V BTS ត្រូវគេទម្លាយតម្លៃពីការបង្ហោះរូបផ្សាយពាណិជ្ជកម្មលើ IG ស៊ីថ្លៃមិនធម្មតា

  • 2022-04-26 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ចំនួន​អ្នក​គាំទ្រតិច​ជាង​ សិល្បករ​ដទៃ​ដល់​ទៅ ១០​ដង​ក៏​ពិត​មែន តែ​តម្លៃ​នៃ​រាល់​ការ​បង្ហោះ​មួយ​របស់​កំពូល​តារា​ចម្រៀង​កូរ៉េ V គឺ​បាន​ថ្លៃ​ជាង​គេ​ទៅ​ទៀត។

កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មេសា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sports Chosun បាន​រាយការណ៍​ពី​តម្លៃ​ពាណិជ្ជកម្ម​របស់​ តារា​ចម្រៀង​ប្រុស​លំដាប៉ A កូរ៉េ V សម្រាប់​បណ្ដាញ​សង្គម Instagram។ តាម​នោះ​ដែរ តម្លៃ​ការ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​នេះ របស់​សិល្បករ​ល្បី​ឈ្មោះ​ត្រូវ​បាន​ទម្លាយ​តាម​រយៈ​ទិន្នន័យ​របស់​ក្រុមហ៊ុន SpeakRJ។

ទោះ​បី​ជា​មាន​អ្នក​តាមដាន​ត្រឹម ៤០​លាន​នាក់​​មែន​ពិត តែ​ការ​បង្ហោះ​ផ្សាយ​ពាណិជ្ជកម្ម​មួយ​របស់​ម្ចាស់​បទ Fake Love គឺ​មាន​តម្លៃ​ដល់​ទៅ ៧៧៣០០០០ដុល្លារ គឺ​ច្រើន​ជាង កំពូល​កីឡការ Ronaldo ដែល​មាន​អ្នក​តាម​ដាន ៤៣៩​លាន​នាក់​ទៅ​ទៀត ដោយ​លោក​ទទួល​បាន​ ៤៥១០០០​ដុល្លារ។

នៅ​ក្នុង​តារាង​នេះ​ដែរ លោក​ក៏​មាន​តម្លៃ​ខ្ពស់​ជាង​កំពូល​តារា​ស្រី​ផ្សេង​ទៀត​ដូច​ជា Kylie Jenner និង Selena Gomez ផង​ដែរ​ ដែល​សុទ្ធ​តែ​ជា​អ្នក​មាន​អ្នក​តាមដាន​ច្រើន​ជាង​លោក​ជា​ច្រើន​ដង៕

ប្រភព៖ baogiaothong.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម