ប្រទេសអង់គ្លេស និងស្កុតឡេនសម្រេចមិនតម្រូវឲ្យមានការធ្វើតេស្តកូវីដធ្វើដំណើរទៀតទេ

  • 2022-01-26 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រជាជនដែលធ្វើដំណើរពីបរទេសមកកាន់ប្រទេសអង់គ្លេស ឬប្រទេសស្កុតឡេននឹងមិនតម្រូវឲ្យធ្វើតេស្តកូវីដទៀតទេ ប្រសិនបើពួកគេនោះបានទទួលការចាក់វ៉ាក់សាំងពេញលេញរួចហើយ។

នៅក្នុងការផ្លាស់ប្ដូរនេះនឹងដំណើរការឡើងចាប់ពីម៉ោង ៤ ពេលព្រឹកថ្ងៃទី ១១ ខែកុម្ភៈខាងមុខនេះ ដែលជាពេលវេលាសម្រាប់ការសម្រាកពាក់កណ្ដាលអាណត្តិរបស់ប្រជាជន។ ច្បាប់នឹងត្រូវបានបន្ធូរបន្ថយផងដែរសម្រាប់អ្នកធ្វើដំណើរដែលមិនបានចាក់វ៉ាក់សាំង ដែលនឹងមិនចាំបាច់ធ្វើតេស្តរយៈពេលប្រាំបីថ្ងៃ ឬមិនចាំបាច់នៅដាច់ដោយឡែកពីគេទៀតទេ។

ទោះជាយ៉ាងណាក៏ដោយ ពួកគេនឹងនៅតែត្រូវការការធ្វើតេស្តមុនពេលចេញដំណើរ និងនៅថ្ងៃទីពីរ ហើយនឹងតម្រូវឲ្យបំពេញទម្រង់បែបបទកំណត់ទីតាំងអ្នកដំណើរដែលពួកគេបានឆ្លងកាត់ក្នុងអំឡុងពេលធ្វើដំណើរនោះ។

ចាប់ពីម៉ោង ៤ ព្រឹក ថ្ងៃទី ១១ ខែកុម្ភៈនេះតទៅ សម្រាប់អ្នកដំណើរដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ដែលបានធ្វើដំណើរទៅដល់ចក្រភពអង់គ្លេសនឹងលែងតម្រូវឲ្យធ្វើតេស្តក្រោយការមកដល់ទៀតហើយ។ នោះមានន័យថា បន្ទាប់ពីការធ្វើតេស្តមុនពេលចេញដំណើរ ការធ្វើតេស្តក្រោយការមកដល់ ការដាក់ឲ្យនៅដាច់ដោយឡែកពីគេ ការចំណាយបន្ថែម និងការដែលបានចាក់វ៉ាក់សាំងពេញលេញ អ្វីដែលពួកគេត្រូវធ្វើនោះគឺ "ទម្រង់បែបបទកំណត់ទីតាំងធ្វើដំណើររបស់ពួកគេ"។

លោក Michael Matheson រដ្ឋមន្ត្រីដឹកជញ្ជូនស្កុតឡេនបាននិយាយថា វិធានការនេះត្រូវបាន "ស្វាគមន៍យ៉ាងខ្លាំង" សម្រាប់វិស័យទេសចរណ៍ និងអាកាសចរណ៍។ ប៉ុន្តែគាត់បាននិយាយថា "ការឃ្លាំមើលបន្ថែមទៀត" នឹងត្រូវការជាចាំបាច់នៅទូទាំងប្រទេសអង់គ្លេសទាំងអស់ ដើម្បីតាមដានវីរុសប្រសិនបើវាកើនឡើងខ្លាំង៕

ចុចអានបន្ដ៖ ការតវ៉ាអំពីច្បាប់នៃការចាក់វ៉ាក់សាំងរបស់អាល្លឺម៉ង់បានប្រែក្លាយទៅជាបាតុកម្មដ៏អាក្រក់វិញ

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម