ក្នុងចំណោមកូនក្មេងទាំង ៣ នេះម្នាក់ណាដែលអ្នកគិតថាជាក្មេងស្រី?
- 2021-12-25 23:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្នុងចំណោមកូនក្មេងទាំង ៣ នេះម្នាក់ណាដែលអ្នកគិតថាជាក្មេងស្រី?
បើសិនជាអ្នកជ្រើសរើសក្មេង...
ក្មេងទី ១
បើសិនជាអ្នកគិតថាកូនក្មេងទី ១ ជាក្មេងស្រី អ្នកជាប្រភេទមនុស្សដែលតែងព្យាយាមសម្លឹងមើលរឿងគ្រប់យ៉ាងដោយមានហេតុផល ព្រមទាំងព្យាយាមធ្វើយ៉ាងណាអោយអ្នកនៅជុំវិញខ្លួនបានសប្បាយចិត្តជានិច្ច។ បើសិនជាគ្រប់គ្នាសប្បាយចិត្ត អ្នកក៏សប្បាយចិត្តខ្លាំងដែរ។ មនុស្ស ៣០ ភាគរយដែលសាកធ្វើតេស្តមួយនេះ ជ្រើសរើសយកចម្លើយខាងលើនេះ។ អ្នកស្រលាញ់សេរីភាព ហើយគិតថាមិនមានអ្វីសំខាន់ជាងនេះនោះទេ។
ក្មេងទី ២
២០ ភាគរយនៃអ្នកដែលធ្វើតេស្តខាងលើនេះ ជ្រើសរើសចម្លើយមួយនេះ។ ជម្រើសនេះបង្ហាញថាអ្នកជាមនុស្សដែលមានការគិតគូរយ៉ាងច្បាស់លាស់មុន នឹង ជ្រើសរើស ឬ ធ្វើអ្វីមួយ។ សម្រាប់អ្នក មិត្តភាព ស្នេហាតែងតែមានអាទិភាពជាងគេនៅក្នុងជីវិតអ្នក។ ការសម្រេចចិត្តនានារបស់អ្នកមិនមែនកើតចេញតែពីហេតុផលតែម្យ៉ាងគត់នោះទេ អ្នកក៏បានគិតគូរទាំងអារម្មណ៏មនុស្សជុំវិញខ្លួនរួមបញ្ចូលផងដែរ។
ក្មេងទី ៣
៥០ ភាគរយនៃអ្នកដែលធ្វើតេស្តខាងលើនេះ បានជ្រើសរើសចម្លើយមួយនេះ ព្រោះតែមានតែកូនក្មេងទី ៣ នេះទេមើលទៅមានសក់វែងជាងគេ។ ជម្រើសមួយនេះបង្ហាញថាអ្នកជាមនុស្សដែលមិនចូលចិត្តប្រកាន់ច្រើន ចេះគិតគូរវែងឆ្ងាយ ព្រមទាំងត្រូវបានមនុស្សជុំវិញខ្លួនគោរពស្រលាញ់ជាខ្លាំង។ ចំពោះរឿងស្នេហាវិញ អ្នកមិនចូលចិត្តស្នេហាដែលដដែល មិនមានអ្វីផ្លាស់ប្ដូរទាល់តែសោះនោះទេ។ ភាគច្រើនអាចនឹងមិនទាន់រកបានអ្នកត្រូវចិត្តផងក៏ថាបាន។