បើឆាប់ៗនេះមានបុរសម្នាក់នឹងដើរចូលជីវិតអ្នក តើគេជាមនុស្សមានការគិតបែបណា?

  • 2021-12-25 08:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រើស​កាត​មួយ​ដើម្បី​ដឹង​ចម្លើយ​ច្បាស់​ថា តើ​គេ​ជា​មនុស្ស​បែប​ណា?

កាត​លេខ​១

​គាត់​ជា​បុរស​មាន​ក្តី​ប្រាថ្នា​ច្រើន ចូលចិត្ត​បញ្ចេញ​មតិ​យោបល់ និង​​ហ៊ាន​ប្រឈម​នូវ​ហានិភ័យ​ចំពោះ​មុខ មិន​ខ្លាច​អ្វី​នោះ​ឡើយ។ ​កាត​នេះ​ចង្អុល​បង្ហាញ​ថា ​គាត់​ជា​មនុស្ស​ស្រលាញ់​ការ​ពញ្ញាក់​អារម្មណ៍ ស្នេហា​​បែប​រំភើប និង​ចូលចិត្ត​អ្វី​ថ្មី​ៗ​។ ​គាត់​ជា​បុរស​វ័យ​ក្មេង ​សុទិដ្ឋិនិយម រីករាយ និង​ងាយ​បំភ្លេច​ស្នេហា​ដែល​គ្រាន់​តែ​ចូល​មក​ឲ្យ​គាត់​ឈឺ​ចាប់។ ​គំនិត​វិជ្ជមាន​ក្នុង​ខ្លួន​គាត់ នឹង​ជះ​ឥទ្ធិពល​ដល់​អ្នក ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ បង្កើត​ថាម​ពល​វិជ្ជមាន និង​ផ្តល់​នូវ​ការ​ជម្រុញ​​លើក​ទឹក​ចិត្ត​​កាន់​តែ​ខ្លាំង​ឲ្យ​អ្នក​ហ៊ាន​ប្រឈម​នឹង​បញ្ហា​ជីវិត។ ក្រៅ​ពី​នេះ អ្នក​នឹង​ទទួល​បាន​នូវ​ស្នេហា​ដ៏ស្មោះ​ស្ម័គ្រ គ្មាន​ព្រំដែន ការ​យក​ចិត្ត​ទុក​ដាក់ ដែល​ធ្វើ​ឲ្យ​អ្នក​រំភើប​ចិត្ត​ជា​ខ្លាំង។​

កាត​លេខ​២

​កាត​នេះ​បង្ហាញ​ថា គេ​ជា​មនុស្ស​ពោរពេញ​ដោយ​មហិច្ចតា អំណត់ និង​តែង​តែង​គិត​​ល្អិត​ល្អន់​មុន​ធ្វើ​អ្វី​មួយ។ ​គាត់​ជា​មនុស្ស​ដែល​ចេះ​យល់​ពី​ចិត្ត​អ្នក​ដទៃ​ថា​គេ​ចង់​បាន​អ្វី ​និង​គួរ​រៀប​ចំអត្តចរិត​បែប​ណា​​ពេល​នៅ​ជាមួយ​មនុស្ស​បែប​នេះ​។ ​ក្រៅ​ពី​នេះ ​គាត់​ពូកែ​ចាត់​ចែង​ទុក​ដាក់​លុយ​កាក់ ​មាន​ទំនួលខុសត្រូវ​លើ​​ការ​រស់​នៅ ​តែ​ពេល​ខ្លះ​ក៏​ម៉ត់​ចត់​ខ្លះ​ដែរ ​តែ​​ជា​មនុស្ស​មាន​ហេតុ​ផល ​ស្តាប់​​យោបល់​អ្នក​ដទៃ។ ​នាពេល​ឆាប់​ៗ​នេះ ​មនុស្ស​ម្នាក់​នេះ​នឹង​ចូល​មក​រក​អ្នក ​​ហើយ​មិន​ត្រឹម​តែ​ផ្តល់​ដំបូន្មាន​​ដល់​អ្នក​ប៉ុណ្ណោះ​ទេ ​តែ​គាត់​ក៏​ជួយ​ដៅ​អ្នក​​ឲ្យ​ហ៊ាន​គិត​ចេញ​ជា​គម្រោង​ណាមួយ​ផង​ដែរ។ ​គាត់​ប្រៀប​ដូច​ជា​ផែន​ទី ហើយ​អ្នក​នឹង​ទទួល​បាន​ការ​ជ្រោមជ្រែង​យ៉ាង​ច្រើន​ពី​គាត់។ ​ការងារ​របស់​អ្នក​នឹង​ដើរ​ទៅ​មុខ​យ៉ាង​រលូន ល្អ​ប្រសើរ។ ​​យ៉ាំង​ណា​ក្តី ​សមិទ្ធិផល​ទាំង​នេះ​ក៏​ធ្វើ​ឲ្យ​អ្នក​រង​សម្ពាធ​ខ្លះ​ដែរ។ ​ប៉ុន្តែ​គ្រប់​ការ​ជួយ​របស់​គាត់​ សុទ្ធ​តែ​ធ្វើ​ឲ្យ​អ្នក​​ទទួល​បាន​នូវ​​ផ្លែ​ផ្កា​ជោគ​ជ័យ និង​លូត​ធំធាត់។

**កាត​លេខ​៣**

កាត​នេះ​បង្ហាញ​ថា មនុស្ស​ដែល​ជិត​​ដើរ​ចូល​មក​ជីវិត​របស់​អ្នក​ ជា​មនុស្ស​ដែល​ឲ្យ​អ្នក​មាន​អារម្មណ៍​សុវត្ថិភាព ​​ថាមពល​វិជ្ជមាន ចិត្ត​ល្អ ចិត្ត​ទូលាយ និង​មាន​បេះ​ដូង​ពោរពេញ​​​ដោយ​ក្តី​ស្រលាញ់។ ​នេះ​ជា​មនុស្ស​ម្នាក់​ដែល​ប្រកប​ដោយ​ EQ ខ្ពស់ ​ដែល​អាច​យល់​ពី​ចិត្ត​អ្នក​បាន​ស៊ី​ជម្រៅ និង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ទទួល​បាន​ការ​គោរព​ខ្ពស់។ អំឡុង​ពេល​នោះ ​គាត់​បង្ហាញ​ខ្លួន​មក​ដើម្បី​ជួយ​​ព្យាបាល​របួស​ដែល​​អ្នក​រង​ការ​ឈឺ​ចាប់​អស់​រយៈ​ពេល​យូរ​ឆ្នាំ​មក​ហើយ។ ​វា​ជា​ក្តីស្រលាញ់ ដែល​បង្ហាញ​ដោយ​​ស្មោះ សង្រ្គោះ​អ្នក​ឲ្យ​ចាក​ឆ្ងាយ​ពី​ភាព​​ឈឺ​ចាប់។ ​នៅពេល​ដែល​អ្នក​យល់​ថា​ខ្លួន​ឯង​រឹង​មាំ​គ្រប់​គ្រាន់​ហើយ អ្នក​កាន់​តែ​ទទួល​បាន​នូវ​សំណាង ព្រម​ទាំង​សុភមង្គល​យ៉ាង​ច្រើន។

ប្រភព៖ emdep ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម