តោះមកដឹងពីរូបមន្តធ្វើឲ្យក្មេងជាងវ័យរបស់ NMN និងអត្ថប្រយោជន៍សម្រាប់សុខភាព
- 2022-03-16 03:45:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះមកដឹងពីរូបមន្តធ្វើឲ្យក្មេងជាងវ័យរបស់ NMN និងអត្ថប្រយោជន៍សម្រាប់សុខភាព
ជាទូទៅ រាល់ម្ហូបអាហារដែលយើងបរិភោគចូលក្នុងខ្លួនរបស់យើង ជារឿយៗ ជះឥទ្ធិពល ឬផលប៉ះពាល់ជាចម្បងទៅដល់ភាពចាស់របស់យើង។
ជាមួយគ្នានេះ មនុស្សភាគច្រើននៃយើង ប្រហែលជាបានអានព័ត៌មានជាច្រើនរួចមកហើយ ទាក់ទងនឹងគន្លឹះសំខាន់ៗ ក៏ដូចជាអាថ៌កំបាំងទាក់ទងនឹងម្ហូបអាហារ និងសកម្មភាពនានា ក្នុងការធ្វើឲ្យយើងនៅតែមានសុខភាពល្អ និងរក្សាភាពវ័យក្មេងជានិច្ចតាមដែលអាច។ ហេតុនេះហើយ វាពិតជាសំខាន់ណាស់ ដែលយើងគួរតែដឹងពីគន្លឹះសំខាន់ៗមួយចំនួនទាក់ទងនឹងចំណីអាហារដែលយើងត្រូវបរិភោគ ដើម្បីធ្វើឲ្យយើងនៅតែមានសុខភាពល្អ រក្សាទម្ងន់ ហើយពិសេស ពន្យារភាពចាស់ទៅតាមអាយុ។
ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ អ្នកស្រាវជ្រាវជាច្រើន បានផ្តោតលើការស្រាវជ្រាវរបកគំហើញថ្មីនៅក្នុងកោសិកា ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ពួកគេបានរកឃើញ «ពិភពម៉ូលេគុល NAD»។
ម៉ូលេគុលមួយនេះ មានតួនាទីជាពិសេសក្នុងការបង្កើតបណ្តាញនៃមុខងារសំខាន់ៗរបស់កោសិកា ហើយអ្នកស្រាវជ្រាវភាគច្រើន ជឿជាក់ថា ម៉ូលេគុលនេះ ក៏អាចជួយប្រឆាំងនឹងការវិវឌ្ឍទៅរកភាពចាស់ផងដែរ។
ស្របពេលជាមួយគ្នានេះ គេរកឃើញវិធីសាស្ត្រជាច្រើន ដើម្បីពង្រឹងមុខងាររបស់ប្រព័ន្ធម៉ូលេគុលនេះ ដូចជាអាហារបំប៉ន Nutraceutical ដែលជាប្រភេទសារធាតុជំនួយជួយដល់សុខភាព ជាដើម។
បើយោងទៅតាមរបកគំហើញវិទ្យាសាស្ត្រទាក់ទងនឹងករណីសិក្សានេះ ក្រុមអ្នកស្រាវជ្រាវ ទំនងជាបានរកឃើញអាថ៌កំបាំងប្រឆាំងនឹងភាពចាស់តាមវ័យរួចមកហើយ។ សារធាតុអាតូមដ៏ជាក់លាក់មួយ ដែលអាចបំប្លែងទៅជា «ម៉ូលេគុល NAD» ត្រូវបានគេហៅថា Nicotinamide Mononucleotide (សារធាតុ NMN) ខណៈដែលសារធាតុនេះ បានទាញការចាប់អារម្មណ៍ពីមនុស្សជាច្រើន សូម្បីតែកងទាហានអាមេរិក។
សារធាតុ NMN ដែលជាសារធាតុដែលអាចបំប្លែងទៅជា NAD ដែលអាចបង្កើត ឬប្រើប្រាស់ ដោយកោសិកាសំខាន់ៗនោះ អាចជួយពង្រឹងដល់ប្រព័ន្ធមេតាបូលីស ជួយឲ្យរាងកាយមានថាមពល និងរក្សាទម្ងន់ប្រកបដោយសុខភាពល្អ ជាពិសេស មានប្រសិទ្ធិភាពក្នុងការជួយរក្សាវ័យ។
ក្រោយពីមានភស្តុតាងជាច្រើនដែលគាំទ្រលើរបកគំហើញទាំងនេះ ទាំងនៅលើសត្វ និងក្នុងខ្លួនមនុស្ស អាហារបំប៉ន NMN អាចជាកូនសោតែមួយដែលអាចជួយប្រឆាំងនឹងភាពចាស់ ដែលយើងគ្រប់គ្នាកំពុងតែស្វែងរក។
តើអ្វីទៅជា បណ្តុំម៉ូលេគុល «NAD» ហើយវាមានទំនាក់ទំនងបែបណាជាមួយនឹងការវិវត្តនៃវ័យ?
ភាពចាស់ទៅតាមអាយុ គឺជាបាតុភូតនៃការបាត់បង់ជីវជាតិសារធាតុចិញ្ចឹម ការចុះទ្រុឌទ្រោមនៃរាងកាយ ដែលក្រុមអ្នកស្រាវជ្រាវហៅថា «ការថយចុះមុខងារសរីរាង្គ»។ អ្នកស្រាវជ្រាវមួយចំនួនគិតថា ការចុះខ្សោយមុខងាររបស់កោសិកា និងជាលិកា កើតឡើង ដោយសារតែការប្រែប្រួលកម្រិតម៉ូលេគុល NAD ដែលមានទំនាក់ទំនងនឹងការថយចុះមុខងារអង់ស៊ីម ខណៈដែលអង់ស៊ីម នេះមានតួនាទីសំខាន់ក្នុងការថែរក្សាកោសិកា ប្រព័ន្ធមេតាបូលីស និងធ្វើឲ្យមានអាយុវែង។
ហេតុនេះ តើ ម៉ូលេគុលអ្វីដែលដើរតួចម្បង និងចូលរួមជួយឲ្យមានអាយុវែង? ម៉ូលេគុលនោះគឺ NAD
«ពិភពម៉ូលេគុល NAD» គឺសម្តៅទៅលើតួនាទីដ៏សំខាន់នៃម៉ូលេគុល NAD មានពាក្យពេញជាភាសាអង់គ្លេសថា Nicotinamide Adenine Dinucleotide ដែលជាម៉ូលេគុលជួយគ្រប់គ្រងដល់ប្រព័ន្ធមេតាបូលីសក្នុងកោសិកា និង ពន្យារភាពចាស់តាមវ័យ។
អង់ស៊ីមជាច្រើន អាចដំណើរការបាន ពឹងផ្អែកទៅលើ ម៉ូលេគុល NAD ដើម្បីធ្វើការទៅតាមមុខងារ របស់ខ្លួន ហេតុនេះហើយទើបក្រុមអ្នកស្រាវជ្រាវធ្វើការសន្និដ្ឋានថា ម៉ូលេគុល NAD គឺជាអ្វីដែលមិនអាចខ្វះបានក្នុងការជួយឲ្យសុខភាពល្អ និងប្រឆាំងនឹងភាពចាស់តាមអាយុ។
ប៉ុន្តែ វាក៏បានបង្ហាញថា នៅពេលដែលយើងមានវ័យកាន់តែចាស់ ឬវ័យកាន់តែច្រើន កម្រិតបរិមាណ NAD ចាប់ផ្តើមថយចុះក្នុងកោសិកា និងជាលិកា ផ្សេងគ្នាជាច្រើន ហេតុនេះ មុខងាររបស់អង់ស៊ីមសំខាន់ៗ ក៏ថយចុះដូចគ្នាផងដែរ។ នេះមានន័យថា ម៉ូលេគុល NAD ចូលរួមក្នុងប្រព័ន្ធមេតាបូលីសដ៏សំខាន់ ក្នុងការជួយពង្រឹងមុខងារ កោសិកា និងពន្យារភាពចាស់របស់មនុស្ស។
តើសារធាតុ NMN មានអត្ថប្រយោជន៍អ្វីខ្លះ?
