ផ្លែឈើល្អ១០មុខ ជួយប្រព័ន្ធរំលាយអាហារដំណើរការល្អ មិនងាយទល់លាមក
- 2021-07-05 08:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លែឈើល្អ១០មុខ ជួយប្រព័ន្ធរំលាយអាហារដំណើរការល្អ មិនងាយទល់លាមក
សម្រាប់អ្នកដែលមានបញ្ហាទល់លាម ឬក្រពះពោះវៀន ច្បាស់ជាត្រូវការដំណោះស្រាយមិនខាន។ ដូច្នេះ អ្នកអាចសាកល្បងដោះស្រាយដោយវិធីទាំងនេះ។
១. ម្នាស់
វាមានប្រសិទ្ធភាពជួយដល់ប្រព័ន្ធរំលាយអាហារយ៉ាងល្អ ដោយសារអង់ស៊ីមនៅក្នុងផ្លែម្នាស់។
២. ល្ហុង
អង់ស៊ីមរួមទាំង Fiber នៅក្នុងផ្លែល្ហុង បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការល្អ។
៣. ចេក
Fiber នៅក្នុងផ្លែចេក ជាប្រភេទ Fiber រលាយ ដែលជួយដល់ប្រព័ន្ធរំលាយអាហារ ឲ្យប្រព្រឹត្តទៅបានស្រួល។
៤. ប៉ោម
សារធាតុ Pacin នៅក្នុងផ្លែប៉ោមបានជួយឲ្យប្រព័ន្ធរំលាយអាហារដើរទៅយ៉ាងល្អ។ មិនតែប៉ុណ្ណោះ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗ ជួយឲ្យកោសិការួមទាំងសារពាង្គកាយល្អផងដែរ។
៥. ប៊ឺរ
ផ្លែឈើមួយប្រភេទនេះ សម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលជួយព្យាបាលការលាក របស់ក្រពះនិងពោះវៀន។ បន្ថែមពីនេះ ជីវជាតិក្នុងផ្លែប៊ឺរ ក៏មានសមត្ថភាពជួយសម្លាប់បាក់តេរីក្នុងពោះវៀនបានផងដែរ។
៦. ផ្លែព្រូន
ដំណាប់ផ្លែឈើនេះ សម្បូរទាំង Fiber រលាយខាងក្នុងនិងខាងក្រៅយ៉ាងច្រើន ដែលគុណសម្បត្តិនេះហើយ ជួយដល់ប្រព័ន្ធរំលាយអាហារបានយ៉ាងល្អ។
៧. ដំឡូង
ជាការពិត ដំឡូងសម្បូរដោយ Fiber ហើយវាក៏មានអង់ស៊ីមជួយដល់ពោះវៀនថែមទៀត។
៨. ត្រសក់
ត្រសក់ផ្ទុកដោយជាតិ Fiber យ៉ាងច្រើន ព្រមទាំងជាតិទឹកផងដែរ។ ទាំងនេះបានជួយដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការល្អ តែម្តង។
៩. ជី
ជាបន្លែមួយប្រភេទដែលផលិតជាតិប្រេងដោយខ្លួនឯង ហើយក្លិនដ៏ប្រហើររបស់វាក៏មានគុណសម្បត្តិផងដែរ។ អ្នកអាចយកទឹកក្តៅឧណ្ឌៗរួចបង់ស្លឹកជីខ្លះក្នុងនោះ រួចផឹក នឹងជួយដល់ប្រព័ន្ធរំលាយអាហារដំណើរការបានល្អវិញមិនខាន។
១០. ខ្ទឹមក្រហម
មិនត្រឹមតែល្អសម្រាប់អ្នកមានជំងឺផ្តាសាយទេ តែខ្ទឹមក្រហមក៏មានប្រយោជន៍ដល់អ្នកមានបញ្ហាទល់លាមកផងដែរ។