បិទភ្នែករួចគិតដល់ម្នាក់នោះ ដើម្បីដឹងថាគេចាត់ទុកអ្នកបែបណាក្នុងកែវភ្នែកគេ

  • 2022-05-07 00:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាក​បិទ​ភ្នែក​៣​វិនាទី ​រួច​រើស​ឃ្នាប​សក់​មួយ ដើម្បី​ដឹង​ថា គេ​គិត​យ៉ាង​ណា​ចំពោះ​អ្នក។

​រូប​ទី​១

​ក្នុង​ភ្នែក​របស់​គេ ​អ្នក​ជា​មនុស្ស​ល្អ​ម្នាក់។ ​គាត់​មើល​មក​អ្នក​ជា​មនុស្ស​ស្មោះ​ត្រង់ បរិសុទ្ធ ​តែ​​ក្នុង​ចិត្ត​របស់​អ្នក​វិញ​ហាក់​ពោរពេញ​ដោយ​រឿង​គួរ​ឲ្យ​ងឿងឆ្ងល់​ជា​ច្រើន។ ​អ្នក​​ហាក់​មាន​អាថ៍កំបាំង​ជា​ច្រើន​លាក់​កប់​ក្នុង​ចិត្ត​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ចាប់​អារម្មណ៍​មក​លើ​អ្នក ​តែ​ចង់​យក​ឈ្នះ​អ្នក​ដូច​គ្នា។ ​អ្នក​ជា​មនុស្ស​ចង់​បាន​ក្តី​ស្រលាញ់​រ៉ូមែនទិក ផ្អែម​ល្ហែម។ ជា​ទូ​ទៅ ​អ្នក​គិត​ថា ​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា​ ដាច់​ខាត​ត្រូវ​តែ​​មាន​រឿង​អ្វី​ប្រាប់​គ្នា ​ព្រម​ទាំង​​ចុះ​សម្រុង​នឹង​គ្នា​បាន​ល្អ​។ ​អ្នក​ចង់​​​ឲ្យ​ដៃ​គូ​ត្រូវ​តែ​មាន​ចំណុច​ទាំង​នេះ​​ឲ្យ​បាន​ពេញ​លេញ ទើប​អ្នក​គិត​ថា​ល្អ។

រូប​ទី​២

​ក្នុង​ភ្នែក​របស់​គាត់ ​អ្នក​ជា​មនុស្ស​ល្អ​ម្នាក់។ ​អ្នក​មាន​ដឹង​ទេ​ថា ​អ្នក​ឆក់​យក​បេះ​ដូង​របស់​គាត់​បាន​ដោយសារ​តែ​ស្នាម​ញញឹម​ដ៏​មាន​ប្រជាប្រិយ​របស់​អ្នក។ ​មិន​ត្រឹម​តែ​ភាព​ស្រស់​ស្អាត​មួយ​មុខ​ទេ ​អ្នក​ក៏​ជា​មនុស្ស​មាន​ទេពកោសល្យ​ផង​ដែរ។ ​លើស​ពី​នេះ អ្នក​ជា​មនុស្ស​ឆ្លាត​វៃ ​រហ័ស​រហួន ​ព្រម​ទាំង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។ ​អ្នក​តែង​តែ​កំណត់​គោល​ដៅ​បាន​ច្បាស់លាស់​លើ​ការងារ និង​ជីវិត​របស់​ខ្លួន។ អ្នក​ពិត​ជា​មនុស្ស​ Unique ​និង​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នក​ផង​ទាំង​ពួង។ ​យ៉ាង​ណា​ក្តី ​បុគ្គល​ដែល​អាច​​ចាប់​ក្រសែភ្នែក​របស់​អ្នក​បាន ​ត្រូវ​តែ​ជា​មនុស្ស​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​នឹង​អ្នក​ដែរ។

រូប​ទី​៣

​នៅ​ក្នុង​ភ្នែក​របស់​គាត់ ​អ្នក​ជា​ក្មេង​ស្រី​គួរ​ឲ្យ​ស្រលាញ់​ម្នាក់។ ​មុខ​របស់​អ្នក​ពិត​ជា Cute ​និង​អារម្មណ៍​ពោរពេញ​ដោយ​ភាព​រីក​រាយ។ ​អ្នក​ជា​មនុស្ស​ចូល​ចិ​ត្ត​ភាព​ស្រស់​ស្រាយ ​ដែល​ជា​ថាម​ពល​ដ៏​អស្ចារ្យ​មួយ​ធ្វើ​ឲ្យ​គ្រប់​គ្នា​រីក​រាយ​​ជាមួយ​អ្នក​ដែរ។ ​​ដោយឡែក ​សម្រាប់​គាត់​វិញ ​តែង​មាន​អារម្មណ៍​ថា​ស្រួល​ចិត្ត និង​ស្ងប់​សុខ ​ពេល​បាន​នៅ​ក្បែរ​អ្នក។ ​ចំពោះ​អ្នក​ផ្ទាល់ ចង់​បាន​ដៃ​គូ​ជីវិតដែល​តែង​តែ​គាំ​ទ្រ និង​បំពេញ​រាល់​ចំណុច​ខ្វះ​ខាត​របស់​អ្នក​បាន ក្នុង​ជីវិត​នេះ​។

​រូប​ទី​៤

​ក្នុង​ភ្នែក​របស់​គាត់ ​អ្នក​ជា​មនុស្ស​ពោរពេញ​ដោយ​ថាម​ពល ​មាន​ជំនឿ​ជាក់ និង​ចេះ​កំណត់​ទិស​ដៅ​បាន​ច្បាស់​លាស់។ ​អ្នក​​តែង​មាន​ក្តី​ស្រមៃ​និង​គោល​ដៅ​ក្នុង​ជីវិត។ ឲ្យ​តែ​អ្វី​ដែល​អ្នក​ចង់​បាន ​អ្នក​នឹង​ព្យាយាម​​ប្រឹង​ប្រែង ដើម្បី​សម្រេច​ឲ្យ​បាន។ ​បុគ្គលិក​លក្ខណៈ​រឹង​មាំ​នេះ​ហើយ ​បាន​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ពិសេស និង​លេច​ធ្លោ​ជាង​គេ។ សម្រាប់​អ្នក ​តែង​ប្រាថ្នា​ស្នេហា​មួយ​ដែល​ជាប់​យូរ​អង្វែង​មិន​សាប​សូន្យ។

ប្រភព៖ emdep ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម