ទ្វីបអាហ្រ្វិក៖ សង្គ្រាមនៅ អេត្យូពី ត្រូវបានចាត់ទុកថាជាការបោសសម្អាតជនជាតិភាគតិច
- 2022-04-10 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទ្វីបអាហ្រ្វិក៖ សង្គ្រាមនៅ អេត្យូពី ត្រូវបានចាត់ទុកថាជាការបោសសម្អាតជនជាតិភាគតិច
ការស៊ើបអង្កេតរួមគ្នាមួយបានរកឃើញថា ជនជាតិទីហ្គ្រា ត្រូវបានគេកំណត់គោលដៅនៅក្នុងយុទ្ធនាការបោសសម្អាតជនជាតិភាគតិចនៅក្នុងផ្នែកមួយនៃរដ្ឋធានី Tigray ភាគខាងជើងនៃប្រទេសអេត្យូពី ដែលកំពុងតែទទួលរងគ្រោះដោយជម្លោះនៃសង្គ្រាម។
អង្គការលើកលែងទោសអន្តរជាតិ និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានធ្វើការចោទប្រកាន់មន្ត្រី និងកងកម្លាំងសន្តិសុខមកពីប្រទេសជិតខាង Amhara ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅភាគខាងលិចនៃរដ្ឋធានី Tigray ប្រទេសអេត្យូពី ហើយការចោទប្រកាន់នេះផងដែលត្រូវបានបដិសេធច្រានចោលដោយរដ្ឋាភិបាលក្នុងតំបន់របស់ Amhara។
ពាណិជ្ជករជនជាតិទីហ្គ្រាអាយុ ២៣ ឆ្នាំម្នាក់ត្រូវបានប្រាប់អ្នកស៊ើបអង្កេតអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) អំពីរបៀបដែលគាត់ត្រូវបានគេវាយដំ និងទុកអោយស្លាប់នៅតំបន់ Rawyan ដោយកងកម្លាំងពិសេសរបស់ Amhara ដែលបាននិយាយថា «យើងនឹងលុបជនជាតិអ្នកចេញពីទឹកដីនេះ ទឹកដីនេះគឺជារបស់យើង នេះជាលើកចុងក្រោយហើយដែលជនជាតិអ្នកឯងរស់នៅក្នុងតំបន់នោះ»។
បន្ទាប់ពីសង្រ្គាមនេះបានចាប់ផ្តើមកងកម្លាំង **Amhara** រួមជាមួយនឹងសម្ព័ន្ធមិត្តរបស់ពួកគេនៅក្នុងកងទ័ពអេត្យូពី បានចូលកាន់កាប់គ្រប់គ្រងយ៉ាងលឿននៅភាគខាងលិចរដ្ឋធានី Tigray។ ភាគខាងលិចនៃរដ្ឋធានី Tigray ភាគច្រើនមិនអាចចូលទៅដល់បានទេសម្រាប់អ្នកសារព័ត៌មាន និងភ្នាក់ងារជំនួយ ចាប់តាំងពីសង្រ្គាមនេះបានផ្ទុះឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ហើយបណ្តាញទំនាក់ទំនងទាំងអស់ក៏ត្រូវបានបិទ។
អង្គការលើកលែងទោសអន្តរជាតិ និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បាននិយាយថា ភ័ស្តុតាងដែលប្រមូលបានក្នុងរយៈពេលមួយឆ្នាំបង្ហាញថារដ្ឋធានី Tigray ភាគខាងលិចគឺជាទីតាំងនៃអំពើឃាតកម្មដ៏ឃោរឃៅ និងអាក្រក់បំផុតមួយដែលបានប្រព្រឹត្តក្នុងអំឡុងសង្គ្រាមរយៈពេល ១៦ ខែនេះ ហើយត្រូវបានគេមិនអើពើដូចជាអ៊ុយក្រែននោះទេ។
ជម្លោះនេះបានបង្ខំមនុស្សរាប់លាននាក់ឲ្យភៀសខ្លួនចេញពីផ្ទះសម្បែង ហើយក៏បានបន្សល់ទុកមនុស្សរាប់សែននាក់នៅក្បែរមាត់ទុរ្ភិក្ស។ សង្គ្រាមនៅតែបន្ត បើទោះបីជាបទឈប់បាញ់មនុស្សធម៌ត្រូវបានប្រកាសតិចជាងពីរសប្តាហ៍មុន។ ទោះជាយ៉ាងណាក៏ដោយ អង្គការលើកលែងទោសនិយាយថារដ្ឋធានី Tigray ភាគខាងលិចនៅតែមិនទទួលបានជំនួយដែលខ្លួនត្រូវការឡើយ។
ក្នុងអំឡុងពេលជម្លោះភាគីទាំងពីរត្រូវបានគេចោទប្រកាន់ពីអំពើឃោរឃៅចំពោះមនុស្សជាតិ ជាពិសេសកងកម្លាំងអេត្យូពី និងអេរីទ្រា ត្រូវបានគេចោទប្រកាន់ថា បានធ្វើការសម្លាប់រង្គាលនៅទីក្រុង Aksum និងប្រើប្រាស់អំពើហិង្សាផ្លូវភេទយ៉ាងខ្លាំង ហើយត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម នៅពេលដែលពួកគេបានលុកលុយ Amhara កាលពីឆ្នាំមុន៕
ចុចអានបន្ដ៖ អាហ្វហ្គានីស្ថាន៖ ក្មេងស្រីៗបានយំស្រក់ទឹកភ្នែកដោយសារតែបញ្ហាច្របូកច្របល់នៅសាលាលីបង់