អាហារបំប៉ន NMN អាចជួយធ្វើឲ្យមានសុខភាពល្អ និងជួយដល់មុខងាររបស់កោសិកា ជាលិកា និងសរីរាង្គសំខាន់ៗ ដូចជា៖
ខួរក្បាល
ភ្នែក
ប្រព័ន្ធភាពស៊ាំ (Immune System)
សរសៃឈាម
ទម្ងន់រាងកាយ (Body Weight)
កម្រិតស្ករក្នុងឈាម
សរុបមក NMN ដែលបំប្លែងទៅជា NAD គឺជាសារធាតុដ៏សំខាន់ក្នុងការធ្វើឲ្យកោសិការស់ឡើងវិញ ធ្វើឲ្យមានសុខភាពល្អ និងពន្យារភាពចាស់ទៅតាមអាយុ ហើយដើម្បីបង្កើនបរិមាណ NMN ក្នុងខ្លួនរបស់យើង យើងក៏អាចបរិភោគបន្លែ ឬ ផ្លែឈើ ឲ្យបានច្រើន និងធ្វើលំហាត់ប្រាណជាប្រចាំ។ អាហារដែលសម្បូរទៅដោយសារធាតុ NMN រួមមាន បន្លែបៃតង ត្រី ផ្សិត និងទឹកដោះគោជាដើមប៉ុន្តែ បរិមាណដែលទទួលបានតិចតួច។
ហេតុដូច្នេះហើយ ប្រសិនបើលោកអ្នកលំបាកក្នុងការស្វែងរកប្រភេទអាហារដែលផ្តល់សុខភាពទាំងនោះ លោកអ្នកអាចងាកមកប្រើប្រាស់អាហារបំប៉ន NMN មកជំនួសវិញ។ ជាមួយគ្នានេះ នៅកម្ពុជាយើង ក៏មានផ្គត់ផ្គង់ផលិតផលជំនួយសុខភាព NMN ដែរ ដោយមានការទទួលស្គាល់ជាផ្លូវការ និងយ៉ាងត្រឹមត្រូវពីក្រសួងសុខាភិបាល។
លោកអ្នកអាចជ្រើសរើស ផលិតផលជំនួយសុខភាពយ៉ាងត្រឹមត្រូវសម្រាប់សុខភាពរបស់លោកអ្នក នៅហាង«NMN Plus» ដែលមានទីតាំងស្ថិតនៅផ្សារទំនើប Exchange Square ជាន់ទី១។
NMN Plus គឺជាហាងតែមួយគត់ ដែលទទួលសិទ្ធិចែកចាញផលិតផល NMN នៅកម្ពុជា ហើយលោកអ្នកក៏អាចទទួលបានសេវាពិគ្រោះសុខភាពដោយឥតគិតប្រាក់ពីហាង NMN Plus ផងដែរ ដើម្បីទទួលបានព័ត៌មានដ៏ត្រឹមត្រូវលើរបៀបប្រើប្រាស់ផលិតផលជំនួយសុខភាពទាំងនោះ។ ក្រុមវេជ្ជបណ្ឌិតជំនាញ ក៏រង់ចាំជួយដើម្បីឲ្យអ្នកជ្រើសរើសយកផលិតផលដែលត្រឹមត្រូវសម្រាប់ស្ថានភាពសុខភាពរបស់លោកអ្នក ផងដែរ៕
ផ្តល់អាជ្ញាបណ្ណ និងចែកចាញផ្តាច់មុខដោយក្រុមហ៊ុន Open Sources Technology ពីក្រុមហ៊ុន ProHealth Longevity។
សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទៅកាន់៖
-ហ្វេសបុកផេក៖ NMN Plus
-តេឡេក្រាម៖ https://t.me/NMNPlus
-អុីនស្តាក្រាម៖ @nmnplus
-លេខទូរស័ព្ទ៖ 069 63 58 66 (ស្មាត)/ 099 63 58 66 (សែលខាត)
-សម្រាប់ទំនាក់ទំនងធ្វើដៃគូចែកចាយ អាចទាក់ទងតាមរយៈលេខ៖ 078 78 96 95
ដើម្បីអានព័ត៌មានបន្ថែមជាភាសាអង់គ្លេស សូមចូលទៅកាន់៖ www.prohealthlongevity.com