អស់កង្វល់ពីបញ្ហាសក់ជ្រុះ ជាមួយ Pantene Hair Fall Control សាកល្បងជាមួយផលិតផលថ្មី!
- 2022-06-27 09:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់កង្វល់ពីបញ្ហាសក់ជ្រុះ ជាមួយ Pantene Hair Fall Control សាកល្បងជាមួយផលិតផលថ្មី!
នៅក្នុងខែមិថុនានេះ កុំភ្លេចសាកល្បងប្រើជាមួយសាប៊ូកក់សក់ និងក្រែមបន្ទន់សក់ថ្មីរបស់ Pantene ដើម្បីទទួលបានបទពិសោធសក់រឹងមាំ និងមានសុខភាពល្អ។
ផលិតផលថែរក្សាសក់ឈានមុខគេ Pantene ថ្មីៗនេះបានផ្លាស់ប្ដូររូបរាងសាប៊ូកក់សក់ និងក្រែមបន្ទន់សក់កញ្ចប់ថ្មីរបស់ខ្លួន។ មិនតែប៉ុណ្ណោះ Pantene បានប្រកាសពីការចែកជូននូវផលិតផលសាប៊ូកក់សក់ Pantene រហូតដល់ទៅ ៤ ម៉ឺនកញ្ចប់ដោយឥតគិតថ្លៃថែមទៀតផង សម្រាប់លោកអ្នកដើម្បីទទួលបានបទពិសោធសក់ស្អាតទាំងអស់គ្នា។
ការចែកជូនផលិតផលដោយឥតគិតថ្លៃនេះ នឹងធ្វើឡើងនៅតាមបណ្ដាផ្សារនានានៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ដោយផ្អែកទៅលើគោលការណ៍អ្នកមកមុនបានមុន ចំនួនមានកំណត់ ហើយលក្ខខណ្ឌទាំងឡាយត្រូវបានអនុវត្ត។
សាប៊ូកក់សក់ និងក្រែមបន្ទន់សក់ Pantene ថ្មីនេះ ត្រូវបានរួមបញ្ចូលគ្នានៃប្រូវីតាមីន B5 ជាមួយនឹងប្រេងអង្ករជប៉ុន ដើម្បីជួយពង្រឹងសរសៃសក់តាំងពីគល់ដល់ចុងសក់ និងកាត់បន្ថយសក់ជ្រុះ ពីការបែកចុង ដោយប្រើជាប្រចាំ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺការរចនាកញ្ចប់ជាមួយនឹងរូបរាងថ្មី និងទាន់សម័យទៀតផង។
សាកល្បងប្រើ Pantene ថ្ងៃនេះ ដើម្បីទទួលបានសក់ដ៏រឹងមាំ និងមានសុខភាពល្អ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ គេហទំព័រហ្វេសបុកផេក៖ Pantene Cambodia៕