អត់​មិន​សរសើរ​មិន​បាន អាយុ​៤១​ឆ្នាំ Song Hye Kyo នៅ​តែ​ស្អាត​ឥត​ខ្ចោះ

  • 2022-02-16 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មាន​វ័យ​សែសិប​ប្លាយ​ហើយ​ក៏​ដោយ តែ​កំពូល​តារា​សម្ដែង​ស្រី Song Hye Kyo នៅ​តែ​សិល្បការិនី​បាន​ឡើង​គ្រប​ទស្សនាវដ្ដី​មិន​ចេះ​ចប់។ កាល​ពី​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Naver បាន​រាយការណ៍​ថា កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Song Hye Kyo បាន​ក្លាយ​ជា​តារា​គ្រប​មុខ​សម្រាប់​ទស្សនាវដ្ដី Bazaar កូរ៉េ​លេខ​ចេញ​ផ្សាយ​ខែ​មីនា ឆ្នាំ​២០២២។ បង្ហាញ​មុខ​លើ​គ្រប​ទស្សនាវដ្ដី​លើក​នេះ តួ​រឿង Full House ស្លៀក​ពាក់​ខោអាវ​មក​ពី​ប្រេន Fendi ដែល​ខ្លួន​ជា​អ្នក​តំណាង​ផ្ទាល់​តែ​ម្ដង។

ទស្សនិកជន​បាន​សរសើរ​តារា​កើត​ឆ្នាំ ១៩៨១ ថា ទោះ​បី​ជា​មាន​វ័យ​ជ្រេ​ហើយ​ក៏​ដោយ តែ​សិល្បការិនី​រូប​នេះ​ហាក់​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ច្រើន​នោះ​ឡើយ ដោយ​សម្រស់​នៅ​តែ​លើ​កំពូល​ ពិបាក​រក​អ្នក​ផ្ទឹម​បាន។ មក​ដល់​ឆ្នាំ​ថ្មី​នេះ ទោះ​មាន​វ័យ​៤១​ឆ្នាំ​ហើយ​ក៏​ដោយ តែ​សម្រស់​របស់​អតីត​ភរិយា​របស់​តារា​សម្ដែង​ប្រុស Song Joong Ki ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា អ្នក​អាយុ​ម្ភៃ​ប្លាយ​មិន​ដូរ​ឡើយ។ ប្រេន​សម្លៀកបំពាក់ Fendi រំពឹង​ថា ក្នុង​នាម​ជា​អ្នក​តំណាង​ប្រេន​នេះ ខោអាវ​របស់​ពួក​គេ​នឹង​កាន់​តែ​លក់​ដាច់​ក្នុង​ទីផ្សារ​កូរ៉េ ក៏ដូច​ជា​នៅ​អាស៊ី​ជា​រួម​៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម