ជ្រើសយកសត្វមួយ ដើម្បីដឹងថា៦០ថ្ងៃទៀតនឹងមានលាភ ឬព្រឹត្តិការណ៍អ្វីកើតឡើងចំពោះអ្នក
- 2022-02-19 06:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រើសយកសត្វមួយ ដើម្បីដឹងថា៦០ថ្ងៃទៀតនឹងមានលាភ ឬព្រឹត្តិការណ៍អ្វីកើតឡើងចំពោះអ្នក
នៅក្នុងចន្លោះរយៈពេល២ខែទៀត អ្នកចង់ដឹងថាមានរឿងអ្វីកើតឡើងមែនទេ សូមរើសសត្វមួយដែលទាក់ភ្នែកអ្នកបំផុត។
១. នៅ៦០ថ្ងៃបន្ទាប់មកនេះ ការងាររបស់អ្នកនឹងមានការផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់។ ឧបសគ្គមួយចំនួននឹងកើតមានឡើងដើម្បីតេស្តភាពអត់ធ្មត់ ការព្យាយាមរបស់អ្នក។ ការងាររបស់អ្នកនឹងឡើងទៅចំណុចថ្មី ឬអត់គឺអាស្រ័យលើរយៈពេល ៦០ថ្ងៃនេះហើយ។ អ្នកត្រូវចាំថា គ្រប់យ៉ាងគឺសុទ្ធតែមានហេតុផលទាំងអស់ បើអ្នកឆ្លងរយៈពេលនេះផុត គឺអ្នករកឃើញកន្លែងដែលមានពន្លឺចែងចាំងហើយ។
២. អ្នកណាម្នាក់ នឹងស្វែងរកវិធីបំបែកបំបាក់អ្នក និងមនុស្សដែលអ្នកស្និទ្ធិស្នាលដូចជាស្នេហា គ្រួសារ ឬអ្នកនៅកន្លែងធ្វើការជាដើម។ រយៈពេល៦០ថ្ងៃខាងមុខ អ្នកត្រូវតែថែរក្សាទំនាក់ទំនងដែលជិតដិតនឹងខ្លួនឲ្យបានជាប់ កុំឲ្យមានអ្នកមានជ្រៀតជ្រែក ហើយក៏កុំឆាប់ជឿអ្នកណាពេកដូចគ្នា។ ជាពិសេសគ្រប់ព័ត៌មានដែលអ្នកទទួលបាន សួមពិនិត្យឲ្យច្បាស់បំផុត មុនពេលសម្រេចចិត្តជឿនរណាមួយ។
៣. ប្រសិនបើអ្នកកំពុងរង់ចាំការជានាពីមិត្តភ័ក្ដិជិតស្និទ្ធិណាម្នាក់ អ្នកនឹងទទួលបានក្នុងរយៈពេល ៦០ថ្ងៃខាងមុខ។ បើមិនដូចនោះទេ មិត្តចាស់ណាម្នាក់ នឹងចូលមកជីវិតអ្នកវិញ។ មនុស្សម្នាក់នេះ ប្រៀបបានជាអ្នកពាំនាំសុភមង្គលថ្មីមកឲ្យអ្នក។ ក្រោយពេលជួបគេ អ្នកនឹងមានអារម្មណ៍ល្អ ហើយជួបតែសំណាង។ គេក៏នឹងជាអ្នកដែលជួយយកអសារអ្នកក្នុងគ្រាពិបាកដូចគ្នា។
៤. ២ ខែខាងមុខនេះ អ្នកនឹងមានអារម្មណ៍ថាធូរទ្រូងជាងពេលណាៗទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏មានចិត្តស្ងប់ជាងមុនដូចគ្នា។ ភាពនឿយហត់ ភាពកង្វល់ទាំងឡាយនៅរយៈពេលមុន នឹងរលាយអស់ក្នុងរយៈពេល៦០ថ្ងៃខាងមុខ។ អ្នកនឹងមានឱកាសគិតឃើញអ្វីដែលថ្មី និងរកក្ដីសុខដែលខ្លួនធ្លាប់គិតថាមិនដែលទទួលបាន៕