សញ្ញាគ្រោះថ្នាក់ មុន និងក្រោយសម្រាលកូន អាចបណ្តាលឲ្យស្លាប់ភ្លាមៗ បើធ្វេសប្រហែស

  • 2021-10-30 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រីរូប នៅរាល់ការមានផ្ទៃពោះ និងការសម្រាលកូនទាំងអស់មិនសុទ្ធតែមានសុវត្តិភាពដូចៗគ្នានោះទេ។ ពិសេសសម្រាប់ការតាមដានសុខភាពផ្ទៃពោះមាតា និងទារកជារឿងមួយសំខាន់ ដែលគួរតែអនុវត្តប្រចាំឲ្យបានទៀងទាត់ តាមការណាត់ជារបស់គ្រូពេទ្យជំនាញ ឬយ៉ាងហោចតិចបំផុតណាស់ក៏ ៤ដង នៅពេលមានផ្ទៃពោះដំបូង ៣ខែ ៦ខែ ៩ខែ ជាការល្អសម្រាប់សុខភាពម្តាយនឹងកូន។

តាមការរៀបរាប់បកស្រាយរបស់លោកស្រី សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី បញ្ជាក់ថា ស្ត្រីមានផ្ទៃពោះគួរតែទៅពិនិត្យសុខភាពផ្ទៃពោះរកបញ្ហា នៃសញ្ញាគ្រោះថ្នាក់ណាមួយ មុន នឹងក្រោយសម្រាលកូន ដែលអាចបណ្តាលឲ្យស្លាប់ បើធ្វេសប្រហែស នូវរោគសញ្ញាគ្រោះថ្នាក់ណាមួយៗ ក្នុងចំណោមមូលហេតុទាំងអស់នោះខាងក្រោមអាចមានគ្រោះថ្នាក់ខ្ពស់÷

១.ស្រី្តពពោះនឹងសម្រាលបុត្រសុទ្ធតែមានសុវត្តិភាព ១០០% ឬទេ?

ជាក់ស្តែងមិនពិត ១០០%ទាំងអស់ទេ! ហើយមូលហេតុ ដែលធ្វើអោយស្ត្រីបាត់បង់អាយុជីវិតពេលពពោះ​ នឹងពេលសម្រាលដោយសារកត្តាសុខភាព

  • ការធ្លាក់ឈាមក្រោយសម្រាលធ្ងន់ធ្ងរ

  • សម្ពាធឈាមឡើងខ្ពស់​​​ ឬបំរុងក្រឡាភ្លើង និងក្រឡាភ្លើង (ស្ត្រីមានលើសឈាម ហើមជើង និងទឹកនោមប្រៃ)

  • មានការក្លាយរោគក្រោយសម្រាល (infections post partum)

  • មានការស្ទះសរសៃឈាមម្តាយដោយសារការជ្រាតចូលនៃទឹកភ្លោះកូនចូលក្នុងសសៃឈាមដោយចៃដន្យ

  • នឹងមានមូលហេតុផ្សេងៗទៀតដែលបណ្តាលមកពីការសម្រាល ឬ រលូតកូន ឬរំលូតកូន។ល។

២. ករណីកំរ ហៅថាការស្ទះសសៃឈាម

ម្តាយដោយសារការជ្រាតចូលនៃទឹកភ្លោះកូនចូលទៅក្នុងសសៃឈាមម្តាយដោយចៃដន្យ (amniotic fluid embolism)​​ ទោះជាករណីកំរជួបមានស្ថិតិ ១ករណី ក្នុងចំណោមស្ត្រីសម្រាលកូន ១០០០០នាក់ ដោយធម្មជាតិឬដោយការវះកាត់ក៌ដោយ។ បន្តែបើជួបជាករណីធ្ងន់ធ្ងរបំផុតនៅក្នុងវិស័យសម្ភព ដែលគ្រូពេទ្យមិនចង់ជួបប្រទះហើយអាចក្លាយទៅជាជនរងគ្រោះ ដោយសារតែការជួយសង្គ្រោះមិនបានជោគជ័យ ដែលអាចបណ្តាលអោយស្លាប់ទាំងម្តាយ និងកូនក្នុងរយៈពេលដ៏ខ្លី បើទោះបីជាមានសំភារៈគ្រប់គ្រាន់ ឬ នៅក្នុងប្រទេសអភិវត្តន៌ ឬមានគ្រូពេទ្យជំនាញក៏ដោយ។

៣.ការធ្វើររោគវិន្និច្ឆ័យផ្អែកទៅលើរោគសញ្ញា

  • ម្តាយចាប់ផ្តើមមានអាការៈពិបាកដកដង្ហើមភ្លាមៗ ដោយសារការហើមនៅសួត នឹងមានស្មារតីមិននឹងន ចាប់ផ្តើមរវើរវាយ នឹងបាត់បង់ស្មារតីភ្លាមៗ

-ម្តាយមានការចុះនៅសម្ពាធឈាមធ្ងន់ធ្ងរ និង​បេះដូងម្តាយចុះខ្យោយមុខងារ​ធ្វើអោយចង្វាក់បេះដូងកើនឡើងលើសពី ១០០ដង ក្នុង ១នាទី

  • បើទារកនៅក្នុងផ្ទៃមិនទាន់បានសម្រាល​ កូននឹងប្រឈមមុខការខ្សោយខ្លាំង ហើយអាចបាត់បង់ជីវិតនៅក្នុងផ្ទៃម្តាយ

-ម្តាយមានវិបត្តិកំណកឈាមពេញទាំងរាងកាយ ធ្វើអោយមានការហូរឈាមគ្រប់កន្លែង នៅក្នុងស្បូន ឬ​ថ្នេរវះកាត់រួចដែលមិនអាចឃាត់ឈាមបាន។​

៤.កត្តាហានិភ័យពាក់ព័ន្ធនឹងម្តាយ

-ម្តាយមានអាយុលើសពី ៣៥ឆ្នាំ។ មូលហេតុបណ្តាលមកពីបញ្ហាតោងរបស់សុកកូន

  • ម្តាយមានជំងឺលើសឈាម បំរុងក្រឡាភ្លើង ឬ ក្រឡាភ្លើង

  • ម្តាយមានទឹកភ្លោះច្រើន ស្បូនរីកធំពេក

៥.ផលវិបាកចំពោះម្តាយនិងកូន

  • ម្តាយរបួសផ្នែកខួរក្បាល បាត់បង់ស្មារតីទាំងស្រុងមិនអាចដឹងខ្លួនបាន

  • ម្តាយមានការសម្រាកពេទ្យយូរនឹងមានផលវិបាកច្រើន ហើយអត្រាស្លាប់ 86% ផ្អែកទៅតាមស្ថានភាពធ្ងន់ឬស្រាល

  • ទារកអាចស្លាប់ក្នុងពោះបើស្ថានភាពម្តាយធ្ងន់ធ្ងរពេក ដោយគ្រូពេទ្យមិនអាចជួយសង្រ្គោះកូនចេញមកបានទាន់ពេលវេលា

ដើម្បីសុវត្តិភាពលោកស្រីសំណូមពរសូមស្រ្តីជាមាតាទាំងឡាយដែលត្រៀមមានផ្ទៃពោះ និងកំពុងពរពោះ ត្រូវតាមដានសុខភាពជាប្រចាំជាមួយគ្រូពេទ្យ និងស្តាប់តាមការណែនាំរបស់គ្រូពេទ្យដើម្បីចូលរួមកាត់បន្ថយនូវហានិភ័យទាំងអស់នេះ។

ប្រភពអត្ថបទ៖ លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី

អត្ថបទពេញនិយម