ត្រូវ​ឪពុក​ម្ដាយ​បោះបង់​២​ដង យុវជន​អាយុ​១៧​ឆ្នាំ​បញ្ចប់​ជីវិត​ខ្លួន​​ឯង

  • 2022-01-26 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យុវជនវ័យ​១៧​ឆ្នាំមក​ពី​ប្រទេស​ចិន​បានស​ម្រេច​បញ្ចប់​ជីវិត​ខ្លួន​ឯង​ ក្រោយ​ត្រូវ​ឪពុក​ម្ដាយ​បោះបង់​​ជា​លើក​ទី​២ និង​រង់​ការ​ប្រហារ​ពី​បណ្ដាញ​សង្គម។ កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មករា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា សាកសព​របស់​យុវជន​អាយុ ១៧​ឆ្នាំ ឈ្មោះ Liu Xuezhou ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ឆ្នេរ​សមុទ្រ San A ខេត្ត Hainan ប្រទេស​ចិន។

មុន​នោះ​ដែរ សាច់​រឿង​របស់​បុរស​ខាង​លើ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ដោយ​សារ​បណ្ដាំ​ចុង​ក្រោយ​ចំនួន ១​ម៉ឺន​ពាក្យ​ដែល​លោក​បង្ហោះ​លើ​បណ្ដាញ​សង្គម​មុន​ពេល​គិត​ខ្លី។ តាម​នោះ​ដែរ នៅ​ពេល​ទើប​កើត ឪពុក​ម្ដាយ​យុវជន​នេះ បាន​លក់​លោក​ឲ្យ​គេ។ ដល់​អាយុ​៤​ឆ្នាំ ឪពុក​ម្ដាយ​ចិញ្ចឹម​របស់​លោក​បាន​ស្លាប់ ហើយ​លោក​រស់​នៅ​ជាមួយ​តាយាយ។ កាល​ពី​ខែ​ធ្នូ​នេះ លោក​បាន​ជួប​ឪពុក​ម្ដាយ​បង្កើត​វិញ តែ​ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​លោក​ទៅរស់​នៅ​ជាមួយ​ឡើយ ដោយ​ពួក​គេ​មាន​គ្រួសារ​ថ្មី​អស់​ហើយ។

នៅ​ពេល Liu សុំ​ឲ្យ​ជួល​ផ្ទះ​ឲ្យ​គេ​នៅ អ្នក​ទាំង​២​មិន​ព្រម ដោ​យ​លើក​ហេតុ​ផល​ថា គ្មាន​លទ្ធភាព។ ក្រោយ​រឿង​នេះ​ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​ចាប់​អារម្មណ៍ អ្នក​ប្រើ​បណ្ដាញ​សង្គម​បាន​រិះគន់​ក្មេង​អាយុ ១៧​ឆ្នាំ​ធ្ងន់​ៗ​ដូច​ជា ឲ្យ​លោក​ទៅ​ស្លាប់ ឬ​ឲ្យ​ចុះ​នរក​ជា​ដើម។ ទោះ​បី​ជា​ក្រោយ​ឃើញ​បណ្ដាំ​ចុង​ក្រោយ​១​ម៉ឺន​ពាក្យ​របស់​លោក​ភ្លាម មនុស្ស​ជា​ច្រើន​បាន​ស្វែង​រក​លោក តែ​នៅ​ពេល​ទៅ​ដល់​ឆ្នេរ​សមុទ្រ​គឺ​លោក​បាន​ស្លាប់​បាត់​ទៅ​ហើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel