ស្ត្រីមានផ្ទៃពោះមិនគួរទម្លាប់៤យ៉ាងនេះដែលអាចជះផលអាក្រក់ដល់ទារកពេលកើត

  • 2021-10-31 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលអ្នកម្តាយថ្មីថ្មោងចាំផ្តើមមានផ្ទៃពោះគឺមានចំណុចជាច្រើនដែលម៉ាក់មិនទាន់ដឹងថា។​ តើអ្វីដែលជួយជម្រុញដល់ការលូតលាស់របស់ទារកក្នុងផ្ទៃបានល្អ មិនថាជាចំណីអាហារ ឬរបស់ប្រើប្រាស់? ដូច្នេះអ្នកម៉ាក់មួយចំនួនដែលចូលចិត្តប្រើប្រាស់ទម្លាប់មិនល្អទាំង៤ប្រភេទ​ខាងក្រោមនេះ គួរផ្លាស់ប្តូរចេញទៅក្នុងអំឡុងពេលមានផ្ទៃពោះ បើមិនចង់ឲ្យប៉ះពាល់ពេលទារកកើតដូចជា៖

១.មិនគួរលាបពណ៌សក់ ឬពណ៌ក្រចក

ពេលមានផ្ទៃពោះអ្នកមិនគួរលាបក្រចក ឬប្តូរពណ៌សក់ ឬអ៊ុតសក់​ទេ ព្រោះវាមានផ្ទុកនូវសារធាតុគីមីជាច្រើនដែលស្ត្រី មានផ្ទៃពោះដកដង្ហើមចូលវានឹងប៉ះពាល់សុខភាពទារកខ្លាំង ពិសេសស្បែក និងបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលទារកតាំងពីកំណើត។ សូមរង់ចាំដល់អ្នកម៉ាក់ឆ្លងសម្រាលរួចរាល់ ចាំចាប់ផ្តើមប្រើប្រាស់របស់ទាំងនេះឬទៅ Salon ក៏មិនទាន់ហួសពេលដែរ។

២.ពាក់ស្បែកជើងកែង

ស្បែកជើងកែងខ្ពស់ គឺជារបស់ដែលមិនអាចខ្វះបានរបស់ស្ត្រីវាជួយឱ្យស្ត្រីជាច្រើនមានទំនុកចិត្ត និងរាងស្អាត។ ប៉ុន្តែអំឡុងពេលមានផ្ទៃពោះអ្នកម្តាយគួរបោះបង់ទម្លាប់ ពាក់ស្បែកជើងកែងខ្ពស់។ ព្រោះនៅពេលដែលម្តាយមានផ្ទៃពោះងាយនឹងបាត់បង់តុល្យភាពក្នុងខ្លួន អាចជំពប់ដួលបង្កឱ្យមានរបួសដល់ម្តាយ និងទារកក្នុងផ្ទៃ ថែមទាំងបង្កឱ្យរលូតកូនទៀតផង បើមានការប្រហែស។ ក្រៅពីនេះទម្លាប់ពាក់ស្បែកជើងកែងខ្ពស់ ក្នុងរយៈពេលយូរអាចធ្វើឱ្យស្ត្រីមានផ្ទៃពោះងាយនឹងរមួលក្រពើ ឈឺសន្លាក់ សរសៃនៅតំបន់ចង្កេះ និងអាងត្រគាក ដែលធ្វើឱ្យម្តាយអស់កម្លាំង និងឈឺខ្នងថែមទៀត។

៣.ការពាក់អាវទ្រនាប់តឹងៗ

អំឡុងពេលមានផ្ទៃពោះ រាងកាយរបស់ស្ត្រីមានផ្ទៃពោះឆ្លងកាត់ការផ្លាស់ប្តូរជាច្រើននៃរាងកាយ។ ដូច្នេះអ្នកគួរតែទិញអាវទ្រនាប់ដែលមានផាសុកភាព និងធំទូលាយមិនតឹងណែន។ ហើយអ្នកម្តាយមិនគួរពាក់អាវទ្រនាប់ ដែលនឹងធ្វើឱ្យអ្នកមានផ្ទៃពោះមិនស្រួលខ្លួនហើយឈាមមិនអាចចរាចរបាន។ លើសពីនេះទៀតនៅពេលអ្នកពាក់អាវទ្រនាប់តឹងពេក ធ្វើឱ្យពិបាកដកដង្ហើមប៉ះពាល់ដល់ចរន្តឈាមរបស់ទារក និងអាចបណ្តាលឱ្យស្ទះបំពង់ទឹកដោះ ដែលប៉ះពាល់ដល់ប្រភពអាហារូបត្ថម្ភរបស់ទារក។

៤.ការគេងខ្នើយក្បាលខ្ពស់

អំឡុងពេលមានផ្ទៃពោះម្តាយមិនគួរដាក់ខ្នើយកើយបាលខ្ពស់ទេ ព្រោះប្រសិនបើម្តាយប្រើខ្នើយខ្ពស់ពេក វានឹងធ្វើឱ្យឈាមកក។ ខ្នើយ ខ្ពស់វានឹងបណ្តាលឱ្យឈាមមិនចរាចរប៉ះពាល់ដល់ប្រព័ន្ធឈាម រត់ចូលខួរក្បាលងាយធ្លាក់ក្នុងស្ថានភាពអស់កម្លាំង វិលមុខដែលជាបញ្ហាមិនល្អសម្រាប់អ្នកម៉ាក់ និងទារក។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