តើ​វិទ្យាសាស្ត្រ​មិនពិតប្រាកដគួរតែត្រូវបានគេពិនិត្យ​រក​កំហុសនៅ​លើ​បណ្តាញ​សង្គម​ឬអត់?

  • 2022-01-24 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលនិយាយអំពីការយល់ដឹងអំពីផ្នែកវិទ្យាសាស្ត្រ ឬខាងបណ្ដាយសង្គម បណ្ដាយព័ត៌មានវិទ្យា ហើយនឹងការធ្វើការសម្រេចចិត្តអំពីបញ្ហាសុខភាព វាអាចនឹងផ្ដល់ផលវិបាកដល់ជីវិត ឬក៏អាចបណ្ដាលឲ្យមនុស្សស្លាប់ ប្រសិនបើអ្នកវិទ្យសាស្ត្រ ឬប្រភពព័ត៌មាន មិនមានភាពប្រាកដប្រជានោះ។

ដោយសារមូលហេតុនៃការ​អាន​ព័ត៌មាន​មិន​ពិត​តាម​អ៊ីនធឺណិត​ មនុស្សខ្លះបានសម្រេចចិត្តមិនទទួលយកការចាក់ថ្នាំបង្ការ និងមនុស្សមួយចំនួនធំទៀតបានទទួលយក ប៉ុន្តែជាលទ្ធផលមនុស្សនៅតែឆ្លង នៅតែបន្ដទៅមន្ទីរពេទ្យ ឬស្លាប់ជាច្រើន។ ហើយព័ត៌មានមិនពិតដែលបាននិយាយថា ការបង្កើតប្រព័ន្ធ 5G និងប្រភពដើមនៃជំងឺកូវីដ-១៩ គឺជាការបង្កើតឡើងដែលបានផ្សារភ្ជាប់ទៅនឹងអំពើហិង្សាពិភពលោក និងបំផ្លិចបំផ្លាញ។

ប៉ុន្តែការសុំឲ្យដកចេញទាំងស្រុងនូវព័ត៌មាន វាអាចមើលទៅហាក់ដូចជាការចាប់ (ពិរុទ្ធអញ្ចឹង) ដែលមានន័យថាត្រូវបានគេពិនិត្យ​រក​កំហុស ជាពិសេសទៅលើអ្នកវិទ្យាសាស្ត្រ ពីព្រោះពួកគេផ្អែកតែទៅលើការពិត ហើយនៅពេលដែលភស្តុតាងមានការផ្លាស់ប្ដូរ វានឹងទទួលរងការជំទាស់។

Royal Society គឺជាស្ថាប័នវិទ្យាសាស្ត្រដែលបន្តប្រតិបត្តិការដ៏ចំណាស់ជាងគេបំផុតរបស់ពិភពលោក ហើយវាកំពុងតែព្យាយាមដោះស្រាយជាមួយនឹងបញ្ហាប្រឈមនានាដែលត្រូវបានបង្កឡើងដោយព័ត៌មាននៅលើបណ្ដាញសង្គម។

នៅក្នុងរបាយការណ៍ការថ្មីមួយបាននិយាយអំពីការប្រឆាំងទៅនឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដែលដកចេញនូវមាតិកាដែល (ស្របច្បាប់ ប៉ុន្តែវាមានគ្រោះថ្នាក់) សម្រាប់សង្គមមនុស្ស។ អ្នកនិពន្ធរបាយការណ៍ជឿថា គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមគួរតែកែសម្រួលក្បួនដោះស្រាយរបស់ពួកគេ ដើម្បីការពារកុំឲ្យវារីករាលដាល និងបញ្ឈប់មនុស្សពីការរកលុយក្នុងការផ្ដល់ព័ត៌មានមិនពិត។ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាយល់ស្របទៅនឹងទស្សនៈនោះទេ ជាពិសេសអ្នកស្រាវជ្រាវដែលជាអ្នកជំនាញក្នុងការតាមដានរបៀបនៃព័ត៌មានមិនពិតដែលរីករាលដាលតាមប្រព័ន្ធអ៊ីនធឺណិត និងរបៀបដែលវាបង្កគ្រោះថ្នាក់ទៅដល់សង្គមមនុស្ស។

មជ្ឈមណ្ឌលប្រឆាំងការស្អប់ខ្ពើមឌីជីថល (CCDH) បានបញ្ជាក់អះអាងថា អ្វីដែលល្អបំផុតនោះគឺត្រូវលុបខ្លឹមសារព័ត៌មានមិនពិតចេញ នៅពេលដែលវារីករាលដាលយ៉ាងទូលំទូលាយ ខុសច្បាស់ និងអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះមនុស្សជាតិ។

តើអ្នកអាចធ្វើការដោះស្រាយបញ្ហាព័ត៌មានមិនពិតបានដោយរបៀបណា?៕

ចុចអានបន្ដ៖ កូវីដ៖ ច្បាប់នៃការពាក់ម៉ាស់ និងបញ្ហាចម្លងនៃជំងឺកូវីដនឹងត្រូវបានបញ្ចប់នៅប្រទេសអង់គ្លេស

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម