អ្នកគាំទ្ររបស់ V (BTS) ចំណាយជាង ១.៦លានដុល្លារដើម្បីទិញអាល់ប៊ុមរបស់ Idol
- 2022-05-17 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្ររបស់ V (BTS) ចំណាយជាង ១.៦លានដុល្លារដើម្បីទិញអាល់ប៊ុមរបស់ Idol
ក្រុមអ្នកគាំទ្ររបស់កំពូលតារាចម្រៀងប្រុសកូរ៉េ V នៃក្រុម BTS បានកុម្ម៉ងទិញសរុបថាសចម្រៀងចំនួន ៧១៧២៤ ថាស សម្រាប់អាល់ប៊ុមបន្ទាប់របស់ក្រុមនេះ។
កាលពីថ្ងៃទី ១៦ ខែឧសភាមុននេះ បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា ហ្វេនក្លឹបរបស់តារាចម្រៀងប្រុស V សមាជិកក្រុមចម្រៀង BTS បានចំណាយលុយ ១.៦៣៨លានដុល្លារ ដើម្បីទិញអាល់ប៊ុម Proof ដែលគ្រោងនឹងចេញលក់នៅពេលខាងមុខ ដើម្បីគាំទ្រ Idol របស់ខ្លួន។
តាមនោះដែរ ត្រឹមតែ ១សប្ដាហ៍ China Baidu VBar ដែលជាហ្វេនក្លឹបធំជាងគេរបស់ V បានកុម្ម៉ង់ទិញថាសចម្រៀងសរុបដល់ ៧១៧២៤ ថាស ដែលស្មើនឹង៤០%នៃចំនួនលក់ចេញសរុបនៃអាល់ប៊ុមនេះនៅប្រទេសចិន។ មុននោះដែរ កាលពីអាល់ប៊ុម Map of the Soul:7 ហ្វេនក្លឹបនេះបានទិញដល់ទៅ ២៣០៣០០ថាសចម្រៀងឯណោះ។ រីឯសម្រាប់ការប្រគុំតន្ត្រីរបស់ក្រុមចម្រៀងនេះ នៅអាមេរិក ពួកគេបានជួលស្លាកយីហោចំនួន៩ នៅទីក្រុង Las Vegas ដើម្បីជួយផ្សព្វផ្សាយដល់កម្មវិធីនេះ។
អាល់ប៊ុមឈ្មោះ Proof របស់ BTS នឹងត្រូវដាក់លក់នៅថ្ងៃទី ១០ ខែមិថុនានៅខាងមុខនេះ ដែលក្រៅពីបទធ្លាប់ចេញលក់ហើយ អាល់ប៊ុមនេះ នឹងមានបទថ្មីចំនួន៣ទៀត៕