ការតវ៉ាអំពីច្បាប់នៃការចាក់វ៉ាក់សាំងរបស់អាល្លឺម៉ង់បានប្រែក្លាយទៅជាបាតុកម្មដ៏អាក្រក់វិញ
- 2022-01-25 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការតវ៉ាអំពីច្បាប់នៃការចាក់វ៉ាក់សាំងរបស់អាល្លឺម៉ង់បានប្រែក្លាយទៅជាបាតុកម្មដ៏អាក្រក់វិញ
ការតវ៉ាដ៏ធំបំផុតមួយចំនួននៅក្នុងខែនេះ គឺកំពុងតែបានកើតឡើងនៅភាគខាងកើតប្រទេសអាល្លឺម៉ង់។ Petra Köpping ដែលជារដ្ឋមន្ត្រីសុខាភិបាល និងជាក្រុមប្រឹក្សាសហព័ន្ធនៃរដ្ឋ Saxony ប្រទេសអាល្លឺម៉ង់ ខណៈពេលដែលនាងកំពុងតែនៅក្នុងផ្ទះរបស់នាង នាងបានដឹងថាមានមនុស្សប្រហែលជាង ៣០ នាក់កំពុងប្រមូលផ្ដុំគ្នាកាន់ភ្លើងស្រែកតវ៉ានៅខាងក្រៅផ្ទះរបស់នាង។
នាងគឺជាអ្នកនយោបាយនៅក្នុងតំបន់នោះ ដែលទទួលខុសត្រូវលើសុខភាពសាធារណៈនៅក្នុងរដ្ឋ Saxony ភាគខាងកើតនៃប្រទេសអាល្លឺម៉ង់ ហើយក្រុមអ្នកតវ៉ាដែលស្រែកនៅមាត់ទ្វាររបស់នាង គឺកំពុងតែមានការខឹងសម្បារខ្លាំងណាស់ចំពោះវិធានការរបស់នាង ក្នុងការដោះស្រាយការរាតត្បាតនៃមេរោគឆ្លងកូវីដ។
ការតវ៉ាកាលពីខែមុន គឺទាក់ទងទៅនឹងការថ្កោលទោសថ្កោលទោសយ៉ាងទូលំទូលាយដោយអ្នកនយោបាយផង និងសាធារណៈជនដូចគ្នាផង តែមិនមែនជាការកាត់ផ្តាច់តែមួយ ឬកាន់ជើងនរណានោះទេ។ ជារៀងរាល់សប្តាហ៍ មានជនជាតិអាឡឺម៉ង់រាប់ម៉ឺននាក់បានធ្វើដំណើរតាមផ្លូវ ដើម្បីធ្វើបាតុកម្មប្រឆាំងទៅនឹងការរឹតបន្តឹង និងការចាក់វ៉ាក់សាំង។
ការតវ៉ាជាច្រើនធ្វើឡើងដោយសន្តិវិធី ប៉ុន្តែខ្លះទៀតមានការផ្ទុះក្លាយទៅជាអំពើហិង្សាដែលធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការគំរាមកំហែងទាំងភាសា និងសកម្មភាពដែលសំដៅទៅលើអ្នកនយោបាយ។
មនុស្សជាច្រើននាក់នៅក្នុងទីក្រុងប៊ែកឡាំង (Berlin) បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មស្រែកលឺៗថា (Freiheit - មានន័យថាសេរីភាព) ខណៈពេលដែលមានវាគ្មិនស្រែកប្រឆាំងថា ការផ្សាយព័ត៌មានមិនពិត ការឃុបឃិតគ្នា "អ្នកនឹងភ្ញាក់ផ្អើលចំពោះអ្វីដែលអ្នកនយោបាយ និងអ្នកផ្សព្វផ្សាយសាធារណៈរបស់យើងរក្សាការសម្ងាត់ពីយើង តើហេតុអ្វី?"៕
ចុចអានបន្ដ៖ តើវិទ្យាសាស្ត្រមិនពិតប្រាកដគួរតែត្រូវបានគេពិនិត្យរកកំហុសនៅលើបណ្តាញសង្គមឬអត់?