ចូលឆ្នាំនៅផ្ទះ ដោយសប្បាយរីករាយតាមវិធីសាមញ្ញៗទាំងនេះ

  • 2021-04-13 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយសារ​តែ​បញ្ហា​កូវីដ ហេតុ​នេះ​រាជ​រដ្ឋាភិបាល​អំពាវ​នាវ​ឲ្យ​គ្រួសារ​ទាំង​អស់​រីក​រាយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ផ្ទះ​រៀង​ៗ​ខ្លួន។ ​យ៉ាង​ណា​ អ្នក​អាច​បង្កើត​ភាព​រីក​រាយ​បាន ដោយ​វិធី​ទាំង​នេះ​។

១. Video Call

​សម្រាប់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​ស្រុក​កំណើត សម័យ​បច្ចេក​វិទ្យា​នេះ​ ​អ្នក​អាច​ទំនាក់ទំនង​គ្នា​បាន​តាម​រយៈ​​បណ្តាញ​សង្គម​បាន ដែល​ធ្វើ​ឲ្យ​​​ការ​ឃ្លាត​ឆ្ងាយ​ពី​ឪពុក​ម្តាយ ​ឬ សាច់​ញាតិ​បង​ប្អូន ​នៅ​តែ​ដូច​ជិត​បង្កើយ។ ​​ត្រឹម​ឆាត ជា​ការ​វាយ​អក្សរ​ពេល​ខ្លះ ​អាច​នឹង​ពិបាក​បង្ហាញ​អារម្មណ៍​ចេញ​មក ​តែ​បើ​អ្នក​ប្រើ​ជា Video Call ​វិញ ​បាន​ឃើញ​ទាំង​កាយ​វិការ លឺ​សម្លេង ​និង​​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ​ហាក់​ដូច​បាន​ជួប​ផ្ទាល់ ហើយ​ក៏​អាច​បំបាត់​ការ​នឹក​រលឹក​គ្នា​បាន​ខ្លះ​ផង​ដែរ។

២. លេង​ល្បែង​ប្រជាប្រិយ​ក្នុង​បរិវេណ​ផ្ទះ

​ប្រសិន​បើ​អ្នក​រស់​នៅ​ជួប​ជុំ​គ្នា​ស្រាប់​ជាមួយ​ឪពុក​ម្តាយ បងប្អូន​ក្នុង​ផ្ទះ​តែ​មួយ ​ដើម្បី​បង្កើន​ភាព​រីក​រាយ​ដូច្នេះ ​អ្នក​អាច​​រៀប​ចំ​ជា​ការ​លេង​ល្បែង​ប្រជាប្រិយ​​​ខ្មែរ​ក្នុង​បរិវេណ​ផ្ទះ​បាន​ ដូច​ជា ​​លេង​បោះ​អង្គុញ ​វាយ​ក្អម ស្វា​ដណ្តើម​ស្លឹក​ឈើ.....។ ​មិន​ត្រឹម​បង្កើន​ស្នាម​ញញឹម​ទេ តែ​ក៏​ធ្វើ​ឲ្យ​អ្នក​បាន​ចូល​រួម​រក្សា​ល្បែង​ប្រជាប្រិយ​ខ្មែរ​ផង​ដែរ។ ​​​

៣. ចំណាយពេលធ្វើអ្វីដែលអ្នកខកខានយូរហើយ

​រយៈពេល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​មាន​ចំនួន​៣​ថ្ងៃ ​ហេតុ​នេះ​អាច​ថា​មាន​រយៈ​ពេល​យូរ​គួរ​សម​ដែរ។ ​​ដើម្បី​បំបាត់​ភាព​អផ្សុក ​​អ្នក​អាច​ធ្វើ​អ្វី​តាម​ចំណង់​ចំណូល​ចិត្ត​ដែល​ធ្លាប់​ខក​ខាន​មក​យូរ​ដោយសារ​តែ​រវល់​នឹង​ការងារ ឬ​សិក្សា​រៀន​សូត្រ​ជា​ដើម ដូច​ជា ​មើល​រឿង លេង​ហ្គេម ​ដាំ​ផ្កា ​ឬ​រៀន​ធ្វើ​ម្ហូប​ទុក​ញ៉ាំ​ខ្លួន​ឯង​ក៏​បាន។ ​​ទាំង​នេះ​សុទ្ធ​តែ​ជា​សកម្មភាព​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ស្រស់​ស្រាយ មិន​សូវ​ស្រ្តេស​។

​​

អត្ថបទ៖ លឹម សុនា