វិធីសាស្ត្រ៥ យ៉ាងការពារស្នាមជ្រួញនៅរង្វង់ភ្នែក នារីភាគច្រើនមើលរំលង

  • 2021-12-13 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ផ្ទៃ​មុខ​ ពិត​គ្មាន​នារី​ណា​ចង់​ស្គាល់​នោះ​ទេ។ យ៉ាង​ណា​មិញ​ អាយុ​កាន់​តែ​ច្រើន​ គឺ​កាន់​តែ​ងាយ​ក្នុង​ការ​កើត​មាន​ជា​បញ្ហា​ស្បែក​មុខ​ ជា​ពិសេស​ស្នាម​ជ្រួញ​នៅ​បរិវេណ​ភ្នែក។ ជា​ទូទៅ វា​ច្រើន​លេច​ចេញ​នៅ​ពេល​អ្នក​ឈាន​ចូល​វ័យ​ ៣០ ឡើង តែ​វា​ក៏​អាច​កើត​មាន​ចំពោះ​អ្នក​ដែល​មាន​អាយុ​តិច​ដែរ បើ​ពួក​គេ​មិន​បាន​យក​ចិត្ត​ទុកដាក់ និង ថែ​ទាំ​មុខ​ដោយ​វិធី​​ត្រឹមត្រូវ។ គន្លឹះ​ការពារ​ស្នាម​ជ្រីវជ្រួញ​ទាំង​ ៥ នេះ​នឹង​ជួយ​ផ្ដល់​ទំនុក​ចិត្ត​ និង ភាព​វ័យ​ក្មេង​ជូន​អ្នក៖

រូបតំណាង

**១. ប្រើ​គ្រីម​លាប​ភ្នែក៖** ស្នាម​ជ្រីវជ្រួញ និង ស្លក់​ក្រោម​ភ្នែក​ក៏​អាច​​បណ្ដាល​មក​ពី​ការ​គេង​មិន​គ្រប់​គ្រាន់ និង ការ​សម្លឹង​មើល​កញ្ចក់​ទូរសព្ទ ឬ កុំព្យូទ័រ​ផង​ដែរ។ ដូច្នេះ អ្នក​គប្បី​លាប​គ្រីម​ផ្ដល់​សំណើម​ដល់​ផ្ទៃ​មុខ​ជា​រៀង​រាល់​ថ្ងៃ ជា​ពិសេស​គឺ​គ្រីម​លាប​ភ្នែក​ ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​រឹត​​បន្តឹង​ស្បែក និង ជួយ​ឲ្យ​ស្បែក​ក្រោម​ភ្នែក​ប្រែ​ពី​ស្រអាប់​មក​ជា​ភ្លឺ​ស្រស់ស្រាយ​វិញ។ គួរ​បញ្ជាក់​ថា វិធី​លាប​គ្រីម​ភ្នែក​ឲ្យ​ត្រូវ​ក្បួន​ គឺ​អ្នក​ត្រូវ​ប្រើ​ម្រាម​ដៃ​នាង​មក​លាប​ថ្នមៗ​នៅ​ជុំ​វិញ​រង្វង់​ភ្នែក​ ឬ នៅ​ក្រោម​ភ្នែក ដោយ​សារ​វា​ជា​ម្រាម​ដៃ​ដែល​ខ្សោយ​ជាង​គេ​ក្នុង​ចំណោម​ម្រាម​ដៃ​ដទៃ។ ​

២. ជម្រុះ​កោសិកា​ចាស់​៖ ទោះ​ជា​បរិវេណ​ភ្នែក​មាន​សភាព​ស្ដើង​ជាង​ផ្នែក​ដទៃ​ទៀត​ក៏​ពិត​មែន តែ​វា​ក៏​ត្រូវ​ការ​ ការ​ជម្រុះ​នូវ​កោសិកា​ចាស់ៗ​ដែល​ជុំវិញ​នោះ​ផង​ដែរ។ ការ​ជម្រុះ​ចោល​នូវ​កោសិកា​ចាស់ៗ​នៅ​រង្វង់​ភ្នែក​ ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​ និង ធ្វើ​ឲ្យ​ផលិតផល​ដទៃ​ទៀត​​ងាយ​ជ្រាប​ចូល​ស្បែក​បាន​ល្អ។

រូបតំណាង

៣. ការពារ​ភ្នែក​ពី​កម្ដៅ​ថ្ងៃ៖ មូលហេតុ​ចម្បង​ដែល​ងាយ​បង្ក​ជា​ស្នាម​ជ្រីវជ្រួញ​ក្រោម​ភ្នែក​គឺ​ ដោយសារ​កាំ​រស្មី​ពន្លឺ​ព្រះអាទិត្យ​នេះ​ហើយ។ ដូច្នេះ មិន​ថា​អ្នក​ស្ថិត​ក្នុង​វ័យ​ណា​នោះ​ទេ ការ​បិទ​បាំង​បរិវេណ​ភ្នែក​ពី​ការ​ប៉ះ​ត្រូវ​ពន្លឺ​ថ្ងៃ​គឺ​ជា​រឿង​​សំខាន់​ និង ចាំ​បាច់។ ពេល​ចេញ​ទៅ​ក្រៅ ចូរ​អ្នក​លាប​ឡេ​ការពារ​ពន្លឺ​ថ្ងៃ និង ពាក់​វ៉ែនតា​ខ្មៅ​ ដើម្បី​បិទ​បាំង​ពី​ការ​ចាំង​ចំ​ផ្ទៃ​មុខ ជាពិសេស​បរិវេណ​ភ្នែក​នេះ​តែ​ម្ដង។

៤. បិទ​ម៉ាស​ភ្នែក​៖ នារី​ភាគ​ច្រើន​គឺ​ធ្លាប់​បាន​ប្រើប្រាស់​នូវ​​ប្រភេទ​ម៉ាស​បិទ​មុខ​រួច​មក​ហើយ។ យ៉ាង​ណា​មិញ ម៉ាស​បិទ​ក្រោម​ភ្នែក​ក៏​មាន​អត្ថប្រយោជន៍​ដ៏​ប្រសើរ​ដល់​ផ្ទៃ​មុខ​ដែរ។ វា​មាន​នាទី​ជួយ​បំបាត់​ការ​ហើម​ភ្នែក ស្នាម​ដក់​ក្រោម​ភ្នែក ភ្នែក​ខ្មៅ​ស្រអាប់ និង ទប់​ស្កាត់​នូវ​ស្នាម​ជ្រួញ​ក្រោម​ភ្នែក​ផង​ដែរ។

រូបតំណាង

៥. ជូត​សម្អាត​មុខ​ឲ្យ​បាន​ត្រឹម​ត្រូវ៖ ហាម​ដាច់​ខាត​ការ​ចូល​គេង​ដោយ​មិន​លាង​សម្អាត​ផ្ទៃ​មុខ​ព្រោះ​អាច​បណ្ដាល​ឲ្យ​ឡើង​កន្ទួល​រមាស់ កើត​មុន និង ស្នាម​ជ្រួញ​ក្នុង​រយៈពេល​យូរ។ លើស​ពី​នេះ ពេល​អ្នក​លាង​សម្អាត​ផ្ទៃ​មុខ ឬ​​ជូត​គ្រឿង​សម្អាង​ចេញ សូម​ធ្វើ​ដោយ​ចលនា​ថ្នមៗ​និង​ស្រាលៗ ជៀស​វាង​ការ​ជូត​ដោយ​ប្រើ​កម្លាំង​ ឬ​ អូស​ទាញ​ខ្លាំងៗ ដែល​នាំ​ឲ្យ​កើត​ជា​​បញ្ហា​ស្បែក​យារ​ធ្លាក់​មុន​អាយុ​នៅ​ថ្ងៃ​មុខ។ ​

រូបតំណាង

ចុចអានបន្ត៖ ស្រាយឲ្យអស់ចម្ងល់ ! រឿងស៊ុតមាន់មានផ្នែកពណ៍លឿងដិត ជីវជាតិខ្លាំងជាងពណ៍ស្រាលឬអត់ ​ ​

ប្រភព៖ bioelements ប្រែ​សម្រួល៖ Iv Madalen