះ គឺ​អ្នក​គិត​ខុស​ហើយ។ ​គេ​ក៏​ត្រូវ​ការ​អ្នក​យល់​ចិត្ត​ម្នាក់​លួង​លោម​គេ​ដែរ។ ​​គេ​ឆាប់​មាន​​អារម្មណ៍​បាក់​ទឹក​ចិត្ត នៅពេល​គ្មាន​នរណា​មក​ខ្វល់​ពី​គេ។

៣. ​Gemini

​នៅពេល​ពួក​គេ​មិន​សប្បាយ​ចិត្ត គេ​តែង​ត្រូវ​ការ​មនុស្ស​​​លើក​ទឹក​ចិត្ត​គេ។ ​ថ្វី​បើ​ភាគ​ច្រើន​ជា​មនុស្ស​ចូល​ចិត្ត​គិត​អ្វី​វិជ្ជមាន​ក៏​ដោយ ​តែ​គេ​ក៏​ពិបាក​មិន​ឲ្យ​ខួរ​ក្បាល​គិត​ពី​រឿង​អវិជ្ជមាន​​ខ្លះ​​ដែរ។ គេ​ចង់​បាន​មនុស្ស​ម្នាក់​ដែល​យកចិត្តទុកដាក់​ ​ដើម្បី​ឲ្យ​គេ​អាច​រក្សា​ភាព​ស្ងប់ស្ងាត់​និង​សុទិដ្ឋិនិយម​មក​វិញ។

​៤. ​Cancer

ពេល Cancer ​មិន​សប្បាយ​ចិត្ត អ្នក​មិន​ចាំ​បាច់​និយាយ​អ្វី​ច្រើន​ឡើយ ​គេ​ត្រូវ​ការ​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ​ខ្លី​​ម្នាក់​ឯង​ដើម្បី​សម្រួល​ចិត្ត​មក​វិញ​។ ​ប្រសិន​បើ​ពេល​​គេ​កំពុង​ក្រៀម​ក្រំ ​ហើយ​អ្នក​​​និយាយ​ច្រើន​ពេក ​​គេ​កាន់​តែ​ធុញ​លើស​ដើម។

៥. Leo

​បើ​ឃើញ​គេ​កំពុង​មិន​សប្បាយ​ចិត្ត​ហើយ ​អ្នក​មិន​គួរ​ចូល​ទៅ​រំខាន​គេ​ទេ។ ​មិន​ថា​ទំនាក់ទំនង​រវាង​អ្នក​និង​គេ​ល្អ​នឹង​គ្នា​កម្រិត​ណា សូម​រក្សា​គម្លាត​ឲ្យ​គេ​បន្តិច ព្រោះ​ពេល​គេ​ខឹង គឺ​​គួរ​ឲ្យ​ខ្លាច​ណាស់។

​៦. ​Virgo

ពេល​គេ​អត់​សប្បាយ​ចិត្ត គេ​ត្រូវ​ការ​មនុស្ស​ជាទីស្រលាញ់​ចូល​មក​លួង​លោម។ ​តែ​បើ​អ្នក​មិន​សូវ​ជិតស្និទ្ធ​នឹង​គេ​ទេ ​ក៏​អាច​ចូល​ទៅ​លើក​ទឹក​ចិត្ត ឬ​សួរ​នាំ​គេ​បាន​ដូច​គ្នា។ ​គេ​ត្រូវ​ការ​កម្លាំង​ចិត្ត​​ខ្លាំង ​ទោះ​ពេល​ខ្លះ​គេ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ខ្លាំង​ក៏​ដោយ។

​៧. ​Libra

​ពេល​តារា​និករ​នេះ ​មិនសប្បាយ​ចិត្ត ​គេ​ចង់​នៅ​ម្នាក់​ឯង។ ​ដូច្នេះ អ្នក​អាច​ផ្តល់​ពេល​វេលា​ផ្ទាល់​ខ្លួន​សម្រាប់​គាត់​ដើម្បី​ដោះស្រាយ​ភាព​សោក​សៅ​នេះ​ម្នាក់​ឯង​ក្នុង​រយៈ​ពេល​ខ្លី​សិន។

