ដឹងល្បិចតុបតែងខ្លួន ១០ ចំណុចនេះ ទោះគ្មានមួយរៀល ក៏មើលទៅឡូយដូចអ្នកមានដែរ
- 2021-05-28 23:54:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងល្បិចតុបតែងខ្លួន ១០ ចំណុចនេះ ទោះគ្មានមួយរៀល ក៏មើលទៅឡូយដូចអ្នកមានដែរ
មនុស្សមិនថាអ្នកមាន ឬអ្នកក្រទេ ទៅណាម្តងៗគឺចូលចិត្តស្លៀកពាក់ និងតុបតែងខ្លួនឲ្យមើលទៅស្រស់ស្អាតជានិច្ច។ ប៉ុន្តែបញ្ហាត្រង់ថា អ្នកមិនសម្បូរធនធានលេងខ្លួនម៉េចស្អាតទៅកើត បើគ្មានលុយទិញរបស់ថ្លៃផងហ្នឹង?
មិនបាច់គិតច្រើនទេស្រីៗយើង ការតុបតែងខ្លួន និងស្លៀកពាក់ឲ្យទាក់ភ្នែកអ្នកដទៃ មិនបាច់របស់ Brand Brand ទេ គឺអាស្រ័យលើការចេះច្នៃប្រឌិតប៉ុណ្ណោះ។ ចង់ដឹងពីល្បិចនៃការលេងខ្លួនឲ្យមើលទៅ High Class គួរជៀសវាងនូវចំណុចមួយចំនួនខាងក្រោមនេះ៖
១.សម្លៀកបំពាក់ខុសទំហំ អាចរលុងខ្លាំង ឬតឹងជ្រុល
២.ខោអាវដែលមានឡូហ្គោក្លែងក្លាយ
៣.អាវទ្រនាប់ចេញច្បាស់មកក្រៅ
៤.គ្រឿងអលង្ការធ្វើពីជ័រធំៗ
៥. កាបូបមានម៉ូដច្រើន រញ៉េរញ៉ៃ
៦.សម្លៀកបំពាក់ដែលច្នៃពីអង្កាំ ឬប៉ាក់ឌិនរលើបរលោង ច្រើនស្អេកស្កះ
៧.ស្រោមជើងជាមួយស្បែកជើងកែង
៨.សម្លៀកបំពាក់ និងគ្រឿងអលង្ការពណ៌ដិតៗដូចគ្នា
៩.គ្រឿងអលង្ការធ្វើពីវត្ថុមានតម្លៃច្រើនស្អេកស្កះ
១០.ស្បែកជើងធំ រាងគ្រមាំង
ចុចអាន៖ ខោខូវប៊យដែលមនុស្សស្រីគួរមាននៅក្នុងទូ ស្រួលត្រូវការពេលចេញក្រៅម្តងៗ