មួយជីវិតរស់នៅតែម្ដង សូមកុំធ្វើរឿងទាំងនេះឲ្យខ្លួនស្ដាយក្រោយឲ្យសោះ
- 2021-03-28 13:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយជីវិតរស់នៅតែម្ដង សូមកុំធ្វើរឿងទាំងនេះឲ្យខ្លួនស្ដាយក្រោយឲ្យសោះ
មនុសុ្សយើងកើតមក និយាយឲ្យចំទៅក៏ចាំតែពេលដើម្បីបាត់ទៅវិញ អ្នកណាក៏ត្រូវប្រឈមនឹងការលាចាកចេញទៅ។ ដូចនេះ សូមកុំធ្វើឲ្យខ្លួនឯងស្ដាយក្រោយរហូតដល់ពេលចាកចេញឲ្យសោះ ដោយការធ្វើរឿងទាំងនេះ។
**១. ប្រសិនបើកាលមុនក្លាហាន ហ៊ានចាប់យកអ្វីដែលខ្លួនស្រលាញ់**
នៅលើលោកនេះ គ្មានឡើយពាក្យថា “ប្រសិនបើ”។ ព្រោះបើមានពាក្យនេះមែនពិត មិនមែនមានរឿងមិនល្អជាច្រើនកើតឡើងនោះទេ។ ដូចនេះ បើអតីតកាលបានកន្លងហួសហើយ សូមទុកវានៅទីនោះចុះ ហើយសំដៅលើបច្ចុប្បន្នវិញ។ ឱកាសមករកយើង ក៏គ្មានច្រើនដូចគ្នា បើឃើញថាអ្វីដែលយើងស្រលាញ់ កំពុងនៅចំពោះមុខហើយ ត្រូវឈោងចាប់ឲ្យបាន កុំបណ្ដោយហួស។ ព្រោះដូចនិយាយខាងលើដែរ លើលោកនេះ គ្មានពាក្យប្រសិនបើឡើយ។
២. ប្រសិនបើ ខ្ញុំបានចំណាយពេលវេលាជាមួយគ្រួសារច្រើនជាងនេះ
នៅចុងបញ្ចប់ មនុស្សគ្រប់រូបសង្វាតរកលុយក៏ដើម្បីយកមកផ្គត់ផ្គង់គ្រួសារ។ តែបើព្យាយាមរហូតដល់ថ្នាក់ រកតែលុយ តែគ្មានពេលវេលាសម្រាប់នៅក្បែរអ្នកមានគុណនោះ សួរថាលុយទាំងនេះនៅមានន័យឬអត់។ កូនមួយចំនួនធ្វើការឆ្ងាយពីផ្ទះ ពេលខ្លះ មួយឆ្នាំមិនទាន់បានទៅលេងផ្ទះម្ដងផង ដោយភ្លេចថា ខណៈយើងកំពុងរកលុយនេះ ឪពុកម្ដាយក៏កំពុងចាស់ទៅដែរ។ ដូចនេះកុំឲ្យហួសពេលហើយទើបស្ដាយក្រោយថា មិនបាននៅក្បែរពួកគាត់ឲ្យបានច្រើន។
៣. ប្រសិនបើ ខ្ញុំអាចញញឺមបានច្រើនជាងនេះ
មានមនុស្សធ្លាប់សួរថា សុភមង្គលគឺជាអ្វី? មនុស្សជាច្រើនបានឆ្លើយថា សុភមង្គលគឺការមានលុយច្រើន។ ប៉ុន្តែពេលចាស់ទៅ ទើបអ្នកដឹងថា រូបរាងរបស់សុភមង្គលពេលខ្លះគ្រាន់តែជាស្នាមញញឹមមួយប៉ុណ្ណោះ។ ជីវិតយើងខ្លីខ្លាំងណាស់ ធ្មេចបើកក៏ឈានចូលវ័យកណ្ដាលទៅហើយ ហើយអ្នកខ្លះរស់ពីមួយថ្ងៃទៅមួយថ្ងៃ ពេលខ្លះមិនញញឹមសោះតែម្ដងក៏មាន ដោយសារតែសំពាធនៅជុំវិញ។ កត្តានេះធ្វើឲ្យយើងកំពុងបាត់បងសុភមង្គលខ្លួនឯងហើយ។ ដូចនេះ ពេលខ្លះគួរសម្រួលខ្លួនខ្លះ ហើយកុំភ្លេចញញឺមឲ្យបានច្រើន៕
អានបន្ត៖ ទម្លាប់អាក្រក់ ៦យ៉ាងអាចបំផ្លាញភាពស្រស់បំព្រងនៃជីវិត