កូវីដ៖ ច្បាប់នៃការពាក់ម៉ាស់ និងបញ្ហាចម្លងនៃជំងឺកូវីដនឹងត្រូវបានបញ្ចប់នៅប្រទេសអង់គ្លេស

  • 2022-01-20 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នាយករដ្ឋមន្ត្រីលោក Boris Johnson បានប្រកាសថាវិធានការទីពីរ (Plan B) របស់ប្រទេសអង់គ្លេសនឹងត្រូវបានបញ្ចប់ចាប់ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយនេះហើយ។ ដោយច្បាប់នៃការពាក់ម៉ាស់ និងត្រូវបានបន្ធូរ​បន្ថយ ឬបញ្ចប់នៅតាមបណ្ដាលទីសាធារណៈ ហើយនឹងលែងមានការប្រើប្រាស់លិខិតឆ្លងដែនកូវីដទៀតហើយ។

លោកនាយករដ្ឋមន្ត្រីក៏បានបន្ថែមទៀតថា រដ្ឋាភិបាលនឹងទម្លាក់ចោលអំពីគោលការណ៍នៃការធ្វើការងារពីផ្ទះ។ ប្រទេសអង់គ្លេសកំពុងត្រលប់ទៅរកផែនការអេ (Paln A) ដោយសារតែការជំរុញ និងរបៀបដែលប្រជាជនបានអនុវត្តតាមវិធានការនៃផែនការប៊ី (Plan B) បានយ៉ាងល្អ។ បើទោះបីជារលកនៃការឆ្លងពី អូមីក្រុង-Omicron បានឆ្លងស្ទើរតែទូទាំងប្រទេសក៏ពិតមែន ប៉ុន្តែនៅក្នុងសន្និសីទសារព័ត៌មានហៅថា Downing Street របស់រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក Sajid Javid បាននិយាយថានេះគឺជាពេវេលាដែលយើងទាំងអស់គ្នាមានមោទនភាព “ចំពោះអ្វីដែលប្រទេសនេះអាចសម្រេចបាន” នៅពេលដែលយើងទាំងអស់គ្នារួមដៃសហ​ករណ៍គ្នា។

គាត់បាននិយាយថា “វីរុសនឹងនៅតែបន្ដមានទៀត” ដូច្នេះយើងទាំងអស់គ្នាត្រូវតែរៀនរស់នៅជាមួយកូវីដនេះ តាមរបៀបដែលយើងបានរស់នៅជាមួយនឹងជំងឺផ្ដាសាយដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សមាជិកសភាក្នុងសភា លោកនាយករដ្ឋមន្ត្រីបាននិយាយថា៖

  • លិខិតឆ្លងដែនកូវីដនឹងត្រូវបានបញ្ចប់សម្រាប់ការចូលក្លឹបរាត្រី និងព្រឹត្តិការណ៍ធំៗ
  • បុគ្គលិកនិយោជកនឹងមិនត្រូវបានណែនាំអោយធ្វើការពីផ្ទះទៀតទេ ហើយគួរតែត្រឡប់ទៅការិយាល័យវិញ
  • ការពាក់ម៉ាស់នឹងមិនចាំបាច់ទៀតទេ តែត្រូវបានណែនាំអោយពាក់នៅកន្លែងដែលបិទជិតឬមានមនុស្សច្រើន និងនៅពេលជួបមនុស្សថ្មីៗ
  • ចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ សិស្សអនុវិទ្យាល័យនឹងលែងតម្រូវឲ្យពាក់ម៉ាស់នៅក្នុងថ្នាក់រៀនទៀតហើយ

នាយករដ្ឋមន្ត្រីលោក Boris Johnson បានបន្ថែមថា សេចក្តីប្រកាសស្តីពីការបន្ធូរ​បន្ថយច្បាប់នៃការធ្វើដំណើរ និងការទៅលេងផ្ទះមើលថែទាំមនុស្សចាស់នឹងត្រូវរំពឹងថាបន្ធូរ​បន្ថយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយរដ្ឋាភិបាលមានបំណងនឹងបញ្ចប់អំពីតម្រូវការផ្លូវច្បាប់សម្រាប់អ្នកដែលធ្វើតេស្តវិជ្ជមានកូវីដផងដែរ ដោយឲ្យនៅដាច់ដោយឡែកពីគេ ជាមួយនឹងការណែនាំដើម្បីព្យាបាលខ្លួនឯង៕

ចុចអានបន្ដ៖ កូវីដ៖ រោគសញ្ញា ៥ យ៉ាងដែលបញ្ជាក់ថាអ្នកត្រូវតែទៅទទួលការព្យាបាលភ្លាមៗ

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម