មិត្តភក្កិបើរក្សាចិត្តបាននូវរឿង៥យ៉ាងនេះ ទោះឆ្ងាយពីគ្នាយ៉ាងណាក៏នៅរាប់អានគ្នាបានយូរអង្វែងទៀត
- 2022-06-07 08:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តភក្កិបើរក្សាចិត្តបាននូវរឿង៥យ៉ាងនេះ ទោះឆ្ងាយពីគ្នាយ៉ាងណាក៏នៅរាប់អានគ្នាបានយូរអង្វែងទៀត
គេនិយាយថា មិត្តភក្កិប្រៀបដូចជាកញ្ចក់ឆ្លុះពីខ្លួនអ្នកផ្ទាល់ អាស្រ័យហេតុនេះការរាប់អានមិត្តភក្កិល្អ ក៏ជួយឲ្យអ្នកក្លាយជាមនុស្សល្អផងដែរ។ ខាងក្រោមនេះ ជាកត្តាសំខាន់ៗដែលជួយអ្នកមានសុខភាពផ្នែកផ្លូវអារម្មណ៍ ក្នុងការរក្សាទំនាក់ទំនងជាមួយមិត្តសម្លាញ់ទោះរាប់អានគ្នាយូរយ៉ាងណាក៏ដោយ។
១. មានភាពស្មោះត្រង់
ការសន្ទនាគ្នាដោយភាពស្មោះត្រង់ គឺជារឿងសំខាន់បំផុត និងគ្រប់ពេលដែលត្រូវជជែក។ ទន្ទឹមនឹងនេះ គួរកាត់បន្ថយភាពអាត្មានិយម ការឈ្នានីស ដែលធ្វើឲ្យមិត្តរបស់អ្នកមានអារម្មណ៍ថា ស្រួលចិត្តពេលនិយាយគ្នា។ ម្យ៉ាងទៀត ពេលកំពុងនិយាយគ្នា កុំទាន់អាលកាត់ស្មាននូវរឿងអ្វីមួយដែលអ្នកមិនទាន់ដឹងច្បាស់។
២. សុំទោសនៅពេលធ្វើខុស
អ្នកគួរតែសុំទោសឲ្យបានលឿនតាមដែលអាចធ្វើបាន កុំអៀនខ្មាស ឬខ្លាចបាត់មុខមាត់។ រៀននិយាយពាក្យ សុំទោស នៅពេលដែលអ្នកសាងកំហុសអ្វីមួយ។
៣. ផ្តល់ពេលវេលាដល់គ្នាទៅវិញទៅមក
មិត្តភាពដែលរក្សាបានយូរអង្វែង គឺការចេះរៀបចំពេលវេលាសម្រាប់គ្នា។ បើអ្នក ខានជួបគ្នាយូរ គប្បីមួយខែម្តងណាត់គ្នា ដើម្បីអារម្មណ៍ស្រស់ស្រាយ និងបង្កើនមិត្តភាព។
៤. កុំរំពឹងខ្ពស់ពេក
មនុស្សមួយចំនួនគិតថា កាន់តែជិតដិត ពួកគេគួរតែទទួលបានអ្វីមួយពិសេសពីម្នាក់នោះ។ តែតាមពិតទៅ កាន់តែជិតស្និទ្ធ គួរតែកាន់តែយល់ចិត្ត ដោយរឿងខ្លះអាចរក្សាក្នុងចិត្តបាន ក៏រក្សាសិនទៅ។
៥. សន្តិភាពផ្លូវចិត្ត
ចំណុចនេះសំខាន់ណាស់ ព្រោះក្នុងនាមជាមិត្តល្អ គួរតែផ្តល់ឲ្យគ្នានូវទង្វើល្អ ការលើកទឹកចិត្ត ចែករំលែកចំណេះដឹង ជាដើម៕