Tang Yan ស្អាតដូចព្រះនាង ទោះបីជារូបមិនទាន់ឆ្លងកាត់ Edit ក៏មិនអាក្រក់
- 2021-09-29 15:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tang Yan ស្អាតដូចព្រះនាង ទោះបីជារូបមិនទាន់ឆ្លងកាត់ Edit ក៏មិនអាក្រក់
ក្រោយចំណាយពេលសម្រាកមួយរយៈ តារាសម្ដែងស្រីជួរមុខចិន Tang Yan បានបង្ហាញមុខក្នុងកម្មវិធីសិល្បៈ ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ពីសម្រស់របស់នាង។
កាលពីថ្ងៃទី ២៧ ខែកញ្ញាកន្លងទៅនេះ តារាសម្ដែងស្រីលំដាប់ A ចិន Tang Yan បានក្លាយចាសិល្បការិនីដែលត្រូវបានគេស្វែងរកច្រើនជាងគេនៅលើបណ្ដាញសង្គម ក្រោយពេលអ្នកម្ដាយកូន១រូបនេះ ចូលរួមក្នុងកម្មវិធីបង្ហាញគ្រឿងអលង្ការលំដាប់ខ្ពស់មួយដែលខ្លួននាងផ្ទាល់ជាអ្នកតំណាង។
ក្រោយពេលមិនសូវមានកម្មវិធីច្រើនក្នុងសិល្បៈ ដោយសុំដកឃ្លាសម្រាកសិននោះ ស្រីស្អាតអាយុ ៣៧ឆ្នាំ ត្រលប់មកវិញជាមួយសម្រស់ស្អាតឥតទាស់ ជាមួយការតែងខ្លួនបែបព្រះនាងដោយមានភ្ជាប់ទៅដោយមកុដផងដែរ។ ក្រៅពីកម្រងរូបភាពដែលបញ្ចេញដោយក្រុមហ៊ុនរបស់តួរឿង យុទ្ធិសិល្បស៊ុនអ៊ូខុងផ្ទាល់ អ្នកមានវត្តមាននៅក្នុងកម្មវិធីក៏បានផ្ដិតបានរូបភាពរបស់នាងជាច្រើនផងដែរ។
អ្វីដែលធ្វើឲ្យ Tang Yan ត្រូវបានគេស្វែងរកច្រើនជាងគេនោះគឺ តាមរយៈរូបទាំងនេះ គេបានសង្កេតឃើញថា ស្ទើរតែគ្មានភាពខុសប្លែកគ្នារវាងរូបដែលបានកែរួច និងរូបដែលមិនទាន់កែទាល់តែសោះ។ ដូចនេះហើយ សម្រស់អ្នកម្ដាយកូន១ត្រូវគេសរសើរមិនដាច់ពីមាត់ថា នៅតែរក្សាបានខ្ញង់ក្រមុំមិនដូរពិតប្រាកដមែន៕