កុំចាំដល់ហួសពេលទើបស្តាយក្រោយ! ៤ យ៉ាង ត្រូវយកចិត្តទុកដាក់ឲ្យហើយទាន់ដង្ហើមមាន

  • 2021-11-30 01:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកធ្លាប់គិតទេថានៅមានថ្ងៃស្អែកប៉ុន្មានដង ដែលអាចបន្តជីវិតទៅមុខទៀត? តើអ្នកធ្លាប់បានគិតទេថា ពិភពលោកនេះពិតជាប្រែប្រួលមិនទៀង? តើអ្នក​អាចទាយដឹងទេថា នឹងមានរឿងអ្វីកើតឡើងបន្ទាប់ទៀត? ពេលវេលាកាន់តែដើរទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ មិនអាចថយក្រោយបានឡើយ ដូច្នេះទាន់ដង្ហើមនៅមាន អ្នកគួរយកចិត្តទុកដាក់នឹងរឿង៤យ៉ាងនេះឲ្យហើយ ជៀសវាងកុំឲ្យស្តាយ។

១. រស់នៅជីវិតមួយជាខ្លួនឯង មិនពឹងលើគំនិតអ្នកដទៃ

រូបតំណាង

ភាគច្រើនមនុស្សម្នាក់ៗកើតមកតែងប្រើជីវិតរស់នៅ ដើម្បីផ្គាប់ចិត្តគ្រួសារ ដៃគូដែលខ្លួនស្រលាញ់ សាច់ញាតិបងប្អូន មិត្តភ័ក្តិឬអ្នកដទៃជាដើម។ ពេលខ្លះរវល់តែបំពេញចិត្តគេពេក រហូតភ្លេចគិតពីតម្រូវការផ្ទាល់ខ្លួន។ ចុងបញ្ចប់អ្នកបានក្បត់នឹងអារម្មណ៍ខ្លួនឯងពេញមួយជីវិត ទាំងមិនពីតម្រូវការពិតប្រាកដរបស់ខ្លួន។

២. មិនលះបង់ពេលវេលាជាមួយនឹងការងារជ្រុលពេក

ការងារអាចផ្តល់ប្រាក់កម្រៃដល់អ្នកពិតមែន ប៉ុន្តែអ្នកគួរចេះបែងចែក ផ្តល់ពេលវេលានិងភាពកក់ក្តៅឲ្យបានគ្រប់គ្រាន់ទៅកាន់មនុស្សដែលខ្លួនស្រលាញ់ ក្រុមគ្រួសារ និងមិត្តភ័ក្តិ។ នៅកន្លែងធ្វើការគង់តែមានអ្នកផ្សេងជំនួសតំណែងរបស់អ្នកនៅថ្ងៃណាមួយ ប៉ុន្តែក្តីស្រលាញ់និងសុភមង្គលពិត គ្មានអ្វីអាចជំនួសបានឡើយ។

រូបតំណាង

៣. ក្លាហានក្នុងការបង្ហាញអារម្មណ៍ពិត

ដោយសារតែភ័យខ្លាចបាត់បង់ក្តីស្រលាញ់ ខ្លាចគេខឹងអាក់អន់ស្រពន់ចិត្ត ទើបមានមនុស្សជាច្រើនចូលចិត្តលាក់អារម្មណ៍ មិនហ៊ាននិយាយពាក្យពិត។ ចុងបញ្ចប់ការធ្វើបែបនេះ នឹងនាំមកនូវភាពស្តាយក្រោយ ព្រោះអ្នកមិនបានគោរពសច្ចៈភាពខ្លួនឯង និងមិនហ៊ានប្រឈមជាមួយនឹងការពិត។

៤. គួរធ្វើឲ្យខ្លួនឯងសប្បាយចិត្តជាងនេះ

​មានតែអ្នកប៉ុណ្ណោះដែលអាចជ្រើសរើសសុភមង្គលសម្រាប់ខ្លួនឯង។ ហេតុនេះហើយបើដឹងថា អ្វីដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត ត្រូវ​ព្យាយាមដើរចេញឲ្យឆ្ងាយ មិនមែនឃុំខ្លួនឯងជាមួយទុក្ខរហូតដល់ដង្ហើមចុងក្រោយនោះទេ៕

រូបតំណាង

ចុចអានបន្ត៖ ចូលអានអត្ថបទមួយនេះ បើអ្នកដេកតូចចិត្តមិនរីករាយនឹងជិវិតរបស់ខ្លួន

ប្រភព៖ gangbeauty ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម