តិចនិចស្លៀកខោជើងធំ អោយសក្តិសមនឹងដងខ្លួនអ្នក

  • 2021-04-28 01:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខោប្រភេទនេះបានក្លាយជាទីពេញនិយម ជាពិេសេសចំពោះមិត្តៗនារីដែលខ្ចិលស្អុះស្អាប់ ធុញទ្រាន់នឹងប្រភេទខោជើងកំប៉ុង។ ហើយបើសិនជាអ្នកចង់សាកល្បងស្លៀកខោប្រភេទនេះអោយសក្តិសមឥតខ្ចោះនោះ គួរតែសាកល្បងវិធីទាំងនេះណា៎៖

ជ្រើសរើសប្រវែងចង្កេះខោអោយបានសក្តិសម

រឿងដំបូងគេដែលគួរតែយកចិត្តទុកដាក់បំផុតនោះគឺប្រភេទចង្កេះខោ ចៀសវាងដាច់ខាតខោប្រភេទ Low Rise ឬ ក៏ Mid Rise ព្រោះវាអាចធ្វើអោយបរិវេណចង្កេះអ្នកមើលទៅធំជាងធម្មតា ហើយក៏មិនគួរជ្រើសរើសខោដែលមានប្រវែងជើងវែងលើសលុបពេកដែរ។

ជ្រើសរើសប្រភេទអាវអោយបានត្រឹមត្រូវ

សម្រាប់អាវដែលជ្រើសរើសមកពាក់ជាមួយអាវប្រភេទនេះ គួរតែជាប្រភេទអាវខ្លួនខ្លី ឬ Crop Top ព្រោះវាអាចជួយអោយចង្កេះអ្នកមើលទៅតូចជាធម្មតាបាន។ តែបើសិនជាអ្នកមិនចូលចិត្តអាវប្រភេទនេះទេនោះ គួរតែជ្រើសរើសអាវដែលមានទំហំធំជាងខ្លួន ២ ទៅ ៣ លេខ ហើយសកជាយអាវម្ខាងទៅក្នុងចង្កេះខោ នៅតែអាចជួយអោយអ្នកមើលទៅខ្ពស់ និង ស្គមជាងធម្មតាបាន។

អត្ថបទ៖ Iv Madalen

អត្ថបទថ្មី