ផលប៉ះពាល់កូវីដថ្មី៖ បានធ្វើឲ្យការបោះបង់ចោលសត្វចិញ្ចឹមមានការកើនឡើងខ្ពស់

  • 2022-03-01 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្មីៗនេះមានមនុស្សជាច្រើនបានសម្រេចចិត្តបោះបង់ចោលសត្វចិញ្ចឹមរបស់ខ្លួនដោយសារបញ្ហាជំងឺរាតត្បាតកូវីដនៅតែបន្តនឹងបន្តកើតថ្មីមកមិនស្រាកស្រាន្តសោះ។ តាមរយៈអង្គការ Dog Trust បាននិយាយថាការបោះបង់ចោលសត្វចិញ្ចឹមមានការកើនឡើងរហូតដល់ទៅជាង ៣៥ ភាគរយក្នុងរយៈពេលពីរបីសប្ដាហ៍ចុងក្រោយនេះ។

វាផ្ទុយស្រលះពីការទើបតែបិទប្រទេសក្នុងគ្រាដំបូងដែលមនុស្សភាគច្រើននៅតែផ្ទះធ្វើឲ្យការចិញ្ចឹមសត្វមានការកើនឡើងខ្ពស់នៅចក្រភពអង់គ្លេស។ ប៉ុន្តែថ្មីៗនេះមានមនុស្សជាច្រើនបានកំពុងធ្វើការពិចារណាឡើងវិញអំពីការមានសត្វចិញ្ចឹមឬអត់បន្ទាប់ពីការបិទប្រទេសនៅតែបន្ត។ នៅពេលដែលស្ថានភាពរស់នៅរបស់ម្ចាស់មានការផ្លាស់ប្តូរ កូនឆ្កែក៏មានការរីកលូតលាស់ធំធាត់ ហើយប្រទេសនៅតែមិនទាន់បញ្ចប់ការបិទខ្ចប់ទៀតដែលធ្វើឲ្យម្ចាស់ជាច្រើនត្រូវបានបង្ខំចិត្តពិចារណាឡើងវិញអំពីកន្លែងរស់នៅរបស់ពួកគេសម្រាប់ខ្លួនឯងផង និងសម្រាប់សត្វចិញ្ចឹមរបស់ពួកគេផង។

អង្គការ Dog Trust បានចាប់ផ្តើមធ្វើការស្ទាបស្ទង់មតិ ហើយជាលទ្ធផលបានបង្ហាញថាភាគច្រើននៃម្ចាស់ឆ្កែគឺជាមនុស្សវ័យក្មេង និងពេញវ័យដែលមានអាយុចន្លោះចាប់ពី ១៦ ដល់ ៣៤ ឆ្នាំ។ តាមរយៈរបាយការណ៍របស់អង្គការនេះបាននិយាយថាឥឡូវនេះមានសត្វចិញ្ចឹមប្រហែលជាង ៣៤ លានក្បាលនៅចក្រភពអង់គ្លេសដែលមានសត្វឆ្កែសរុបជាង ១២ លានក្បាល។

កាលពីមុននៅពេលមានការផ្ទុះកើនឡើងនៃការចិញ្ចឹមសត្វរហូតដល់ទៅជាង ១៨០ ភាគរយវាត្រូវបានសមាគមព្រមានថា ការរីកលូតលាស់នេះអាចប្រែទៅជាវិបត្តិទៅវិញទេ ហើយឥឡូវនេះគឺវាបានក្លាយជាការពិតមែនដោយសារតែកូវីដថ្មីមួយទៀតទើបតែចូលមក៕

ចុចអានបន្ត៖ មូលហេតុ ៤ យ៉ាងដែលការវាយសត្វឆ្កែចិញ្ចឹមរបស់អ្នកមិនមែនជារឿងល្អឡើយ

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den