៨. Scorpio

​ពេល​តារានិករ​នេះ​មិន​សប្បាយ​ចិត្ត ​អ្នក​គួរ​តែ​លួង​លោម​គេ​​ផង។ ​​ម្យ៉ាង​ទៀត ​ពេល​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​អ៊ីចឹង គេ​ឆែវឆាវ​ណាស់ ងាយ​សាង​កំហុស និង​ធ្វើ​រឿង​ឆ្កួត​ៗ​ស្មាន​មិន​ដល់។ ​បើ​អ្នក​ជា​មិត្ត​ល្អ​ ឬ​ជា​មនុស្ស​ជាទីស្រលាញ់​របស់​គេ ​គួរ​តែ​​ផ្តល់​ភាព​កក់​ក្តៅ​​ដល់​គេ​តាម​ដែល​អាច​ទៅ​រួច។

​៩. ​Sagittarius

តារា​និករ​នេះ​មិន​ត្រូវ​ការ​នរណា​មក​លួង​លោម​ពេល​គេ​កំពុង​ពិបាក​ចិត្ត​ឡើយ នេះ​មិន​មែន​មក​ពី​គេ​ឬប​ពារ​អី​ទេ តែ​មក​ពី​គេ​ក្រែង​ចិត្ត​មិន​ហ៊ាន​រំខាន​មនុស្ស​ជុំ​វិញ។ ​តែ​បើ​សួរ​ថា តើ​គេ​ចង់​បាន​អ្នក​លួង​លោម​​ទេ? ប្រាកដ​ណាស់។ ​តែ​យ៉ាង​ណា​ក្តី ​​បើ​អ្នក​ចង់​ចូល​ទៅ​លួង​គេ ​គប្បី​កុំ​សួរ​គេ​ត្រង់​ៗ ​ត្រូវ​ឆ្លាត​រក​ប្រធាន​បទ​ផ្សេង​មក​បន្លប់ ទើប​គេ​អាច​ចាកចេញ​ពី​ភាព​សោក​សៅ​បាន​។

១០. ​Capricorn

​តារានិករ​នេះ ​ត្រូវ​ការ​មនុស្ស​លួង​លោម​នៅ​ពេល​គេ​មិន​សប្បាយចិត្ត តែ​​អ្នក​ដែល​គេ​ត្រូវ​ការ​បំ​ផុត​នោះ ​គឺ​សមាជិក​គ្រួសារ​របស់​គេ។ ​​គេ​ខ្លាច​ពេល​និយាយ​រឿង​ក្នុង​ចិត្ត​ប្រាប់​អ្ន​ក​ដទៃ​ទៅ ​​​អ្នក​ដទៃ​អាច​យក​ទៅ​និយាយ​ដើម​បន្ត ដោយសារ​តែ​ទំនាក់​ទំនង​មិន​សូវ​​ស៊ី​ជម្រៅ​គ្រប់​គ្រាន់។ ដូច្នេះ​គេ​ជ្រើស​យក​តែ​មនុស្ស​ស្និទ្ធ​ប៉ុណ្ណោះ។

​១១. Aquarius

​ពេល​តារានិករ​នេះ​មិន​សប្បាយ​ចិត្ត ​សូម​នៅ​ជិត​គេ​ឲ្យ​បាន​ច្រើន ជួយ​គេ​ឲ្យ​ចាក​ចេញ​ពី​សម្ពាធ​​ដ៏សែន​ឈឺ​​ក្បាល​នេះ​ផង។ ​​​​ពេល​គេ​ពិបាកចិត្ត គេ​ងាយ​នឹង​រង​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ណាស់។

១២. Pisces

​ពេល​គេ​មិន​សប្បាយ​ចិត្ត ​​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មនុស្ស​ជា​ទីស្រលាញ់​របស់​គេ ពិត​ជា​មាន​នន័យ​បំ​ផុត​សម្រាប់​រូប​គេ មិន​ថា​ជា​មិត្ត​ភក្កិ ​គ្រួសារ ឬ​សង្សារ​នោះ​ទេ។ ​ទោះ​​ទំនាក់​ទំនង​អ្នក​​មិន​ស៊ី​ជម្រៅ​​នឹង​គេ​កម្រិត​ណា ​ក៏​គួរ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​សម្រាប់​គេ​ផង ព្រោះ​តារា​និករ​នេះ​ជា​មនុស្ស​ប្រើ​អារម្មណ៍​ណាស់ ​គេ​ត្រូវ​ការ​មនុស្ស​ម្នាក់​ស្តាប់​ពី​ទុក្ខ​លំបាក​របស់​គេ ហើយ​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​គេ​មាន​​ភាព​ជឿ​ជាក់​ឡើង​វិញ។​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម