មនុស្សស្រីហត់អ្វីបាន តែកុំហត់នឹងធ្វើរឿងទាំង ៣ យ៉ាងនេះអោយសោះ

  • 2021-06-05 15:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាជានៅលីវ ឬ ក៏រៀបការរួចនោះទេ មនុស្សស្រីត្រូវតែសង្វាតចំពោះរឿង ៣ យ៉ាងនេះជានិច្ច៖

១. ត្រូវតែកុំភ្លេចមើលថែខ្លួនឯង

ក្រោយពីរៀបការរួច មនុស្សស្រីភាគច្រើនខ្វល់ខ្វាយណាស់ពីរឿងប្ដីសី កូនចៅ ទុកដាក់សន្សំសំចៃរឿងលុយកាក់ រហូតដល់ថ្នាក់ភ្លេចគិតថាខ្លួនឯងក៏ត្រូវការការយល់ចិត្តទុក្ខដាក់ និង មើលថែដែរ។ មនុស្សស្រីទោះជារវល់ដកឃ្លាមិនរួចយ៉ាងណាក្ដី មិនត្រូវភ្លេចស្រលាញ់ខ្លួនឯង មិនត្រឹមតែចំពោះរឿងសម្រស់មួយមុខនោះទេ សូម្បីតែសុខភាពក៏មិនត្រូវភ្លេចគិតគូរនោះដែរ ហើយត្រូវតែបោះបង់ចោលដាច់ខាននូវគំនិតដែលគិតស្ដាយ រឿងលុយកាក់ និង ពេលវេលា ដែលចំណាយសម្រាប់មើលថែខ្លួនឯងនេះ។

២. ត្រូវតែរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃ

មនុស្សស្រីពេញវ័យដែលមមាញឹកនឹងការងារ ជាពិសេសស្រ្ដីដែលរៀបការរួចនេះតែម្ដង តែងមានអារម្មណ៏ថាជីវិតខ្លួនប្រៀបដូចជានៅពិភពមួយផ្សេង មិត្តភក្តិ និង អ្នកដែលធ្លាប់តែជិតស្និទ្ធពីមុនក៏មិនសូវបានទាក់ទងរក មួយថ្ងៃៗ មានតែរឿងការងារ ប្ដី និង កូនចៅ។ កុំចាំទាល់តែជួបរឿងហើយ ងាកមកស្វែងរកមនុស្សដែលធ្លាប់តែពឹងពាក់ ទើបបានភ្ញាក់ខ្លួនដឹងនោះ។ មនុស្សយើងនេះ នរណាៗក៏រវល់ នរណាៗក៏មានភារៈកិច្ចជាប់ខ្លួនដែរ មានតែចេះឆ្លៀតទេ ទើបអាចអោយជីវិតអ្នកមិនផ្ដេកផ្តួលទៅលើរឿងតែមួយមុខៗពេក។

៣. ត្រូវតែព្យាយាមអភិវឌ្ឈខ្លួនឯងដើម្បីការងារ

ទោះបីជាមានមុខនាទីធំដុំយ៉ាងណា ប្រាក់ច្រើនកប់ពពកប៉ុណ្ណា ក៏មិនត្រូវមានអំនួតលើខ្លួួនឯង រហួតភ្លេចគោរពអ្នកដទៃនោះដែរ ជាពិសេសគួរតែបោះបង់ចោលនូវគំនិតដែលគិតថា មនុស្សស្រីមិនចាំបាច់ប្រឹងប្រែងពេកនោះទេ ព្រោះថាអនាគតទៅគង់តែក្លាយជាប្រពន្ធគេ នៅផ្ទះ មើលកូននោះទេ។ បើសិនជាអ្នកចង់ទទួលបានការគោរពពីស្វាមី ហើយនៅផ្ទះរំពឹងតែលើគេតែម្នាក់នោះ វាមិនអាចទៅរួចនោះទេ។ លុយកាក់ដែលបានមកពីកម្លាំងញើសឈាមអ្នក អ្នកអាចចាយវាបានដោយមិនមានថាក្រែងចិត្ត និង ត្រូវមើលទឹកមុខ អារម្មណ៏គេនោះទេ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម