«រឹងមាំជាភាពស្រស់ស្អាត» ជំរុញទឹកចិត្តស្ត្រីខ្មែរឱ្យបង្ហាញកម្លាំងចិត្តពីខាងក្នុង និងភាពស្រស់ស្អាតរបស់ពួកគេ
- 2022-05-28 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«រឹងមាំជាភាពស្រស់ស្អាត» ជំរុញទឹកចិត្តស្ត្រីខ្មែរឱ្យបង្ហាញកម្លាំងចិត្តពីខាងក្នុង និងភាពស្រស់ស្អាតរបស់ពួកគេ
ខណៈពេលដែលភាពស្រស់ស្អាតដើរតួយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃ ថែមទាំងជំរុញឱ្យមានទំនុកចិត្តសម្រាប់មនុស្សជាច្រើន។ ភាពស្រស់ស្អាតកើតចេញពីខាងក្នុង ហើយកម្លាំងចិត្តពីខាងក្នុងគឺជានិមិត្តរូបនៃភាពស្រស់ស្អាតផងដែរ។
ក្នុងជីវិត ជាកន្លែងដែលមនុស្សជាច្រើនប្រឈមមុខនឹងឧបសគ្គផ្សេងៗគ្នា យើងអាចទាញយកកម្លាំងចិត្តពីខាងក្នុងរបស់យើង ដើម្បីជម្នះឧបសគ្គ និងសម្រេចបាននូវគោលដៅរបស់យើង។ ហើយនេះជាតំណាងស្ត្រីខ្មែរទាំង៣រូប ដែលបង្ហាញនៅក្នុងសាច់រឿងនេះ អាចមកពីវិស័យផ្សេងគ្នាៗ ប៉ុន្តែបានរកឃើញភាពជោគជ័យតាមវិធីរបស់ខ្លួនដោយប្រើកម្លាំងចិត្តពីខាងក្នុងរបស់ពួកគេ៖
ដូច្នេះ សូមស្វែងយល់ពីរឿងរ៉ាវរបស់ពួកគេ ថាតើពួកគេសម្រេចក្តីសុបិនរបស់ពួកគេដោយរបៀបណា?
ក. កញ្ញា លីហ្សា Miss Pantene Cambodia៖ ក្នុងនាមជាកូនស្រីច្បងក្នុងគ្រួសារ នាងត្រូវផ្អាកការសិក្សានៅវិទ្យាល័យ មកលក់ផ្លែឈើ ដើម្បីផ្គត់ផ្គង់ហិរញ្ញវត្ថុគ្រួសារ។ ថ្វីដ្បិតតែមានគុណវិបត្តិក្នុងវិស័យអប់រំក៏ដោយ ក៏នាងនៅតែមិនបោះបង់ចោលឡើយ ដោយប្រើកម្លាំងចិត្តពីខាងក្នុងរបស់នាង មកពង្រឹងជំនាញ ជាមួយនឹងក្តីសង្ឃឹមក្នុងការក្លាយជាតារាសម្តែងនៅថ្ងៃណាមួយ។ ការឈ្នះការប្រកួត Miss Pantene Cambodia គឺជាជំហានមួយឆ្ពោះទៅរកការសម្រេចក្តីសុបិនរបស់នាង។ លីហ្សា បានចែករំលែកនូវសារលើកទឹកចិត្តទៅកាន់ស្ត្រីខ្មែរទាំងអស់ថា “រឹងមាំជាភាពស្រស់ស្អាត - កុំខ្លាចក្នុងការសម្រេចក្តីសុបិន។ ហើយត្រូវមានទំនុកចិត្តក្នុងការបង្ហាញពិភពលោកថាអ្នកជានរណា»។
ខ. អ្នកស្រី ឈឺន នីផា មន្រ្តី បច្ចេកទេស អភិវឌ្ឍន៍យុវជន និងបាល់ទាត់ថ្នាល៖ មុនពេលចាប់ផ្តើមដំណើរការងារជាគ្រូបង្វឹក នីផា បានជួបប្រទះបញ្ហាប្រឈមជាច្រើនក្នុងជីវិត។ នាងចាប់ផ្តើមធ្វើចំណាកស្រុកទាំងវ័យក្មេងអាយុ 12 ឆ្នាំ។ ហើយនាងបានជួបប្រទះនឹងអំពើហិង្សានៅកន្លែងធ្វើការ ដែលធ្វើឱ្យមានការភ័យខ្លាចដល់ជីវិតរបស់នាង។ ទោះបីជាយ៉ាងណាក៏ដោយ ថ្ងៃមួយ នាងបានចាប់បាល់ ហើយវាផ្លាស់ប្ដូរជីវិតរបស់នាង និងផ្តល់ក្តីសង្ឃឹមថ្មីដល់នាងផងដែរ។ ជាមួយនឹងកម្លាំងដែលខ្លួនមាន នីផា បានលើកទឹកចិត្តស្ត្រីខ្មែរឱ្យស្វែងរកកម្លាំងចិត្តពីខាងក្នុង និងជម្នះឧបសគ្គក្នុងជីវិត។
គ.ស្ត្រីដែលកាន់មុខតំណែងជាវិស្វករ៖ សព្វថ្ងៃអ្នកស្រី ជាវិស្វករជោគជ័យដែលមានមុខតំណែងខ្ពស់ក្នុងអាជីព។ ទោះបីជាយ៉ាងណាក៏ដោយ ភាពជោគជ័យមិនមែនជាការងាយស្រួលនោះទេ នាងបានប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងត្រូវបានឪពុកម្តាយបដិសេធចំពោះក្តីសុបិនក្នុងការក្លាយជាវិស្វករមួយរូប។ ប៉ុន្តែនាងមិនបោះបង់នោះទេ ហើយតាំងចិត្តបន្តរហូតទទួលបានឱកាសទៅសិក្សានៅក្រៅប្រទេស។
ពេលបញ្ចប់ការសិក្សា នាងក៏ចាប់យកឱកាសទាំងអស់ដែលនាងទទួលបាន ហើយខិតខំធ្វើឱ្យវាបានល្អ ។ កុំភ័យខ្លាចក្នុងការសម្រេចចិត្ត និងបន្តក្តី សុបិនរបស់អ្នក ទោះជាលំបាកយ៉ាងណាក៏ដោយ។ ហើយនេះគឺជាសារលើកទឹកចិត្តដល់ស្ត្រីខ្មែរដែលគាត់បានចែករំលែក “ទោះជាផ្លូវទៅកាន់ក្តីសុបិនរបស់អ្នកលំបាកយ៉ាងណាក៏ដោយ អ្នកត្រូវតែក្រោកឈរឡើង រួចបន្តដំណើរទៅមុខ នោះជីវិតនឹងកាន់តែប្រសើរឡើង”។
រឹងមាំជាភាពស្រស់ស្អាត៖ សាប៊ូកក់សក់ Pantene ជាមួយនឹងបច្ចេកវិទ្យា Pro-Vitamin B5 និងសារធាតុចម្រាញ់ចេញពីប្រេងអង្ករជប៉ុន - ជួយធ្វើឱ្យសក់រឹងមាំពីខាងក្នុង រក្សាភាពរឹងមាំ និងមានសុខភាពល្អ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសបុកផេក៖ Pantene Cambodia
Pantene – រឹងមាំជាភាពស្រស់ស្អាត (ទស្សនាវីដេអូ)