រូបភាព​ដែល​​អ្នក​ឃើញ​មុន​គេ បង្ហាញ​ថា​អ្នក​កំពុង​ស្មុគស្មាញ​ដោយ​សារ​បញ្ហា​អ្វី

  • 2021-12-25 07:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​មួយ​រយៈ​ចុង​ក្រោយ​នេះ អ្នក​កំពុង​ជួប​វិបត្តិ​ផ្លូវ​ចិត្ត តែ​មិន​ដឹង​ថា​មក​ពី​អ្វី អ្នក​អាច​ចំណាយ​ពេល​ដើម្បី​សង្កេត​មើល​រូប​នេះ​ដើម្បី​ដឹង​ពី​ដើម​ទង​នៃ​បញ្ហា។

១. មុខ​មនុស្ស

មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្មុគស្មាញ គឺ​ចេញ​​មក​ពី​គំនិត​អវិជ្ជមាន និង​មិន​ជឿជាក់​លើ​ខ្លួន​ឯង​របស់​អ្នក។ អ្នក​តែង​តែ​មាន​អារម្មណ៍​អស់​សង្ឃឹម រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច ធ្វើ​ឲ្យ​ទាំង​អារម្មណ៍ និង​ខ្លួន​ប្រាណ​របស់​អ្នក​ហត់នឿយ។ អ្នក​មាន​អារម្មណ៍​ថា អ្នក​ដែល​ស្រករ​អ្នក​ជោគជ័យ​ជាង​ខ្លួន ដែល​ធ្វើ​ឲ្យ​អ្នក​គ្មាន​កម្លាំង​ចិត្ត​ពុះពារ​ធ្វើ​អ្វី​បាន​ទាល់​តែ​សោះ។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ អ្នក​ត្រូវ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ហើយ​គិត​អ្វី​ដែល​ល្អ និង​វិជ្ជមាន ព្រោះ​មាន​តែ​អ្នក​ខ្លួន​ឯង​ប៉ុណ្ណោះ ដែល​អាច​រំដោះ​ខ្លួន​ឯង​ចេញ​ពី​ស្ថានភាព​នេះ​បាន។

២. រូបភ្នែក

មូលហេតុ​ដែល​អ្នក​កំពុង​ស្មុគស្មាញ ហើយ​រក​ផ្លូវ​ចេញ​មិន​បាន គឺ​មក​ពី​ខ្លួន​ឯងដាក់​វិន័យ​ឲ្យ​ខ្លួន​ឯង​តឹងតែង​ពេក ព្រោះ​មិន​ចង់​រស់​នៅ​ដោយ​គ្មាន​វិន័យ​ តែ​ទន្ទឹង​នឹង​ពេល​នោះ​ដែរ អ្នក​ក៏​ចង់​បាន​សេរី​ភាព​ដូច​អ្នក​ដទៃ​បាន​ដូច​គ្នា។ ភាព​ចម្រូងចម្រាស​នៃ​ការ​គិត​នេះ ធ្វើ​ឲ្យអ្នក​ធ្លាក់​ក្នុង​ការខ្វាយ​ខ្វល់​ខ្លាំង។ មួយ​ផ្នែក​អ្នក​មិន​ចង់​រស់​នៅ​ដោយ​បណ្ដាយ​ខ្លួន តែ​មួយ​ផ្នែក​មួយ​ទៀត អ្នក​ចង់​សប្បាយ​ ចង់​រីករាយ ដោយ​មិន​សូវ​​ខ្វល់​ពី​អ្វី​ច្រើន ដូច​មិត្តៗ​អាយុ​ប្រហែល​គ្នា។ ដំណោះ​ស្រាយ​សម្រាប់​អ្នក​នោះ​គឺ អ្នក​ត្រូវ​តែ​ចេះ​ថ្លឹងថ្លែង​រវាង​រឿង​ទាំង​២​នេះ​ឲ្យ​ស្មើ កុំ​ជ្រុល​និយម​ទៅ​ខាង​មួយ​ណា​ខ្លាំង​ពេក។

៣. សត្វចាប

មូលហេតុ​ធ្វើ​ឲ្យ​ផ្លូវ​ចិត្ត​របស់​អ្នក​នៅ​វិលវល់ មិន​ស្រាកស្រាន្ត គឺ​មក​ពី​អ្នក​រត់​តាម​ភាព​ល្អ​ឥត​ខ្ចោះ។ អ្នក​បង្ខំ​ឲ្យ​ខ្លួន​ឯង​ ត្រូវ​តែ​ល្អ​គ្រប់​សព្វ​បែប​យ៉ាង​ទាំង​អស់ ហើយ​មិន​ឲ្យ​ខុស​ពី​អ្វី​ដែល​អ្នក​គ្រោង​ទុក​នោះ​ឡើយ។ ប្រសិន​ជា​លទ្ធផល​ចេញ​ខុស​ពី​អ្វី​ដែល​អ្នក​រំពឹង​​ទុក​តែ​បន្តិច ក៏​អ្នក​មិន​ពេញ​ចិត្ត​ដែរ អ្នក​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​អន់​ថយ​ភ្លាម។ ដើម្បី​ជៀសវាង​ពី​អារម្មណ៍​នេះ អ្នក​គួរ​តែ​បន្ថយ​ភាព​ល្អ​ឥត​ខ្ចោះ​​នោះ​មក​វិញ ដោយ​គួរ​គិត​ទៅ​លើ​ភាព​ជាក់​ស្ដែង​វិញ។ កុំ​រត់​តាម​ភាព​ល្អ​ឥត​ខ្ចោះ ទាំង​ដែល​ភាព​ជាក់​ស្ដែង​មិន​អំណោយផល៕

ប្រភព៖ emdep ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម