ជ្រើស​រើស​យក​ប្រទាល​មួយ​​ដើម្បី​ដឹង​ថា​ខែកញ្ញា​នេះ​អារម្មណ៍​អ្នក​យ៉ាង​ណា

  • 2021-09-16 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សូម​​សង្កេត​មើល និង​ជ្រើស​យក​ប្រទាល់​មួយ​ផើង​ដើម្បី​ដឹង​ថា​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក​នឹង​មាន​សភាព​បែប​ណា នៅ​ក្នុង​ខែ​កញ្ញានេះ។

១. នៅ​ក្នុង​​ខែ​កញ្ញា​នេះ អ្នក​នឹង​មាន​អារម្មណ៍​មិន​សូវ​ជា​សប្បាយ​ចិត្ត និង​​​ឯកា​ខ្លាំង។ សម្រាប់​ដំណោះ​ស្រាយ​សម្រាប់​ភាព​មិន​សប្បាយ​ចិត្ត​នេះ អ្នក​អាច​សាក​ល្បង​ការ​ទិញ​ផ្កា​ជូន​ខ្លួន​ឯង ក៏​ដូច​ជា​ទៅ​ញ៉ាំ​អ្វី​ឆ្ងាញ់​ៗ​ដែល​ជា​ចំណូល​ចិត្ត​របស់​ខ្លួន​ជា​ដើម។ ក្រៅ​ពី​នេះ សូម​កុំ​រំពឹង​លើ​អ្នក​ដទៃ​ខ្ពស់​ខ្លាំង​ពេក ដោយ​គួរ​ប្រឹង​តែ​ខ្លួន​ឯង​បាន​ហើយ។ ដោយ​សារ​តែ​ខែ​នេះ​អារម្មណ៍​អ្នក​មិន​សូវ​ល្អ ដូច​នេះ​សូម​ផ្ដោត​អារម្មណ៍​លើ​សុខភាព​ផ្លូវ​ចិត្ត​ច្រើន​ជាង​មុន។

២. សម្រាប់​ខែ​នេះ សូម​អ្នក​កុំ​រិះ​ថាំ​ចំពោះ​ខ្លួន​ឯង​ពេក។ សូម​ទិញ​ខោអាវ​ស្អាត​ៗ​ដែល​ខ្លួន​ស្រលាញ់ និង​ទិញ​នូវ​អ្វី​ដែល​អ្នក​គិត​ថា​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ល្អ​ជាង​មុន។ អ្នក​ជុំវិញ​ប្រាកដជា​មាន​​ភាពភ្ញាក់​ផ្អើល​នៅ​ពេល​អ្នក​ផ្លាស់​ប្ដូរ ហើយ​ស្អាត​ជាង​មុន​បែប​នេះ។ ខែ​នេះ​អ្នក​អាច​ចាយ​លុយ​ជ្រុល​ដៃ​បន្តិច​ក៏​ពិត​មែន តែ​ប្ដូរ​មក​វិញ អារម្មណ៍​អ្នក​នឹង​ល្អ ហើយ​សម្រេច​ការងារ​បាន​ច្រើន​ដូច​គ្នា។

៣. សម្រាប់​ខែ​កញ្ញានេះ សូម​អ្នក​ធ្វើ​អំពើ​ល្អ និង​កក់​ក្ដី​ចំពោះ​មនុស្ស​ជុំ​វិញ។ ទោះ​បី​ជា​ពេល​ខ្លះ អារម្មណ៍​មិន​ល្អ​ក៏​ពិត​មែន តែ​សូម​រីក​ស្នាម​ញញឺម​មួយ សម្រាប់​មនុស្ស​ដែល​កំពុង​រង់​ចាំ​ទង្វើ​នេះ​ពី​អ្នក ព្រោះ​ធ្វើ​ឲ្យ​គេ​អារម្មណ៍​ល្អ អ្នក​ក៏​​មាន​អារម្មណ៍​តាម​នោះ​ដែរ។​ ដើម​ខែ អារម្មណ៍​របស់អ្នក​អាច​ធ្លាក់​ចុះ​បន្តិច តែ​ចាប់​ផ្ដើម​ពី​ពាក់​កណ្ដាល​ខែ​តទៅ អ្វី​ៗ​នឹង​ប្រសើរ​ឡើង​វិញ។

៤. តាំង​ពី​មុន​មក អ្នក​ជាមនុស្ស​ទៀងត្រង់ ស្មោះ​ត្រង់ មាន​អី​គឺ​និយាយ​បែប​នោះ។ យ៉ាងណាក្ដី អត្តចរិត​មួយ​នេះ ធ្វើ​ឲ្យ​អ្នក​ដទៃ​មិន​ពេញ​ចិត្ត​ឡើយ។ នៅ​ក្នុង​ខែ​កញ្ញានេះ អ្នក​ជួប​វិបត្តិ​ច្រើន​នៅ​ក្នុង​ជីវិត មិន​ថា​រឿង​ការងារ ឬ​ស្នេហា។ សម្រាប់​ដំណោះ​ស្រាយ អ្វី​គេ​ច​បាន គួរ​គេច​ខ្លះ កុំ​ត្រង់​ខ្លាំង​ពេក។ ដល់​ជិត​ចុង​ខែ រឿង​នឹង​ល្អ​ជាង​មុន៕

ប្រភព៖ emdep ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម